ពលរដ្ឋស្រុកជីក្រែងទទូចស្នើសុំកិច្ចអន្តរាគមន៍ជួយទប់ស្កាត់ព្រៃជម្រកសត្វបឹងពែរ កំពុងរងការកាប់ទន្ទ្រានគណៈអាជ្ញាធរហនៅរក្សាភាពស្ងៀមស្ងាត់
ខេត្តសៀមរាប៖ វាសនាព្រៃឈើក្នុងតំបន់ការពារជម្រកសត្វព្រៃបឹងពែរ កំពុងស្ថិតក្នុងភាពប្រកាសអាសន្ន ក្រោយមានសកម្មភាពកាប់ឆ្ការទន្ទ្រានយកដីរដ្ឋយ៉ាងរង្គាល ដែលធ្វើឱ្យមហាជនដាក់មន្ទិលសង្ស័យលើប្រសិទ្ធភាពនៃការអនុវត្តច្បាប់របស់មន្ត្រីមូលដ្ឋាន។យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋ គិតត្រឹមថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៦ សកម្មភាពរំលោភយកដីព្រៃនៅចំណុច ភ្នំអាចម៍ចង្រិត (ឃុំពង្រលើ និងឃុំខ្វាវ) កំពុងកើតឡើងយ៉ាងចំហ។ បុគ្គលដែលរងការចោទប្រកាន់ថាជាមេខ្លោងក្នុងសកម្មភាពនេះ ត្រូវបានគេស្គាល់ឈ្មោះ តា រ៉ាន់និងយាយបឿន (ពីរនាក់ប្តីប្រពន្ធ)។អ្វីដែលធ្វើឱ្យពលរដ្ឋក្ដៅក្រហាយបំផុតនោះគឺ ភាពអសកម្មរបស់អាជ្ញាធរស្រុកជីក្រែង៖លោក ប៊ូម៉េងទ្រី អភិបាលនៃគណៈអភិបាលស្រុកជីក្រែងពលរដ្ឋស្នើឱ្យបញ្ឈប់ភាពស្ងៀមស្ងាត់ និងត្រូវអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតលើបុគ្គលល្មើស ដើម្បីការពារសម្បត្តិធម្មជាតិដែលនៅសេសសល់។ចំណែក លោក ទីប៊ុនចមប្រធានការិយាល័យបរិស្ថានស្រុកបានបំភ្លឺថា ប្រាប់អង្គភាពអ្នកសារព័ត៌មានយើងឲ្យដឹងថា ខាងជំនាញបានកំណត់សញ្ញា និងកំពុងរៀបចំរបាយការណ៍ជូនថ្នាក់លើ ដើម្បីសុំគោលការណ៍អនុវត្តច្បាប់ និងផាកពិន័យតាមនីតិវិធី។តាមរយៈព័ត៌មាននេះ ប្រជាពលរដ្ឋបានគោរពស្នើសុំដល់ ឯកឧត្តមអភិបាល ខេត្តសៀមរាបនិង ក្រសួងបរិស្ថាន មេត្តាបញ្ជូនមន្ត្រីជំនាញចុះពិនិត្យផ្ទាល់ និងស៊ើបអង្កេតពីភាពមិនប្រក្រតីនៃ “វប្បធម៌យោគយល់” របស់មន្ត្រីថ្នាក់ក្រោម ដែលនាំឱ្យវិនាសសកម្មធនធានធម្មជាតិ។យើងមិនអាចឈរមើលសម្បត្តិរួមត្រូវរលាយដោយសារមហិច្ឆតាបុគ្គលតែពីរនាក់នោះទេសំដីពលរដ្ឋក្នុងមូលដ្ឋាន។ Read more










