សិស្ស ១២៦ នាក់ មាននិទ្ទេស A នៅខេត្តបន្ទាយមានជ័យ ទទួលរង្វាន់កុំព្យូទ័រយួរដៃម្នាក់មួយគ្រឿង
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាធិបតីក្នុងពិធីជួបសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សដែលបានប្រឡងជាប់និទ្ទេស A ចំនួន ១២៦ នាក់ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥។ពិធីនេះ មានការចូលរួមដោយ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត មេដឹកនាំកងកម្លាំងទាំង ៣ ប្រធានមន្ទីរ សាលាក្រុង ស្រុក មាតាបិតា អាណាព្យាបាល និងសិស្សជាច្រើនទៀត។ឯកឧត្តម អ៊ុំ រាត្រី Read more










