លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ និងលោកស្រី ប្រាក់ ស្រីពៅ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦
ខេត្តប៉ៃលិន៖នៅថ្ងៃចន្ទ ៦ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងលោកស្រី ប្រាក់ ស្រីពៅ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ដែលបានប្រារព្ធធ្វើឡើង នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។ ពិធីនេះដែរមានការអញ្ជើញចូលរួមពីលោកស្រី ស្នងការរង និងមន្ត្រីនគរបាលជានារីទូទាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។ ក្នុងឱកាសនោះ Read more










