សម្ពោធផ្លូវបេតុងថ្មី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទូចសុំអ្នកដំណើរ ភ្នំពេញ-ព្រៃវែង កាត់តាមពោធិ៍រៀង គោរពច្បាប់និងប្រុងប្រយ័ត្ន

បន្ទាប់ពីដាក់ឱ្យប្រជាពលរដ្ឋ ប្រើប្រាស់បានមួយរយៈ ទីបំផុតកំណាត់ផ្លូវបេតុង ពីភូមិច្រាំងទទឹង ឃុំព្រែកអន្ទះ ដល់ភូមិយាយសល់ ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ផ្លូវបេតុងនេះ ជាសមិទ្ធផលថ្មីមួយទៀតក្នុងខេត្តព្រៃវែង ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ផ្លូវនេះដើរតួនាទីសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋចេញពីក្រុងព្រៃវែង ឆ្ពោះទៅរាជធានីភ្នំពេញ ជិតជាងផ្លូវជាតិលេខ១ និងលេខ៨។ យោងតាមរបាយការណ៍ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ផ្លូវនេះមានទទឹង៨ម៉ែត្រ Read more

សមត្ថកិច្ចនខេត្តស្ទឹងត្រែង បង្រ្កាបករណីលួចមានស្ថានទម្ងន់ទោស(ប្លន់) ឈានទៅបន្តបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តស្ទឹងត្រែង ៖ ដោយអនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ក្រោមការយកចិត្តទុកដាក់ និងដាក់បទបញ្ជារបស់ ឯកឧត្ដម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០១និង៤២នាទី មានករណីលួចមានស្ថានទម្ងន់ទោស(ប្លន់) នៅចំណុចលើផ្លូវជាតិលេខ២២ ទល់មុខច្រកចេញចូលអាហារដ្ឋានទឹករាំស្ថិតនៅ ភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។លុះដល់វេលាម៉ោង ១២ និង៣០នាទី នៅថ្ងៃខែឆ្នាំដដែល លោកឧត្តមសេនីយ៍ទោ​ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានដឹកនាំកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញអធិការនគរបាលក្រុងស្ទឹងត្រែង​ និងដោយមានការសម្របសម្រួលពី​ ឯកឧត្តម​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស(ប្លន់) ជាលទ្ធផលមាន Read more

កម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យចំនួន៣៧នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ ជនសង្ស័យចំនួនចំនួន៣៧ នាក់ ក្នុងនោះមានស្រ្តី០៨នាក់  ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីតាំងកាស៊ីណូម៉ារីណាន ស្ថិតក្នុងបុរីសានហូរ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញបានបង្ហាញ ថាមានការសង្ស័យ មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scam)។ ជនសង្ស័យដែលបានឃាត់ខ្លួនទាំង៣៧នាក់នោះមានជនជាតិចិនចំនួន ៥នាក់, ឥណ្ឌូនេស៊ីចំនួន ៣០នាក់ និងជនជាតិខ្មែរ២នាក់ផងដែរ ត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធនឹង ការប្រព្រឹត្តសកម្មភាពឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា មានគោលដៅចំពោះពលរដ្ឋនៅក្នុងប្រទេសផ្សេងៗ ក្រោមរូបភាពក្លែងបន្លំជាសមត្ថកិច្ច, ការក្លែងបន្លំនិងផ្តល់កម្ចីអនឡាញ, បន្លំជាអាជីវកម្មប្តូរប្រាក់ខុសច្បាប់ទៅប្រទេសដទៃ និងការប្តូររូបិយប័ណ្ណឌីជីថល។ ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានដកហូតសម្ភារៈជា វត្ថុតាង រួមមានកុំព្យូទ័រចំនួន៦៥គ្រឿង ទូរសព្ទចំនួន៦៣គ្រឿង និងអត្តសញ្ញាណបណ្ណសញ្ជាតិថៃចំនួន ២៦កាត ។ Read more

លោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត ជម្រុញដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវរួមគ្នាផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈនិងគុណធម៌

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ វិស័យសុខា​ភិបាលសាធារណៈ និងឯកជន ត្រូវដើរតួជាដៃគូអភិវឌ្ឍន៍ និងមានទំនាក់ទំនងល្អ សហការគ្នាទៅវិញទៅមក ដើម្បីរួមគ្នា​ផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងប្រកបដោយគុណធម៌ ក្រោមគោលនយោបាយ​កំណែទម្រង់របស់រាជរដ្ឋាភិបាលអណត្តិទី៧  ។ ការថ្លែងបែបនេះរបស់ លោកជំទាវបណ្ឌិតអភិបាលខេត្ត បានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រី​ជំនាញ​​​​​​មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ដ ដើម្បីពង្រឹងវិស័យសុខាភិបាល ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែ​ល្អ​ប្រសើរ​ថែមទៀត ក្នុងការចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទីមួយ របស់រាជរដ្ឋា​ភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​​​ចក្រកម្ពុជា នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តប៉ៃលិន។ Read more

អភិបាលខេត្តកំពង់ធំដឹកនាំកិច្ចប្រជុំជាមួយឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ លើការងារប្រមូលទិញស្រូវក្នុងខេត្តកំពង់ធំ!

កំពង់ធំះ  លោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ លើការងារប្រមូលទិញស្រូវសំដៅរក្សាលំនឹងថ្លៃស្រូវ នៅក្នុងរដូវប្រមូលផលនេះ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោក នួន ផារ័ត្ន បានលើកឡើងថា បញ្ហាតម្លៃស្រូវ គឺជាបញ្ហារួមរបស់ប្រជាកសិករ ដែលឈ្មួញកណ្តាលទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ មន្ត្រីជំនាញ និងអាជ្ញាធរដែនដី ដែលត្រូវតែស្វែងរកដំណោះស្រាយចំពោះមុខរួមគ្នា ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលកើតមានឡើង និងឱ្យបានទាន់ពេលវេលាជូនប្រជាកសិករ។ លោក បានបន្តជំរុញដល់ឱ្យឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនស្រូវទាំងអស់ ជួយសម្របសម្រួលក្នុងការទិញស្រូវពីប្រជាកសិករ ឱ្យបានល្អប្រសើរ ចៀសវាងការទិញទម្លាក់ថ្លៃ ឬបន្ទាបតម្លៃខ្លាំង ដើម្បីរក្សាស្ថិរភាពតម្លៃស្រូវ និងបញ្ចៀសការកកស្ទះក្នុងរដូវប្រមូលផល ព្រមទាំងជំរុញដល់ការអភិវឌ្ឍទៅលើវិស័យកសិកម្មនៅក្នុងខេត្តទៀតផង។ លោក អភិបាលបានណែនាំឱ្យអាជ្ញាធរក្រុងស្រុកទាំង៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំឱ្យបន្តចុះជាប់ជាប្រចាំជាមួយបងប្អូនប្រជាកសិករ Read more

ប្រជាពលរដ្ឋនៅឃុំចង្ហា សម្តែងការអបអរសាទរ និងថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ទោ សិទ្ធីឡោះ និងលោកស្រី ដែលបានជួយជុសផ្លូវលំខូចខាតខ្លាំង ចំនួន ២ខ្សែឡើងវិញនៅក្នុងស្រុកអូរជ្រៅ

បន្ទាយមានជ័យ: ពលរដ្ឋជាច្រើនគ្រួសារ រស់នៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានសម្តែងនូវអារម្មណ៍ រំភើប ត្រេកអរយ៉ាងខ្លាំង និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះ ទឹកចិត្តសប្បុរសរបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ប៉ាន ណាវី ដែលបានជួយឧបត្ថម្ភថវិការ សម្រាប់ធ្វើការជួសជុលផ្លូវលំខូចខាតខ្លាំង ចំនួន២ខ្សែ ឡើងវិញកាលពីពេលថ្មីៗនេះ។ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក អ៊ុច មករា មេឃុំចង្ហា បានឲ្យដឹងថា ផ្លូវលំចំនួន២ខ្សែនេះ ខ្សែទី១ មានប្រវែង៧,០០០ម៉ែត្រ ពីឃុំចង្ហា ដល់ភូមិពង្រ សង្កាត់កំពង់ ស្វាយ បានធ្វើការគៀរកិនចាក់ដីល្បាយថ្ម ។ខ្សែទី២ ដែលកំពុងសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះមានប្រវែង៧២៩ Read more

រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធខួបលើកទី៧២ឆ្នាំ នៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

កំពង់ធំះ លោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រះសង្ឃ ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី មន្ត្រីរាជការ អភិបាលក្រុង/ស្រុកទាំង៩ យុវជន ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់ បានអញ្ជើញប្រារព្ធខួបលើកទី៧២ឆ្នាំ នៃបុណ្យឯករាជ្យជាតិ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែវិច្ឆិកា ប្រទេសកម្ពុជាតែងប្រារព្ធបុណ្យឯករាជ្យជាតិ នៅទីតាំងនិមិត្តរូបនៃការដណ្ដើមបានឯករាជ្យ គឺនៅបរិវេណវិមានឯករាជ្យ មិនខុសពីបណ្ដាឆ្នាំមុនៗ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ លោក នួន ផារ័ត្ន បានលើកឡើងថា ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ដែលប្រារព្ធឡើងដើម្បីរម្លឹកដល់ថ្ងៃដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញពីអាណានិគមនិយមបារាំង (៩ វិច្ឆិកា ១៩៥៣) Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ  អញ្ជើញចូលរួមអបអរសាទរ​ខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២៥

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ លោក-លោកស្រី ឧត្តមសេនីយ៍ស្នងការរង លោកអធិការនគរបាលក្រុងស្រុកទាំង០៩ និងកម្លាំងនគរបាលចូលរួមពិធីអបអរសាទរ​ខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២៥ នៅសាលាខេត្តបន្ទាយមានជ័យ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ​ បានរៀបចំមីទ្ទិញខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ០៩ វិច្ឆិកា ១៩៥៣ /០៩ វិច្ឆិកា ២០២៥ ។ ក្រោមអធិបតីភាព Read more

យោធិន និងអតីតយុទ្ធជន ដែលមានជំងឺសម្រាកព្យាបាល នៅគិលានដ្ឋាន ត្រូវបានការយកចិត្តទុកដាក់ពីមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ

កំពង់ធំ÷យោធិន និងអតីតយុទ្ធជន ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅគិលានដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបានការយកចិត្តទុកដាក់ពីឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការសាកសួរសុខទុក្ខ នាឱកាសខួបលើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ និងកំណើតកងយោធពលខេមរភូមិន្ទ  នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះ នាយទាហានផ្នែកសុខាភិបាល និងលោកគ្រូអ្នកគ្រូ ជាក្រុមគ្រូពេទ្យ នៃគិលានដ្ឋាន របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ចក្នុងការព្យាបាលជំងឺប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជូនយោធិន និងអតីតយុទ្ធជនយើង និង បានសំណូមពរ ដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការថែទាំព្យាបាលជំងឺជូនដល់យោធិន គ្រួសារយោធិន និងអតីតយុទ្ធជន ដែលមានជំងឺមកសម្រាកព្យាបាលនៅគិលានដ្ឋានរបស់យើង ប្រកបដោយគុណធម៌ និងវិជ្ជាជីវៈ ដើម្បីបងប្អូនឆាប់បានជាសះស្បើយ Read more

មន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយមបន្តជួសជុលទ្វារទឹកអាង៣០កញ្ញា ដើម្បីធានាសន្តិសុខទឹកជូនពលរដ្ឋប្រើប្រាស់សម្រាប់ស្រោចស្រពស្រែប្រាំង

កំពង់ធំ÷លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹកនិងឧតុនិយម ព្រមទាំងសហការី និងលោកសាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការជួសជុលទ្វារទឹកអាង៣០កញ្ញា ដើម្បីធានាសន្តិសុខទឹកសម្រាប់ពុកម៉ែបងប្អូនប្រជាកសិករធ្វើស្រែប្រាំងនារដូវប្រាំងឆ្នាំនេះប្រកបដោយសុវត្ថិភាព នៅថ្ងៃទី០៥  ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកបានឱ្យដឹងថាដំណើរការជួសជុលទ្វារទឹក៣០កញ្ញានេះប្រើរយៈពេលអស់ពីសប្តាហ៍មកហើយ ដោយសារស្ថានភាពទ្វារទឹកមានសភាពចាស់ទ្រុឌទ្រោម ហើយត្រូវការពេលវេលា និងបច្ចេកទេសដែលជាក់លាក់បំផុតដើម្បីធានានូវសុវត្ថិភាពអាចបិទបើក និងគ្រប់គ្រងបរិមាណទឹកបានត្រឹមត្រូវតាមកម្រិតស្តង់ដាសុវត្ថិភាព។ លោក ផាង វី បានបន្ថែមទៀតថា ដំណើរការជួសជុលទ្វារទឹកនេះសម្រេចបាន ៩០% ហើយ សម្រេចរួចរាល់ជាស្ថាពរនៅក្នុងរយៈពេលប្រមាណជា៤ថ្ងៃទៀតប៉ុណ្ណោះដែលនឹងអាចគ្រប់គ្រងនឹងប្រើប្រាស់ទ្វារទឹកនេះបានដូចដើម និងសុវត្ថិភាពឡើងវិញ។ សូមបញ្ជាក់ផងដែរថា អាងទឹក៣០កញ្ញា គ្របដណ្ដប់លើបីស្រុក គឺស្រុកប្រាសាទបល្ល័ង្ក  ស្រុកស្ទោង  និងស្រុកកំពង់ស្វាយ ដែលក្នុងនោះដែមានចំនួន១៦ឃុំ និងមានស្រែស្រូវកសិករប្រមាណជាង៣២ពាន់ហិកតា ហើយអាចស្តុកទឹកបានប្រមាណ ៣៥លាន ម៉ែតត្រីគុណ៕ដោយលោក សំនៀង