កាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិនចុះជួយសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ២២ គ្រួសារនៅស្រុកសាលាក្រៅ
ខេត្តប៉ៃលិន÷ក្នុងស្មារតីសង្គ្រោះ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាលាក្រៅ បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋចំនួន ២២គ្រួសារ ដែលបានរងគ្រោះដោយសារមហន្តរាយធម្មជាតិ (ខ្យល់កន្ត្រាក់) ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ពិធីនេះត្រូវបានរៀបចំឡើងតាមការណែនាំដ៏ខ្ពង់ខ្ពស់ពី លោកជំទាវ បណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា និងជាអភិបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពី៖ ឯកឧត្តម ជា ចាន់ឌិនប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ និងជាប្រធានកិត្តិយសអនុសាខា ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ ទំហំនៃការខូចខាតនិងការឆ្លើយតប តាមរបាយការណ៍ គ្រួសាររងគ្រោះទាំង Read more










