ឃាត់ខ្លួនបានហើយ! ជនជាតិចិនដែលបាញ់ស្រ្តីម្នាក់នៅមុខ The Peak រួចរត់គេចខ្លួនទៅខេត្តព្រះសីហនុ
ភ្នំពេញ÷កម្លាំងសមត្ថកិច្ចបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ ជាបន្តបន្ទាប់ក្រោយករណីផ្ទុះអាវុធផ្អើលក្រុងភ្នំពេញ កាលពីយប់មិញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ៧:៥០ យប់។ទីតាំងកើតហេតុ៖ នៅចំណុចមុខអគារ The Peak (ផ្លូវក្រសួងការបរទេស) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យបានដកកាំភ្លើងបាញ់ទៅលើស្រ្តីរងគ្រោះម្នាក់ ខណៈកំពុងស្ថិតក្នុងរថយន្ត Prius បណ្ដាលឱ្យរងរបួសធ្ងន់ រួចក៏បើករថយន្តរត់គេចខ្លួនបាត់ស្រមោល។ ក្រោយទទួលបញ្ជាយ៉ាងម៉ឺងម៉ាត់ កម្លាំងជំនាញបានស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅចំណុច សណ្ឋាគារ DV ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។អត្តសញ្ញាណជនសង្ស័យ៖ឈ្មោះ៖ ZHOU HAO RAN ភេទប្រុស អាយុ ២៥ ឆ្នាំ។សញ្ជាតិ៖ ចិន (គ្មានលិខិតឆ្លងដែនជាប់ខ្លួន)។ស្ថានភាព៖ ពិនិត្យឃើញមាន សារធាតុញៀន Read more








