សូមអបអរសាទរ និងសម្តែងក្តីរីករាយជាទីបំផុត ! ចំពោះ កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

សូមអបអរសាទរ និងសម្តែងក្តីរីករាយជាទីបំផុត ! ចំពោះ កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលត្រូវបានចុះហត្ថលេខារួចហើយ ដោយនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ នៅថ្ងៃទី២៦ ខែតុលានេះ ក្រោមអធិបតីភាព ប្រធានាធិបតីអាមេរិក និងវត្តមាននាយករដ្ឋមន្រ្តីម៉ាឡេស៊ី អំឡុងកិច្ចប្រជុំកំពូលអាស៊ាន កិច្ចព្រមព្រៀងស​ន្តិភាពមួយនេះ ត្រូវបានប្រមុខការទូតកម្ពុជា អះអាងថា នឹងក្លាយទៅជាឯកសារដ៏រឹងមាំដែលនាំប្រទេសទាំងពីរ ទៅរកភាពប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងរវាងប្រទេស និងប្រជាជនកម្ពុជា-ថៃ ហើយក៏ជាដំណើរឆ្ពោះទៅរកការរស់នៅដោយសន្តិភាព ក្នុងនាមជាអ្នកជិតខាងគ្នា ព្រមទាំងបង្កើតឱកាសនានា ដើម្បីប្រទេសទាំងពីររស់នៅដោយសុខសន្តិភាព និងវិបុលភាព។ បន្ទាប់ពីមានភាពតានតឹងតាមបណ្តោយព្រំដែន កម្ពុជា-ថៃ បានចាប់ផ្តើមផ្ទុះអាវុធយ៉ាងខ្លាំងរយៈពេល៥ថ្ងៃ ចាប់តាំងពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយផ្តើមចេញពីចំណុចប្រាសាទតាមាន់ធំ ហើយរាលដាលដល់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែន បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើន។ បន្ថែមពីនេះ ប្រជាពលរដ្ឋជាច្រើនដែលរស់នៅបណ្តោយព្រំដែន នៅតំបន់មានជម្លោះត្រូវជម្លៀសចេញពីលំនៅដ្ឋានដោយសារភាពភ័យខ្លាច។ ទោះបីជាមានបទឈប់បាញ់ Read more

នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំកម្លាំង ជំនាញចម្រុះ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចចុងអូរឡោ និងចំណុចបឹងអាពឹស ស្រុកកំពង់ស្វាយ!

កំពង់ធំះ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំកម្លាំង សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ  មន្រ្តី​ខណ្ឌរដ្ឋបាលជលផលកំពង់ធំ  មន្ត្រីជាប់កិច្ចសន្យា និងគណៈកម្មការសហគមន៍នេសាទសាមគ្គីកំពង់គោ សហការជាមួយកម្លាំងទីបញ្ជាការស្រាល  ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចចុងអូរឡោ និងចំណុចបឹងអាពឹស ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំកំពង់គោលើ រហូតដល់ចំណុចធម៌ដែរ ស្ថិតនៅក្នុងភូមិសាស្រ្តឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន០១ករណីបានធ្វើការរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹក និងស្បៃមុងចំនួន៣៥របាំង ប្រវែង១៥០០ម៉ែត្រឡុកចំនួន៣៥គ្រឿង លូស្បៃមុងចំនួន៣៥មាត់ បង្គោល ចំនួន១២៩០ដេីម និងចាក់លែងត្រីទំនង់៣០០គីឡូក្រាមចូលទន្លេវិញ៕ដោយលោក សំនៀង

លោកជំទាវ បានស្រីមុំ អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េ

ខេត្តប៉ៃលិន៖ នៅថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានទទួលស្វាគមន៍ឯកឧត្តម KIM SUNGTAI អគ្គកុងស៊ុល នៃស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ក្នុងដំណើរទស្សនកិច្ច សិក្សាអំពីស្ថានភាពទូទៅក្នុងខេត្តប៉ៃលិន ក្នុងគោលដៅពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ លើសក្តានុពលវិស័យកសិកម្ម និងទេសចរណ៍បរិស្ថានធម្មជាតិ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម KIM SUNGTAI អគ្គកុងស៊ុល នៃស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប និងសហការី ដែលបានអញ្ជើញមកកាន់ទឹកដីខេត្តប៉ៃលិន ព្រមទាំងបានជម្រាបជូនអំពីស្ថានភាពភូមិសាស្រ្ត ស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្ថានភាពសេដ្ឋកិច្ច, ស្ថានភាពសន្តិសុខ និងសក្តានុពលរបស់ខេត្ត។ លោកជំទាវ បានមានប្រសាសន៍បញ្ជាក់ថា៖ Read more

ពិតជាមិនធម្មតា សំណង់រឹងចាក់ដីចូលច្រាំងទន្លេ នៅ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញសូមមន្ត្រីជំនាញនិងស្ថាប័នពាក់ព័ន្ធជួយចុះត្រួតពិនិត្យផង

ភ្នំពេញ÷សំណង់រឹងចាក់ដីចូលច្រាំងទន្លេ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ លួចការសាងសង់យ៉ាងពេញទំហឹង អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ ជូន អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធ សូមមេត្តាចុះត្រួតពិនិត្យផងទាន។បន្ទាប់ពីអង្គភាពសារព័ត៌មាន យើងបានចុះទៅដល់ទីតាំង ខាងលើ ដែលហ៊ានលួចបុកគ្រិះសាងសង់សំណង់រំលោភបំពានចូលច្រាំងទន្លេ ដែលជាសម្បត្តិរបស់រដ្ឋយ៉ាងគឃ្លើន ។តើម្ចាស់សំណង់រឹងខ្លាំងជាងការអនុវត្តច្បាប់ ឬមួយមន្ត្រីជំនាញប្រចាំតំបន់កំពុងតែដេកលុងលក់ បានជាទុកបណ្ដែតបណ្តោយអោយមានការសាងសង់សំណង់មួយកន្លែងនេះ បណ្តែតខ្លួននៅលើម៉ាត់ច្រាំងទន្លេ ឬមួយមានលលិខិតអនុញាតអោយសាងសង់ពីស្ថាប័នពាក់ព័ន្ធ ។យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមាន សមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញា ធរមានសមត្ថកិច្ច។អង្គភាពសារព័ត៌មានយើងសង្ឃឹមថា  លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ  ក្នុងនាមជាមន្ត្រី បំរើ ការងារសាធារណ: ជូនប្រជាពលរដ្ឋនិង ជាគណ:មេ បញ្ជាការ Read more

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសហការ ឃាត់ខ្លួនជន់សង្ស័យម្នាក់និងពលករចំនួន ៧នាក់ នាំឆ្លងដែនទៅប្រទេសថៃដោយក៏ច្បាប់

បាត់ដំបង÷ឃាត់ខ្លួនមេខ្យល់០១នាក់និងពលករ០៧នាក់ខណៈពេលកំពុងលបលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូន សហការជាមួយកម្លាំងជួរមុខ មានវរសេនាតូចលេខ ៥៣៣ និងប៉ូលីសប៉ុស្តិ៍កូនភ្នំ៨១៧ បានធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាមេខ្យល់ចំនួន ០១នាក់និងពលករប្រុសស្រីចំនួន០៧នាក់ខណៈពួកគេកំពុងលបលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់។កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅចំណុច ភូមិចំការល្ហុង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយបានធ្វើការឃាត់ខ្លួនមេខ្យល់០១នាក់ឈ្មោះ នុន ម៉ាប់ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង និងពលករចំនួន០៧នាក់រួមមាន!១-ឈ្មោះ សៀម រ៉ាន់ ភេទស្រី អាយុ២២ឆ្នាំ២-ឈ្មោះ ហ៉ឺយ ណេត ភេទស្រីអាយុ៣០ឆ្នាំ៣.ឈ្មោះ ហ៉ឺយ នឿង ភេទប្រុស អាយុ២២ឆ្នាំ៤.ឈ្មាះ យ៉ាវ ហួយ Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជូនកម្លាំងនគរបាលជាច្រើននាក់ នាំយករថយន្តដឹកទឹក០៩គ្រឿង ចុះជួយពន្លត់ករណីអគ្គីភ័យឆេះឃ្លាំងអេតចាយរបស់ប្រជាពលរដ្ឋ១កន្លែង នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ÷នៅវេលាម៉ោង១២:៣៦នាទី រំលងអធ្រាត ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥មានករណីអគ្គីភ័យមួយបានឆាបឆេះឃ្លាំងអេតចាយ មួយកន្លែង ទំហំ40mx60m  ម្ចាស់ឃ្លាំងឈ្មោះ ប៉ាល់ ចំរេីន ភេទប្រុស អាយុ៤៧ឆ្នាំ នៅចំណុចជិត វត្តផ្សារកណ្តាល ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់បញ្ចូនកម្លាំងនគរបាលជំនាញពន្លត់អគ្គិភ័យ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នាំយករថយន្តដឹកទឹក សហការជាមួយ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្រុមរថយន្តជួយពន្លត់របស់ក្រុមហ៊ុនកាស៊ីណូ ចុះអន្តរាគមន៍គមន៍ពន្លត់ទីតាំងខាងលើ។ ហេតុការណ៍អគ្គិភ័យនេះ មិនបានបណ្តាលឲ្យជនណាម្នាក់រងរបួសឬស្លាប់បាត់បង់ជីវិតឡើយ។ ប្រតិបត្តិការនេះ នគរបាលបានប្រើប្រាស់ទឹកអស់ចំនួន៦៣ឡាន ពន្លត់អស់ជាច្រើនម៉ោង លុះដល់ព្រឹកម៉ោង៦:១៥នាទី ទើបភ្លើងរលត់ទៅវិញទាំងស្រុង៕

សមត្ថកិច្ចនគរបាលបង្ក្រាបទីតាំងករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់​នូវ​សារធាតុ​ញៀននៅស្រុកវាលវែង

ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ក្រោយពីទទួលបានករណីរាយការណ៍បទល្មើសគ្រឿងញៀនពីប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ ឯកឧត្តមនាយឧត្ដមសេនីយ៍ អគ្គលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រងទូរស័ព្ទដៃ NoDrug បានបញ្ជាទៅលោកឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង សហការនិងបញ្ជូនព័ត៌មានភ្លាមទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន ដើម្បីចាត់វិធានការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបករណីគ្រឿងញៀនដែលជាកង្វល់របស់ប្រជាពលរដ្ឋបានរាយការណ៍មកកាន់សមត្ថកិច្ច។ បន្ទាប់ពីស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានទទួលព័ត៌មាន បានចាត់តាំងលោកវរសេនីយ៍ឯក ហែម មុនី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយវរសេនីយ៍ទោ ជា ប៉ារីស អធិការនគរបាលស្រុកវាលវែង និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដោយមានការដឹកនាំសម្របសម្រួលពីឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងចុះឆែកឆេរនៅចំណុចភោជនីយដ្ឋាន និងផ្ទះសំណាក់ ស្ទីម សូណា ស្ប៉ា មានស្លាកយីហោ ថ្មដាមានលាភ ស្ថិតក្នុងភូមិសង្គមថ្មី Read more

កម្លាំងនគរបាលចុះធ្វើការបង្ក្រាបក្រុមក្មេងទំនើង នឹងឃាត់ខ្លួនបាន ចំនួន ០៥នាក់នៅ ក្នុងស្រុកភ្នំស្រួច

កំពង់ស្ពឺ  ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោក គាវ លាងគា អភិបាលស្រុកភ្នំស្រួច ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងបង្ការ បង្ក្រាបក្មេងទំនើង។  ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការរងផែននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២១ ខែតុលាឆ្នាំ២០២៥ វេលាម៉ោង២៣និង៥០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដែលដឹកនាំបញ្ជាកំលាំងដោយលោក ជុន  ចាន់ដេត អធិការស្រុកភ្នំស្រួច  បានបង្ក្រាបក្មេងទំនើងចំនួន៥នាក់ដូចខាងក្រោម៖  ១-ឈ្មោះ ញ៉េន សុខនាង ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិជន្លង់ម្លូ ឃុំព្ររំដួល  ២-ឈ្មោះ លួត ណែត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិក្រាំងប្រស្រុក ឃុំគីរីវន្ដ Read more

ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ អំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំចូលរួមបំរើសេវាកម្មបើករថយន្តបំពាក់ឧបករណ៍ផ្ញើសារបោកប្រាស់

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមប្រយ័ត្ន និងជៀសវាងការផ្តល់សេវាកម្មជួលរឺបើកបរយានយន្តបំពាក់ឧបករណ៍ FAKE BTS (Fake Base Transceiver Station) ដែលប្រើវិធីសាស្រ្តផ្តាច់សេវាក្រុមហ៊ុនទូរស័ព្ទរួចផ្ញើសារ SMS ផ្សាយពាណិជ្ជកម្មរំខាន ឬរាល់ប្រភេទសារ ដែលផ្តល់តំណភ្ជាប់ (link) ដោយមិនទាន់មានការពិនិត្យ។ សមត្ថកិច្ចជំនាញ បានរកឃើញថា ឧបករណ៍ផ្ញើសារ SMS ដែលប្រើសម្រាប់ផ្សព្វផ្សាយសេវាកម្មទាំងនេះ គឺអាចផ្ញើតំណទៅកាន់គេហទំព័របោកប្រាស់ និងអាចភ្ជាប់កម្មវិធី malware ឬ hack ដែលត្រូវបានរចនាឡើងដើម្បីរំខាន បំផ្លាញ ឬទទួលបានសិទ្ធិចូលគ្រប់្រគងលើប្រព័ន្ធឧបករណ៍អេឡិចត្រូនិច Read more

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំក្រុមការងារ ចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសពយុវជន សួស ធារ៉ា ដែលបានទទួលមរណៈភាពដោយលង់ទឹក នៅឃុំដងកាំបិត  ស្រុកសណ្ដាន់ ខេត្តកំពង់ធំ!

កំពង់ធំះ  នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរឃុំ ភូមិ នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថវិកាមួយចំនួន ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូន និងចូលរួមរំលែកទុក្ខ ក្នុងពិធីបុណ្យសពលោក សួស ធារ៉ា អាយុ ១៨ឆ្នាំ ដែលបានទទួលមរណភាពដោយឧបទ្ទវហេតុលង់ទឹក នៅតាមដងស្ទឹងសែន ក្នុងពេលបង់សំណាញ់ នេសាទត្រី ជាលក្ខណៈគ្រួសារ នៅភូមិស្រែខ្សាច់ ឃុំដងកាំបិត Read more