សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនពិធីបើកវគ្គបណ្ដុះបណ្ដាលមូលដ្ឋានស្ដីពីប្រវត្តិចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហម
ប៉ៃលិន៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិកាសាខា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ស្តីពី ប្រវត្តិចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហម តួនាទីភារកិច្ចរបស់អ្នកស្ម័គ្រចិត្ត កក្រក ច្បាប់ចរាចរណ៍ផ្លូវគោក និង វិជ្ជាសង្រ្គោះបឋម រយៈពេល ១ថ្ងៃពេញ ជូនដល់ អ្នកស្ម័គ្រចិតុ្ត កក្រក សង្កាត់បយ៉ាខា ចំនួន ២៥នាក់(ស្រី ១៧នាក់) នៅផ្ទះលោកមេភូមិរោងចក្រ ។ លោកជំទាវ ពៅ សុខ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន សួរសុខទុក្ខដល់ អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមជាមួយចលនាមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សំដៅជួយរំលែកទុក្ខលំបាករបស់ជនរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗ Read more










