តើទីតាំងតារាងបាល់ទះ ឬជាបនល្បែង?មហាជនដាក់មន្ទិល លើភាពស្ងប់ស្ងាត់របស់អាជ្ញាធរខណ្ឌ ៧ មករា ចំពោះទីតាំងរបស់លោកឧកញ៉ាម្នាក់
រាជធានីភ្នំពេញ÷កំពុងក្លាយជាប្រធានបទក្តៅគគុក និងទទួលបានការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ក្រោយពីមានវីដេអូបែកធ្លាយជាច្រើនបង្ហាញពីសកម្មភាពមិនប្រក្រតី នៅទីតាំង “តារាងបាល់ទះ” មួយកន្លែង ក្នុងសង្កាត់ផ្សារដេប៉ូ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នេះ។ ប្រភពដែលបានចែកចាយវីដេអូទាំងនោះ បានអះអាងថា ទីតាំងតារាងបាល់ទះដែលត្រូវបានគេស្គាល់ថាជារបស់ (ឧកញ៉ា លី ឈុនអ៊ូ) មិនមែនមានត្រឹមតែ ការលេងកីឡានោះទេ ប៉ុន្តែបានបង្កប់ទៅដោយល្បែងស៊ីសងខុសច្បាប់ ស្ទើរគ្រប់ប្រភេទ ដែលកំពុងដំណើរការយ៉ាងរលូនក្នុងភូមិសាស្ត្រ សង្កាត់ផ្សារដេប៉ូ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជុំវិញភាពមិនប្រក្រតីនេះ មហាជនបានដាក់សំណួរចំៗទៅកាន់ លោកអធិការនគរបាលខណ្ឌ៧មករា ថា តើលោកពិតជាមិនបានជ្រាប ឬក៏មាន “ថ្នាំសណ្តំ” ប្រភេទណា ទើបបានជារក្សាភាពស្ងៀមស្ងាត់ បណ្តោយឱ្យទីតាំងល្បែងស៊ីសងខុសច្បាប់នេះ បន្តសកម្មភាពផ្គើននឹងច្បាប់ និងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពបែបនេះ? ឆ្លើយតបនឹងក្តីបារម្ភនេះ ប្រជាពលរដ្ឋ Read more










