អាវុធហត្ថបង្ក្រាបក្រុមបងធំ វៀតណាម ៦ នាក់ ពាក់ព័ន្ធករណីហិង្សា និងជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ
ខេត្តបន្ទាយមានជ័យ÷ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនក្រុមជនសង្ស័យជនជាតិវៀតណាមចំនួន ៦នាក់ ទៅកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦នេះ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ក្រោយរកឃើញកំហុសពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងការចែកចាយគ្រឿងញៀនយ៉ាងសន្ធឹកសន្ធាប់។កិច្ចប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ឡា ត្រុង ញ៉ាន់ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិវៀតណាម ដែលត្រូវបានក្រុមជនសង្ស័យព្រួតគ្នាប្រើហិង្សាយ៉ាងសាហាវ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត។ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី នោម ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីឯកឧត្តមកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអនុសេនីយ៍ឯក តិក តៃលីវមេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ៦នាក់ នៅថ្ងៃទី១៩ ខែមេសា ក្នុងផ្ទះល្វែងមួយកន្លែងនាភូមិមិត្តភាព។អត្តសញ្ញាណជនសង្ស័យទាំង ៦ ននាក់១.ង្វៀន Read more










