កំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោក គាវ លាងគា អភិបាលស្រុកភ្នំស្រួច ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងបង្ការ បង្ក្រាបក្មេងទំនើង។
ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការរងផែននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២១ ខែតុលាឆ្នាំ២០២៥ វេលាម៉ោង២៣និង៥០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដែលដឹកនាំបញ្ជាកំលាំងដោយលោក ជុន ចាន់ដេត អធិការស្រុកភ្នំស្រួច បានបង្ក្រាបក្មេងទំនើងចំនួន៥នាក់ដូចខាងក្រោម៖
១-ឈ្មោះ ញ៉េន សុខនាង ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិជន្លង់ម្លូ ឃុំព្ររំដួល
២-ឈ្មោះ លួត ណែត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិក្រាំងប្រស្រុក ឃុំគីរីវន្ដ
៣-ឈ្មោះ គួយ សុខហេង ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិក្រាំងខ្ជាយ ឃុំតាំងស្យា
៤-ឈ្មោះ ឡាយ សុខេង ភេទប្រុស អាយុ២១ឆ្នាំ
៥-ឈ្មោះ សុ ដានី ភេទប្រុស អាយុ២១ឆ្នាំ អ្នកទាំង២រស់នៅភូមិត្រពាំងអត់ទឹក ឃុំគីរីវន្ដ។ ពាក់ព័ន្ធករណីហិង្សាដោយចេតនាបង្កឡើងដោយក្មេងទំនើង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥
ដកហូតវត្ថុតាង ៖
-ម៉ូតូ៣គ្រឿង(ម៉ាកនិច ពណ៌ស-ក្រហម ពាក់ផ្លាកលេខភ្នំពេញ1IV-5237 ម៉ាកស្កុបពី ពណ៌ខ្មៅ គ្មានផ្លាកលេខ និងម៉ាកហុងដា សេ១២៥ ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1FI-3849)
-ទូរស័ព្ទដៃ៤គ្រឿង
-ដាវកែច្នៃ១ដើម
-ចំពោះដាវកែច្នៃ១ដើមទៀតក្រោយធ្វើសកម្មភាពឈ្មោះ ញ៉េន សុខនាង បានយកទៅបោះចូលក្នុងស្រះទឹកវត្តត្រពាំងក្រឡឹង។
បច្ចុប្បន្ន៖ កម្លាំងជំនាញ នគរបាលយុត្តិធម៌ កសាងសំណុំរឿង បញ្ជូនក្រុមក្មេងទំនើង ចំនួន ៥ នាក់តាម នីតិវិធី ។

