បែកធ្លាយរឿង ចម្រងចម្រាស់ ទុរេន នាំចូល ពីប្រទេសថៃ តើមន្ត្រី “គ្រាប់ល្ពៅស្ងោរ”មន្ទីរកបប ខេត្តបាត់ដំបងមានអ្វីលាក់បាំង?
ខេត្តបាត់ដំបង÷ បញ្ហានាំចូលទុរេនពីប្រទេសថៃដោយខុសច្បាប់ តាមរយៈច្រកព្រំដែនក្នុងខេត្តបាត់ដំបង កំពុងផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន។ បន្ទាប់ពីមានការទម្លាយការពិតពីសំណាក់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «អា ឡែន» (ឈ្មោះពិត លឿន សាក់ឡែន) ថាតើអាជ្ញាធរ និងមន្ត្រីជំនាញ ជាពិសេសមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបាត់ដំបង ដែលមហាជនបានដាក់រហស្សនាមថា “មន្ត្រីគ្រាប់ល្ពៅស្ងោរ” នឹងមានចំណាត់ការបែបណា ចំពោះមុខការកុហកបោកប្រាស់មហាជនកន្លងមក? ហហេតុការណ៍ផ្ទុះការសង្ស័យនិងការសារភាពរបស់ម្ចាស់គណនីរឿងរ៉ាវនេះបានចាប់ផ្តើមនៅពេលដែលមានការផ្សព្វផ្សាយ និងការទម្លាយសារសំឡេងនៅលើបណ្ដាញសង្គម ដោយបញ្ជាក់ច្បាស់ថា ផ្លែទុរេនដែលដាក់លក់នៅផ្សារភូពុយ ខេត្តបាត់ដំបង គឺត្រូវបាននាំចូលពីប្រទេសថៃ តាមច្រកកាប៊ីន។ ប៉ុន្តែផ្ទុយទៅវិញ មុនពេលការសារភាពនេះ មន្ត្រីជំនាញបានអះអាង និងផ្សព្វផ្សាយប្រាប់មហាជនថា ទុរេនទាំងនោះនាំមកពីខេត្តកំពង់ចាម ដែលជាហេតុធ្វើឱ្យមហាជនផ្ទុះកំហឹង និងចោទប្រកាន់ថា មន្ត្រីជំនាញកំពុងលាក់បាំងការពិត និងមានចេតនាបោកប្រាស់សាធារណជន។ យោងតាម សេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចុះនៅថ្ងៃទី ៤ Read more










