កម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន បង្ក្រាបករណីគ្រឿងញៀន កក្រើក ០៤ទីតាំងផ្សេងគ្នានៅខេត្តកំពង់ស្ពឺ

ដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជហត្ថខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកំលាំងផ្ទាល់ដោយលោកវិរៈសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការកងរាជអាវុធហត្ថក្រុងច្បារមន ចុះបង្ក្រាបករណីគ្រឿងញៀនចំនួន៤ទីតាំងផ្សេងគ្នា៖ ទីតាំងទី១ នៅវេលាម៉ោង០៩ និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយ លោក វរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វេីការបង្រ្កាបករណីគ្រឿងញៀន នៅចំនុចផ្លូវបេតុង ស្ថិតនៅភូមិត្រពាំងលេីក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន។ ជនសង្ស័យមានឈ្មោះ ជុន សៀប ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅបច្ចុប្បន្ន ភូមិឡ ឃុំព្រៃក្រសាំង Read more

ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ បន្តដឹកនាំកម្លាំងជំនាញ ចុះពិនិត្យ អង្កេត ស្រាវជ្រាវ ទីតាំងដែលយោធាថៃបាញ់សម្លាប់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងស្រុកអូរជ្រៅ

បន្ទាយមានជ័យ  ៖ ដោយអនុវត្តតាមបទបញ្ជា និងមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកម្លាំងជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ទោសិទ្ឌិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ ធ្វើការចុះពិនិត្យ អង្កេត ស្រាវជ្រាវ ទីតាំងដែលយោធាថៃបាញ់សម្លាប់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា និងជួបសម្ភាសន៍កងកម្លាំងការពារព្រំដែន ក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ។ រួចមក នៅរសៀលថ្ងៃដដែលនេះដែរ ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ បានបន្តដឹកនាំកម្លាំងជំនាញ ចុះមកទីតាំងជុំរំសុវត្ថិភាពជនភៀសសឹក ដែលជម្លៀសមកពី ភូមិព្រៃចាន់ Read more

ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ផ្តល់អំណោយរថយន្ត ០៣គ្រឿង ទោចក្រយានយន្ត ២១គ្រឿងសម្ភារៈបរិក្ខា និងថវិកាព្រមទាំងស្បៀងអាហារ ជូនដល់អង្គភាពកងកម្លាំងជួរមុខ និងកម្លាំងអន្តរាគមន៍ក្នុងខេត្ត

ខេត្តប៉ៃលិន៖ រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន អមដំណើរដោយ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងក្រុមការងារ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ លើកទឹកចិត្ត និងបានផ្តល់អំណោយ រថយន្ត ០៣គ្រឿង ទោចក្រយានយន្ត ២១គ្រឿង រួមទាំងសម្ភារៈបរិក្ខា ស្បៀងអាហារ និងថរិកា  ជូនដល់បណ្តាអង្គភាពកងកំលាំងជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែន និង កម្លាំងចល័ត អន្តរាគមន៍ការពារសន្តិសុខសណ្តាប់ធ្នាប់តាមមូលដ្ឋាន គ្រប់អង្គភាព នៃកងកម្លាំងចម្រុះគណៈបញ្ជាការខេត្តប៉ៃលិន។ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍នាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ Read more

ឯកឧត្តម កែ គឹមយ៉ានថ្លែងប្រាប់ពលរដ្ឋជនភៀសសឹកកម្ពុជា ជឿជាក់លើរាជរដ្ឋាភិបាល

បន្ទាយមានជ័យ÷ឯកឧត្តម កែ គឹមយ៉ាន បានថ្លែងប្រាប់ប្រជាពលរដ្ឋភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ខេត្តបន្ទាយមានជ័យ ត្រូវមានជំនឿជឿជាក់លើប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនប្រកបដោយពុទ្ធិបញ្ញាញាណ។ ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យបានលើកឡើងថា  ប្រជាពលរដ្ឋទំាងអស់គ្នាត្រូវមានជំនឿជឿជាក់លើថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភាក្នុងការដោះស្រាយជម្លោះព្រំដែនប្រកបដោយពុទ្ធិបញ្ញាញាណឈ្លាសវៃប្រកាន់ខ្ជាប់នូវសន្តិភាព និងអហិង្សាជាស្នូលក្រោមម្លប់សន្តិភាព។ ឯកឧត្តមគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងអស់ គឺជាកម្លាំងមួយដ៏កក់ក្ដៅពោរពេញទៅដោយថាមពលរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធដែលជាស្នូលនៃខឿនការពារជាតិមាតុភូមិ បូរណភាពដែនដី ស្ថិរភាពប្រកបដោយភាពអង់អាចក្លាហាន ហ៊ានលះបង់កម្លាំងកាយចិត្តអាយុជីវិតដើម្បីជាតិមាតុភូមិរុងរឿងនៃកម្ពុជាសន្តិសុខសង្គមជាតិ ស្ថិរភាពល្អផងដែរ ។ ឯកឧត្តមបន្តថា ការចាកចោលភូមិឋានរបស់ប្រជាពលរដ្ឋខ្មែរភៀសសឹកទៅកាន់ទីតាំងសុវត្ថិភាព ឬស្នាក់នៅតាមផ្ទះសាច់ញាតិនេះ ត្រូវប្រឈមនឹងការខ្វះទីជម្រក ខ្វះអាហារហូបចុក Read more

នារីបុគ្គលិកមីក្រូហិរញ្ញវត្ថុម្នាក់ ត្រូវឃាតកសង្ស័យជាអ្នកជំពាក់លុយសម្លាប់ រួចយកសពកប់ក្រោយផ្ទះ នៅស្រុកតាំងគោក

(កំពង់ធំ)៖ ស្ដ្រីបុគ្គលិកមីក្រូហរិញ្ញវត្ថម្នាក់ ត្រូវបានឃាតកសង្ស័យជាអ្នកជំពាក់លុយសម្លាប់ រួចយកសពទៅកប់ក្រោយផ្ទះ ស្ថិតក្នុងភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ និងបង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហុឹម ទីណា អាយុ២២ឆ្នាំ មុខរបរជាបុគ្គលិកមីក្រូហរិញ្ញវត្ថុ រស់នៅភូមិឫស្សីលរ៍ ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ បានបាត់ដំណឹង (ឪពុកម្ដាយតេទូរស័ព្ទមិនចូល) ពេលនោះឪពុកម្ដាយបានស្វែងរកតាមភូមិ និងបានប្ដឹងប៉ុស្តិ៍រដ្ឋបាលឃុំស្វាយភ្លើងដើម្បីឲ្យជួយរក។ លុះដល់ម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឪពុកជនរងគ្រោះឈ្មោះ មុត ហុន អាយុ៥៤ឆ្នាំ បានមករកមើលនៅផ្ទះជនសង្ស័យ (ផ្ទះឪពុកម្តាយ) សង្ស័យឈ្មោះ ម៉ន សីហា ភេទប្រុស អាយុ២០ឆ្នាំ Read more

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរ នូវសារធាតុញៀនមួយចំនួនក្នុងបទល្មើសជាក់

តាកែវ ៖ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។នៅវេលាម៉ោង ៦:៣៥នាទី ថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស សហការជាមួយកម្លាំង មូលដ្ឋានអាវុធហត្ថស្រុកគិរីវង់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាប ករណីរក្សាទុក ជួញដូរនូវសារធាតុញៀន ជាក់ស្ដែង  នៅត្រង់ចំណុចភូមិភ្ងាស ឃុំអង្គប្រសាទ ស្រុកគិរីវង់ ខេត្តតាកែវ។  +លទ្ធផលបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០១ នាក់ (ប្រុស)ឈ្មោះ ខែម វុទ្ធី Read more

អភិបាលខេត្តប៉ៃលិន ពិនិត្យមើលសង្វាក់ផលិតកម្ម របស់ក្រុមហ៊ុនវេចខ្ចប់ផ្លែមៀនប៉ៃលិន នាំចេញទៅប្រទេសចិន

ប៉ៃលិន៖ រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យមើលសង្វាក់ផលិតកម្មវេចខ្ចប់ផ្លែមៀនប៉ៃលិន របស់ក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៊ីមផត អិចផត (ខេមបូឌា) ឯ.ក សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលមានទីតាំងនៅភូមិសួនអំពៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាលកកម្ពុជាដែល​មាន​សម្តេច​​មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបណ្តុះ​បណ្តាលដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំនាញទៅបណ្តុះ បណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តង គឺធ្វើយ៉ាង​ណាឱ្យការដាំដុះរបស់ប្រជាកសិករទទួលបានទិន្នផលច្រើន ចំណាយលើការផលិតតិច និងមានសុវត្ថិភាពដល់អ្នក​ប្រើ​ប្រាស់​ក៏ដូចជាអ្នកដាំផ្ទាល់ ជាពិសេសផលិតកសិផលទៅតាមតម្រូវការ ទីផ្សារក្នុងស្រុក Read more

ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណេះសំណាលសាកសួរសុខទុក្ខកងកម្លាំងចម្រុះ ប្រចាំការនៅទីបញ្ជាការស្រាលបង្ក្រាបបទល្មើសធនធានធម្មជាតិ តំបន់អូរសោម ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ គ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខកងកម្លាំងចម្រុះ ដែលកំពុងប្រចាំការនៅទីបញ្ជាការស្រាលតំបន់អូរសោម នឹងបានត្រួតពិនិត្យលទ្ធផលនៃការ ការពារ ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ នាពេលកន្លងទៅ នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។លោក​ លី​ ស្រេង​ ប្រធាន​ការិយាល័យ​ឧទ្យានុរក្ស​ នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់​ធំ​ និង​ជាប្រធានទី​បញ្ជា​ការ​ស្រាល​ ប្រចាំ​ការ​នៅ​តំបន់​អូរសោម​ បាន​រាយការណ៍​អំពី​សកម្មភាព​គ្រប់គ្រង​ការ​ពារ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ ព្រៃ​ឡង់​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លងទៅ​ បាន​ទទួល​លទ្ធផល​ល្អ​គួរ​ជា​ទី​មោទនៈ​ Read more

ព្រះសង្ឃ និងពុទ្ធបរិស័ទជាង ៣០០អង្គ/នាក់ នៅស្រុកសាលាក្រៅ ប្រារព្ធពិធីបង្សុកូល ឧទ្ទិសមហាកុសល  ជូនដល់វីរកងទ័ពខ្មែរ ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ

ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវត្តព្រំគីរីមរតក ហៅវត្តព្រំ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មានរៀបចំពិធីបុណ្យទក្ខិណានុប្បទាន យ៉ាងអធិកអធម ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធ វីរកងទ័ពខ្មែរ ដែលបានលះបង់ជីវិត ក្នុងសមរភូមិ ការពារបូរណភាពទឹកដី។ ពិធីបុណ្យនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះមេគុណខេត្តប៉ៃលិនទាំងពីរគណៈ លោក សៀរ សុខុម អភិបាលស្រុកសាលាក្រៅ លោកជំទាវ ស៊ុំ ហៀង សមាជិកសភាពាណិជ្ជកម្មខេត្តប៉ៃលិន ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីមន្ត្រីរាជការ កងកម្លាំង ប្រជាការពារ ព្រះសង្ឃ លោកតា លោកយាយ និងពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ។ ក្នុងពិធីដ៏មានអត្ថន័យនេះ ព្រះមេគុណខេត្តប៉ៃលិន ទាំងពីរគណៈ និងព្រះសង្ឃ Read more

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ អញ្ជើញចុះត្រួតពិនិត្យ និងសង្កេតការណ៍ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១០:២០នាទី ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីហេតុការណ៍ដែលយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាដោយគ្មានមូលហេតុ ចំនួនពីរលើកគឺ៖ លើកទីមួយ នៅវេលាម៉ោងប្រមាណ ១៥:៥០នាទី និងលើកទីពីរនៅវេលាម៉ោង ១៧:៥៤នាទីល្ងាច នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានបង្កឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជារងរបួសសរុបចំនួន ០៣នាក់ និងបាត់បង់ជីវិតចំនួន ០១នាក់។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ Read more