អភិបាលខេត្តប៉ៃលិនចុះពិនិត្យការរៀបចំសោភ័ណភាពនិងសន្តិសុខត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មី។

​ខេត្តប៉ៃលិន÷ ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលខិតជិតមកដល់នេះលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់នូវការរៀបចំសណ្តាប់ធ្នាប់ តុបតែងលម្អសោភ័ណភាព និងផែនការការពារសន្តិសុខទូទាំងខេត្ត។​ក្នុងឱកាសចុះពិនិត្យនេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖១.ការពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់ ២៤ម៉ោង​លោកជំទាវអភិបាលខេត្ត បានបញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហការជាមួយកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការការពារសន្តិសុខជូនប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង។ ជាពិសេស ត្រូវសម្រួលចរាចរណ៍ និងធានាសុវត្ថិភាពដល់បងប្អូនដែលធ្វើដំណើរមកលេងស្រុកកំណើត ក៏ដូចជាភ្ញៀវទេសចរដែលមកកម្សាន្តតាមរមណីយដ្ឋាននានា។២.ការលើកកម្ពស់សោភសន្តិភាពនិងតំបន់ទេសចរណ៍​រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងមន្ទីរពាក់ព័ន្ធ ដើម្បីរៀបចំ៖តុបតែងភ្លើងពណ៌​នៅតាមសួនច្បារ អង្គភាពរដ្ឋ និងទីសាធារណៈឱ្យមានភាពទាក់ទាញ។រៀបចំរមណីយដ្ឋានជាពិសេសនៅភ្នំយ៉ាត, ទឹកធ្លាក់ភ្នំខៀវ, អូរតាវ៉ៅ និងបរិវេណវិមានឯករាជ្យ ដោយត្រូវធានាឱ្យមានអនាម័យ និងសោភ័ណភាពស្រស់ស្អាត។៣.ស្មារតីសន្តិភាព ននិងសាមគ្គីភាព​លោកជំទាវក៏បានលើកឡើងផងដែរថា ភាពសប្បាយរីករាយដែលយើងមាននាពេលនេះ គឺអាស្រ័យដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ Read more

លោកជំទាវ ពៅ សុខ ដឹកនាំយុទ្ធនាការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងខេត្តប៉ៃលិនដើម្បីត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មី

​ខេត្តប៉ៃលិន÷នាថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ រួមមានសមាជិកគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិ និងអ្នកស្ម័គ្រចិត្តសរុបចំនួន ១៨នាក់ ចុះអនុវត្តយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ​សកម្មភាពនេះត្រូវបានធ្វើឡើងក្រោមការសហការយ៉ាងស្អិតរមួតជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ព្រមទាំងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ក្នុងគោលដៅសំខាន់ចំនួន ២ គឺ៖ ​គោលដៅទី១៖ នៅខាងមុខអាស្រមលោកយាយយ៉ាត។ គោលដៅទី២៖ នៅខាងមុខផ្សារសាលាក្រៅ ​ក្នុងយុទ្ធនាការដ៏មានសារៈសំខាន់នេះ ក្រុមការងារបានចូលរួមចំណែកយ៉ាងសកម្មក្នុងការចែកជូននូវសម្ភារអប់រំ និងឧបករណ៍ការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋចំនួន ១៣៦នាក់ (ស្រី ៨៥នាក់) រួមមាន៖មួកសុវត្ថិភាព៖ ចំនួន ១៣៦ មួក Read more

ឯកឧត្តម កើត រិទ្ធ ចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈទទួលបានការអនុម័តយល់ព្រម ១០០% ពីព្រឹទ្ធសភា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នេះ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ការពារសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដោយមានគណៈប្រតិភូអមរួមមាន៖ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសមាសភាពពីទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌។ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។ ជាលទ្ធផល អង្គព្រឹទ្ធសភា បានអនុម័តឱ្យយោបល់យល់ព្រមទាំងស្រុងដោយឥតកែប្រែលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសំឡេង ៥៨​សំឡេង​នៃសមាជិកព្រឹទ្ធសភាទាំង ៥៨​រូប​ ដែលមានវត្តមានក្នុងកិច្ចប្រជុំព្រឹទ្ធសភានេះ៕

សេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃករណីបង្ក្រាបបទល្មើសព្រៃឈើនៅស្រុកអូគ្រាងជ័យសែន

​អគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ បានចេញសេចក្តីបំភ្លឺទាក់ទងនឹងការចោទប្រកាន់លើបណ្តាញសង្គមរបស់លោក តាន់ គឹមសួរ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដោយបញ្ជាក់ពីកាលប្បវត្តិនៃការចុះអនុវត្តច្បាប់ជាក់ស្តែងដូចតទៅ៖១.ការទំនាក់ទំនងនិងការក្លាយតបដំបូងម៉ោង៦:០៨-៦:៣០ល្ងាច​លោក ញឹម សសនស៊ីដា បានព្យាយាមទាក់ទងទៅលោក រុន តូនី(នាយសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ) តាមលេខផ្ទាល់ខ្លួនក្រៅម៉ោងធ្វើការ ប៉ុន្តែលោកមិនបានទទួលព្រោះជាប់កម្មវិធីមង្គលការនៅឆ្ងាយ។លោក ម៉ែន វុទ្ធី(នាយរងសង្កាត់) បានទទួលជួបក្រុមលោក តាន់ គឹមសួរ នៅស្នាក់ការ ប៉ុន្តែដោយសារលោកគ្មាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ លោកមិនអាចចាត់ការបង្ក្រាបភ្លាមៗដោយខ្លួនឯងបានទេ គឺត្រូវរាយការណ៍តាមឋានានុក្រម។២.កិច្ចសហការ និងការរៀបចំកម្លាំងម៉ោង៦:៣០-៩:០០០យប់​មន្ត្រីថ្នាក់កណ្តាល និងថ្នាក់ផ្នែក បានព្យាយាមភ្ជាប់ទំនាក់ទំនងគ្នាជុំវិញការស្នើសុំកម្លាំងអន្តរាគមន៍។​ទោះបីជាស្ថិតក្នុងស្ថានភាពខ្វះកម្លាំង និងនៅក្រៅម៉ោងធ្វើការ លោក ម៉ែន វុទ្ធី បានចុះទៅពិនិត្យទីតាំងសង្ស័យមុនគេតាមការណែនាំពីថ្នាក់លើ និងបានរកឃើញគំនរឈើពិតប្រាកដមែន។៣.ប្រតិបត្តិការបង្ក្រាបនិងការប្រមូលវត្ថុតាង(ម៉ោង៩:០០យប់-២:០០០រំលងអធ្រាត្រម៉ោង៩:៥៥៧យប កម្លាំងនគរបាលស្រុកអូរគ្រៀងសែនជ័យ បានមកដល់ទីតាំងកើតហេតុ។ម៉ោង១០.០០យប់លោក រុន តូនី បានមកដល់ទីតាំង និងដឹកនាំការប្រមូលវត្ថុតាង។ម៉ោង២.០០រំលងអាធ្រាត Read more

ក្តៅ! ការប៉ះទង្គិចគ្នាមួយប្រាវដោយអាវុធ នៅខេត្តតាកែវ បង្ក្រាបបាន មេខ្លោងជួញដូរគ្រឿងញៀន និងបក្សពួក ៧ នាក់ ដករហូតកាំភ្លើង បាន ៣ដើម

​ខេត្តតាកែវ÷កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបយ៉ាងក្តៅគគុក រហូតមានការផ្ទុះអាវុធតដៃពីក្រុមឧក្រិដ្ឋជន បណ្តាលឱ្យសមត្ថកិច្ច ២រូបរងរបួស និងឃាត់ខ្លួនជនសង្ស័យបាន ៧នាក់ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ។​យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧតមសេនីយ៍ ស ថេតអគ្គស្នងការនគរបាលជាតិ, កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលដោយអយ្យការអមសាលាដំបូងខេត្ត ចុះបង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀននៅចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប។​ក្នុងប្រតិបត្តិការនោះ ក្រុមជនសង្ស័យបានប្រើប្រាស់អាវុធបាញ់ស្រោចមកលើសមត្ថកិច្ចមុន ដើម្បីបើកផ្លូវរត់គេចខ្លួនទៅវាលស្រែ ដែលបង្កឱ្យមន្ត្រី ២រូបរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ ជាការឆ្លើយតប សមត្ថកិច្ចបានបាញ់ការពារខ្លួន បណ្តាលឱ្យបក្ខពួកជនសង្ស័យម្នាក់រងរបួស និងឈានដល់ការឡោមព័ទ្ធចាប់ខ្លួនបានចំនួន ៧នាក់ ក្នុងនោះមានមេក្លោងធំម្នាក់ឈ្មោះ (រាជ)។វត្ថុតាងដែលសមត្ថកិច្ចដករហូតបានរួមមាន÷​អាវុធខ្លីចំនួន ០៣ដើម និងគ្រាប់រំសេវមួយចំនួន។​គ្រឿងញៀនមួយចំនួនធំ។​ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០២គ្រឿង។​បច្ចុប្បន្ន ជនសង្ស័យ Read more

នគរបាលក្រុងប៉ោយប៉ែត បន្តយុទ្ធនាការរៀបចំសណ្ដាប់ធ្នាប់ តាមដងផ្លូវជាតិលេខ ៥ ដើម្បីបង្កលក្ខណៈ ងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

​ខេត្តបន្ទាយមានជ័យ÷ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២៦ កម្លាំងផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈយ៉ាងសកម្ម នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីរង្វង់មូលក្រុង រហូតដល់ចំណុចផ្សារកណ្ដាល និងផ្សារត្រី។​សកម្មភាពនេះត្រូវបានអនុវត្តឡើងតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការបញ្ជាផ្ទាល់ពីសំណាក់ លោកវរៈសេនីយ៍ទោព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត។​ក្នុងប្រតិបត្តិការនេះ លោកវរៈសេនីយ៍ទោ បោន ភក្រ្តា អធិការរងទទួលផែនការងារសណ្ដាប់ធ្នាប់ បានដឹកនាំកម្លាំងនាយផ្នែក នាយរងផ្នែក និងមន្ត្រីនគរបាលចរាចរណ៍ ចុះណែនាំ និងរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ដើម្បី៖​កាត់បន្ថយការកកស្ទះចរាចរណ៍នៅតំបន់ប្រជុំជន។​សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឱ្យមានភាពងាយស្រួល និងសុវត្ថិភាព។​លើកកម្ពស់សោភ័ណភាពក្រុងប៉ោយប៉ែត ឱ្យមានរបៀបរៀបរយល្អ។​ជាលទ្ធផល ការចុះរៀបចំនេះទទួលបានការសហការល្អពីសំណាក់អាជីវករ និងអ្នកធ្វើដំណើរ ដែលធ្វើឱ្យលំហូរចរាចរណ៍នៅតាមបណ្តោយផ្លូវជាតិលេខ៥ មានភាពល្អប្រសើរជាងមុន៕ អត្ថបទដោយ លោក មុត ចិត្រាប្រម៉ាញ់ជាយដែន ​

រដ្ឋបាលស្រុកសំពៅលូន ប្រកាស សមាសភាពលេខាធិការដ្ឋាន និងសាខាសមាគមអតីតយុទ្ធជនកម្ពុជាទាំង ៦ឃុំ ដើម្បីពង្រឹងយន្តការការងារឲ្យកាន់តែប្រសើរ

​ខេត្តបាត់ដំបង÷ស្រុកសំពៅលូន នាព្រឹកថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នេះ រដ្ឋបាលស្រុកសំពៅលូន បានរៀបចំពិធីប្រកាសសមាសភាពលេខាធិការដ្ឋានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុក រួមជាមួយសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាឃុំទាំង៦ ចំណុះឱ្យស្រុកសំពៅលូន។​អង្គពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំធំសាលាស្រុកសំពៅលូនក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់៖លោក ផុន ផែន ប្រធានក្រុមប្រឹក្សាស្រុកសំពៅលូនលោក ហម សំ ខាន់ អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកសំពៅលូន។​ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកវរសេនីយ៍ទោ ទឹម វិ ឆ័យ អធិការនគរបាលស្រុកសំពៅលូន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសមាជិកសមាគមសរុបចំនួន ៩៨ នាក់ (ស្រី ១៨ Read more

លោក ឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ចុះពង្រឹងផែនការងារ និងសួរសុខទុក្ខ កងកម្លាំងនគរបាលស្រុកថ្មពួក

​ខេត្តបន្ទាយមានជ័យ÷នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ត្រីសឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំដាក់ផែនការការងារ និងសំណេះសំណាលសួរសុខទុក្ខដល់មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក។​កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំអធិការដ្ឋាននគរបាលស្រុកថ្មពួក ដោយមានការចូលរួមពី លោកស្នងការរង លោកនាយការិយាល័យ លោកអធិការ អធិការរង នាយផ្នែក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ០៦ ឃុំ។​ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ត្រីស្នងការ បានមានមតិសំណេះសំណាល និងដាក់ចេញនូវផែនការគន្លឹះសំខាន់ៗ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអធិការដ្ឋានស្រុកថ្មពួក រួមមាន៖ត្រូវយកចិត្តទុកដាក់លើវិន័យ និងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ។លើកកម្ពស់សេវាសាធារណៈ ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានរហ័ស ទន់ភ្លន់ និងប្រកបដោយប្រសិទ្ធភាព។​ត្រូវពង្រឹងការស្រាវជ្រាវ បង្ការ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។​កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំស្នងការដ្ឋានខេត្ត ក្នុងការជំរុញស្មារតីកងកម្លាំងឱ្យបំពេញភារកិច្ចការពារសេចក្តីសុខជូនប្រជាពលរដ្ឋកាន់តែខ្លាំងក្លាថែមទៀត៕ដោយ មុត ចិត្រា ប្រម៉ាញ់ជ័យដែន

បុរសវ័យចំណាស់ម្នាក់ បានដាច់ខ្យល់ស្លាប់នៅក្នុងហាងម៉ាស្សានិងកោសជប់បង្ករមានភ្ញាក់ផ្អើលដល់អ្នកភូមិ

​បាត់ដំបង÷ករណីមរណភាពដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង ១៨.៣០នាទីល្ងាចថ្ងៃទី ២៩ ខែមីនាឆ្នាំ២០២៦ បន្ទាប់ពីបុរសវ័យចំណាស់ម្នាក់បានដេកស្លាប់ នៅក្នុងទីតាំងផ្ដល់សេវាកម្មម៉ាស្សា និងកោសជប់មួយកន្លែង ស្ថិតក្នុងសង្កាត់ទួលតាឯក។​យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤០៦ ក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតែឯក ក្រុងបាត់ដំបង បានឱ្យដឹងថា៖មុនពេលកើតហេតុ ជនរងគ្រោះមានអាការៈមិនសូវស្រួលខ្លួន ក៏សម្រេចចិត្តចូលទៅរកសេវាកម្មម៉ាស្សា និងកោសជប់នៅទីតាំងខាងលើ ដើម្បីសម្រាកបន្ធូរអាការៈ។ខណៈកំពុងទទួលសេវា ជាអកុសល បុរសរូបនោះក៏បានដាច់ខ្យល់ស្លាប់ភ្លាមៗ បង្កឱ្យមានការឆោឡោដល់ម្ចាស់ទីតាំង និងប្រជាពលរដ្ឋដែលរស់នៅជិតខាង។​ក្រោយទទួលដំណឹងនេះ កម្លាំងសមត្ថកិច្ចជំនាញ រួមជាមួយមន្ត្រីកោសល្យវិច័យ បានចុះមកដល់ទីតាំងដើម្បីពិនិត្យសាកសព។ តាមការពិនិត្យបឋម សមត្ថកិច្ចសង្ស័យថា ជនរងគ្រោះបានស្លាប់ដោយសារ អាការៈគាំងបេះដូង។​បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំពិធីបុណ្យតាមប្រពៃណី ដែលមានលំនៅឋានស្ថិតក្នុង ភូមិខ្វិត ឃុំព្រៃខ្ពប់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។នេះជាព័ត៌មានបឋម សមត្ថកិច្ចកំពុង បន្តនីតិវិធី ដើម្បីបញ្ជាក់ពីរ Read more

ប្រមុខក្រសួងមហាផ្ទៃ៖ បិទនិវេទអន្តោប្រវេសន៍ បញ្ជាដាច់ខាតយកឱ្យបាន ហើយណែនាំឱ្យឪពុកជាស្នងការរងយកកូនមកទទួលខុសត្រូវចំពោះមុខច្បាប់ 

តាមរយៈ លោក រ៉េន រតនៈ អ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហោះសារនៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ថា ៖ ” ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យលោកស្នងការរងខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចដើម្បីនាំខ្លួនកូនប្រុសដែលបង្កគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង បណ្ដាលឱ្យមនុស្សចំនួន៦នាក់ស្លាប់(ទារកក្នុងផ្ទៃម្នាក់) មកទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិងកំពុងអនុវត្តបទបញ្ជា ឯកឧត្តមអភិសន្តិបណ្ឌិត ដាក់ឈ្មោះជនបង្កក្នុងបញ្ជីខ្មៅមិនឱ្យចាកចេញពីប្រទេស។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំជាថ្មីទៀតឱ្យអគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អនុវត្តការងារនេះឱ្យបានលឿន ដើម្បីឈានទៅឃាត់ខ្លួនជនបង្ក។  ឯកឧត្តមអភិសន្តិបណ្ឌិត ជឿច្បាស់ថាលោកស្នងការរង ក្នុងនាមជាឪពុក ប្រាកដជាដឹងថាកូនកំពុងលាក់ខ្លួននៅទីណា…៕ Read more