បន្ទាយមានជ័យ÷ក្រុងប៉ោយប៉ែត ដោយមើលឃើញពីភាពលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរគ្រប់មធ្យោបាយយានយន្ត នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០២៥ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតបានដឹកនាំក្រុមការងារដោយមានការចូលរួមពីសំណាក់ លោក តាន់ គឹមរឹទ្ធ ក្រុមព្រឹក្សាក្រុង នឹងលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត រួមនឹងក្រុមការងារ បាននាំយកគ្រឿងចក្រផ្ទាល់ខ្លួន គៀកិនឈូសឆាយបង្ហាប់ចាក់ថ្មមិចផ្លូវសាលារៀនសុវណ្ណភូមិ មួយខ្សែ ដែលមានប្រវែង៤៥០ ម៉ែត្រស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
រាល់ការចំណាយក្នុងការស្ថាបនាស្ដារឡើងវិញទៅលើផ្លូវមួយខ្សែនេះគឺជាថវិកា លោក គាត ហ៊ុល ផ្ទាល់ ធ្វើសម្រាប់ជាប្រយោជន៍សារធារណៈរួម ដើម្បីឲ្យមានភាពងាយស្រួលដល់សិស្សានុសិស្ស បានមកសាលារៀនសុវណ្ណភូមិ នេះទាន់ពេលវេលា នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន នឹងបងប្អូនប្រជាពលរដ្ឋផ្សេងទៀតដែលធ្វើដំណើរឆ្លងកាត់អាស្រ័យផលនៅលើដងផ្លូវមួយខ្សែនេះជាប្រចាំថ្ងៃ ៕

