កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសហការ ឃាត់ខ្លួនជន់សង្ស័យម្នាក់និងពលករចំនួន ៧នាក់ នាំឆ្លងដែនទៅប្រទេសថៃដោយក៏ច្បាប់

បាត់ដំបង÷ឃាត់ខ្លួនមេខ្យល់០១នាក់និងពលករ០៧នាក់ខណៈពេលកំពុងលបលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូន សហការជាមួយកម្លាំងជួរមុខ មានវរសេនាតូចលេខ ៥៣៣ និងប៉ូលីសប៉ុស្តិ៍កូនភ្នំ៨១៧ បានធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាមេខ្យល់ចំនួន ០១នាក់និងពលករប្រុសស្រីចំនួន០៧នាក់ខណៈពួកគេកំពុងលបលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅចំណុច ភូមិចំការល្ហុង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយបានធ្វើការឃាត់ខ្លួនមេខ្យល់
០១នាក់ឈ្មោះ នុន ម៉ាប់ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង និងពលករចំនួន០៧នាក់រួមមាន!
១-ឈ្មោះ សៀម រ៉ាន់ ភេទស្រី អាយុ២២ឆ្នាំ
២-ឈ្មោះ ហ៉ឺយ ណេត ភេទស្រីអាយុ៣០ឆ្នាំ
៣.ឈ្មោះ ហ៉ឺយ នឿង ភេទប្រុស អាយុ២២ឆ្នាំ
៤.ឈ្មាះ យ៉ាវ ហួយ ភេទប្រុស អាយុ៣១ឆ្នាំ
៥.ឈ្មោះ និន ចានី ភេទស្រីអាយុ៣៤ឆ្នាំ
៦.ឈ្មោះ ឈៀង សម្ផស្ស ភេទស្រីអាយុ៣៧ឆ្នាំ
៧.ឈ្មោះ ជួន និត ភេទប្រុស អាយុ៣៦ ឆ្នាំ ទាំង០៧នាក់រស់នៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។
បច្ចុប្បន្ន : ជនសង្ស័យជាមេខ្យល់រួមនិងវត្ថុតាងម៉ូតូ០១គ្រឿង និងទូរស័ព្ទដៃ០១ គ្រឿង ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថស្រុកបញ្ជូនទៅការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបងដើម្បីធ្វើការសាកសួរបន្តនិងចាត់ការតាមនីតិវិធីច្បាប់ ។