អភិបាលខេត្តប៉ៃលិន ចុះអន្តរាគមន៍បន្ទាន់និងផ្ដល់អំណោយផ្ដល់ពលរដ្ឋជិត ៩០ គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់
ខេត្តប៉ៃលិន÷ឆ្លើយតបយ៉ាងទាន់ចិត្តចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ទៅចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៨៧ គ្រួសារស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។សសកម្មភាពសង្គ្រោះនិងការសួរសុខទុក្ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅពីសំណាក់ សម្ដេចកតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ាន់នីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។យោងតាមរបាយការណ៍ គ្រោះធម្មជាតិភ្លៀងលាយឡំខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី២០ ខែមេសា បានបង្កឱ្យមានការខូចខាតដូចជា៖ រលំទាំងស្រុង÷១២ខ្នង (ស្មើនឹង ១២គ្រួសារ) របើកដំបូល÷៧៥ខ្នង (ស្មើនឹង ៧៥គ្រួសារ) ផលប៉ះពាល់ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងសត្វពាហនៈឡើយ។កការអំពាវនាវនិងការលើកទឹកចិត លោកជំទាវបណ្ឌិត បាន ស្រីមុំ Read more










