កម្លាំងនគរបាលក្រុងប៉ោយប៉ែតចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍និងចែកមួកសុវត្ថិភាពដល់ប្រជាពលរដ្ឋដើម្បីបង្កើនសុវត្ថិភាពតាមដងផ្លូវ

ខេត្តបន្ទាយមានជ័យ÷ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចុះយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងបានចែកមួកសុវត្ថិភាពដោយឥតគិតថ្លៃជូនដល់បងប្អូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរនៅចំណុចស្តុបអេស៊ីលីដា តាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត។ សកម្មភាពសំខាន់ៗក្នុងយុទ្ធនាការចែកមួកសុវត្ថិភាព លោកវរសេនីយ៍ទោ បោន ភក្ត្រា អធិការរងទទួលការងារសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងចុះចែកមួកសុវត្ថិភាពចំនួន ៥០មួក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកវរសេនីយ៍ទោ ព្រហ្មពិ សិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត។ ​ ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ លោកអនុសេនីយ៍ឯក ស៊ិន ដូនី នាយផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ បានដឹកនាំមន្ត្រីចុះពន្យល់ និងណែនាំបងប្អូនអ្នកធ្វើដំណើរឱ្យយល់ដឹងកាន់តែច្បាស់អំពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ជាយថាហេតុ។ ការរៀបចំសណ្ដាប់ធ្នាប់ទីប្រជុំជន ក្រៅពីការផ្សព្វផ្សាយច្បាប់ចរាចរណ៍ កម្លាំងនគរបាលរួមជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារ ក៏បានចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តាផ្សារសំខាន់ៗ រួមមាន៖ ផ្សារសមាគមដីថ្មី Read more

រន្ធត់ផ្អើលផ្សារស្គន់! អតីតប្ដីបាញ់សម្លាប់ប្រពន្ធ រួចសម្លាប់ខ្លួនឯងតាមក្រោយបញ្ចប់ជីវិត ក្នុងធ្លាប់ឈាមទាំងពីរនាក់

​ខេត្តកំពង់ចាម÷សោកនាដកម្មដ៏រន្ធត់មួយបានកើតឡើងនៅកណ្តាលទីប្រជុំជនផ្សារស្គន់ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អាជីវករ និងអ្នកដំណើរ បន្ទាប់ពីបុរសជាអតីតប្តីបានដកកាំភ្លើងបាញ់សម្លាប់អតីតភរិយា រួចក៏បាញ់សម្លាប់ខ្លួនឯងតាមក្រោយ ដេកស្លាប់ក្នុងថ្លុកឈាមទាំងពីរនាក់ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នេះ។ ​យោងតាមរបាយការណ៍បឋមពីកន្លែងកើតហេតុ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានឱ្យដឹងថា ជនដៃដល់ និងស្ត្រីរងគ្រោះ គឺជាអតីតប្តីប្រពន្ធនឹងគ្នា ដែលត្រូវបានគេដឹងថា ទើបតែបានសម្រេចចិត្តលែងលះគ្នានាពេលថ្មីៗនេះប៉ុណ្ណោះ។ ទោះបីជាចំណងអាពាហ៍ពិពាហ៍ត្រូវបានកាត់ផ្តាច់តាមផ្លូវច្បាប់ក៏ដោយ ប៉ុន្តែភ្លើងប្រចណ្ឌហាក់នៅតែបន្តឆាបឆេះ រហូតឈានដល់ការប្រើប្រាស់អាវុធដើម្បីបញ្ចប់បញ្ហាដោយហិង្សាបែបនេះ។ ​សាក្សីនៅក្បែរកន្លែងកើតហេតុបានរៀបរាប់ថា មុនពេលកើតហេតុ គេឃើញភាគីទាំងពីរមានជម្លោះពាក្យសម្តីនឹងគ្នា បន្ទាប់មកស្រាប់តែឮសូរសម្រែកកាំភ្លើងជាច្រើនគ្រាប់ បណ្តាលឱ្យភាគីខាងស្រីដួលស្លាប់ភ្លាមៗ ហើយភ្លាមៗនោះបុរសជាអតីតប្តីក៏បានសម្រេចចិត្តបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ដើម្បីបញ្ចប់ជីវិតជាមួយគ្នា។ ​ភ្លាមៗក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងមន្ត្រីបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានចុះទៅដល់ទីតាំងដើម្បីធ្វើការហ៊ុមព័ទ្ធ និងពិនិត្យសាកសព។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវជុំវិញករណីនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ​សោកនាដកម្មនេះ Read more

ក្តៅៗ! នគរបាលស្រុកអង្គស្នួលបំបែកសំបុក គ្រឿងញៀន ក្នុងបន្ទប់ជួលឃាត់ខ្លួនមនុស្សប្រុសស្រី ៧ នាក់ ខណៈម្នាក់ទៀតរត់គេចខ្លួនបាត់

ខេត្តបាត់ដំបង÷កម្លាំងនគរបាលស្រុកអង្គស្នួល បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឆ្មក់បង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៧នាក់ (ស្រី ៣នាក់) កាលពីវេលាម៉ោង ១១:២០នាទីព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ​លោកវរសេនីយ៍ឯក មានសំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមេខ្លោងដែលជាម្ចាស់បន្ទប់ជួលឈ្មោះសឿន ដេវីត ភេទប្រុស អាយុ ២៥ឆ្នាំ ដែលរូបគេគឺជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ៦ខែ ពីបទគ្រឿងញៀនរួចមកហើយ។ រួមជាមួយបក្សពួក ៦នាក់ទៀត (ប្រុស ៣ ស្រី ៣) ខណៈជនសង្ស័យម្នាក់ទៀតឈ្មោះ តន់ សុហនីន Read more

ក្តៅគគុក! បែកធ្លាយភស្តុតាង”ស្ពាន ដែក” ស្រុកកំរៀង ក្លាយជាច្រកសេដ្ឋកិច្ច ងងឹត និងការជួញដូរមនុស្សឆ្លងដែន ខណៈមន្ត្រី បីស្ថាប័នជាប់សង្ស័យ ឃុបឃិត បើកដៃដើម្បីផលប្រយោជន៍បុគ្គល!

ខេត្តបាត់ដំបង÷ បទបញ្ជាដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបាត់ដំបង ក្នុងការទប់ស្កាត់បទល្មើសតាមព្រំដែន ហាក់កំពុងត្រូវបានមន្ត្រីថ្នាក់ក្រោមមួយចំនួនយកទៅជាន់ឈ្លី ដើម្បីដោះដូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។ ជាក់ស្តែង យោងតាមភស្តុតាងដែលទម្លាយដោយអង្គភាព SBT News កាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នេះ បានបង្ហាញឱ្យឃើញនូវភាពអនាធិបតេយ្យនៅចំណុច «ស្ពានដែក» ស្ថិតក្នុងភូមិអូដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ​ប្រភពច្បាស់ការណ៍បានទម្លាយថា ទីតាំងច្រករបៀង «ស្ពានដែក» ដែលស្ថិតនៅខាងក្រោយកាស៊ីណូនោះ កំពុងក្លាយជាច្រកសេដ្ឋកិច្ចងងឹតយ៉ាងសកម្ម។ អ្វីដែលគួរឱ្យហួសចិត្តបំផុតនោះគឺ ទីតាំងនេះត្រូវបានគ្រប់គ្រង និងកាន់សោរចេញ-ចូលដោយផ្ទាល់ពីសំណាក់កម្លាំងជំនាញចំនួន ៣ អង្គភាព រួមមាន៖ កម្លាំងនគរបាលអន្តរប្រវេសន៍ច្រកទ្វារអន្តរជាតិដូង កម្លាំងយោធាផ្នែកទំនាក់ទំនងព្រំដែន និងកម្លាំងយោធាកងពល ​សកម្មភាពដែលកំពុងកើតឡើងនៅទីនោះ រួមមានការនាំទំនិញគេចពន្ធ ជាពិសេសបារី និងអ្វីដែលគ្រោះថ្នាក់បំផុតសម្រាប់សន្តិសុខជាតិ គឺការនាំមនុស្សឆ្លងដែនខុសច្បាប់ចេញ-ចូល រវាងកម្ពុជា Read more

អភិបាលខេត្តប៉ៃលិនចុះពិនិត្យការរៀបចំសោភ័ណភាពនិងសន្តិសុខត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មី។

​ខេត្តប៉ៃលិន÷ ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលខិតជិតមកដល់នេះលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់នូវការរៀបចំសណ្តាប់ធ្នាប់ តុបតែងលម្អសោភ័ណភាព និងផែនការការពារសន្តិសុខទូទាំងខេត្ត។​ក្នុងឱកាសចុះពិនិត្យនេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖១.ការពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់ ២៤ម៉ោង​លោកជំទាវអភិបាលខេត្ត បានបញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហការជាមួយកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការការពារសន្តិសុខជូនប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង។ ជាពិសេស ត្រូវសម្រួលចរាចរណ៍ និងធានាសុវត្ថិភាពដល់បងប្អូនដែលធ្វើដំណើរមកលេងស្រុកកំណើត ក៏ដូចជាភ្ញៀវទេសចរដែលមកកម្សាន្តតាមរមណីយដ្ឋាននានា។២.ការលើកកម្ពស់សោភសន្តិភាពនិងតំបន់ទេសចរណ៍​រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងមន្ទីរពាក់ព័ន្ធ ដើម្បីរៀបចំ៖តុបតែងភ្លើងពណ៌​នៅតាមសួនច្បារ អង្គភាពរដ្ឋ និងទីសាធារណៈឱ្យមានភាពទាក់ទាញ។រៀបចំរមណីយដ្ឋានជាពិសេសនៅភ្នំយ៉ាត, ទឹកធ្លាក់ភ្នំខៀវ, អូរតាវ៉ៅ និងបរិវេណវិមានឯករាជ្យ ដោយត្រូវធានាឱ្យមានអនាម័យ និងសោភ័ណភាពស្រស់ស្អាត។៣.ស្មារតីសន្តិភាព ននិងសាមគ្គីភាព​លោកជំទាវក៏បានលើកឡើងផងដែរថា ភាពសប្បាយរីករាយដែលយើងមាននាពេលនេះ គឺអាស្រ័យដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ Read more

លោកជំទាវ ពៅ សុខ ដឹកនាំយុទ្ធនាការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងខេត្តប៉ៃលិនដើម្បីត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មី

​ខេត្តប៉ៃលិន÷នាថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ រួមមានសមាជិកគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិ និងអ្នកស្ម័គ្រចិត្តសរុបចំនួន ១៨នាក់ ចុះអនុវត្តយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ​សកម្មភាពនេះត្រូវបានធ្វើឡើងក្រោមការសហការយ៉ាងស្អិតរមួតជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ព្រមទាំងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ក្នុងគោលដៅសំខាន់ចំនួន ២ គឺ៖ ​គោលដៅទី១៖ នៅខាងមុខអាស្រមលោកយាយយ៉ាត។ គោលដៅទី២៖ នៅខាងមុខផ្សារសាលាក្រៅ ​ក្នុងយុទ្ធនាការដ៏មានសារៈសំខាន់នេះ ក្រុមការងារបានចូលរួមចំណែកយ៉ាងសកម្មក្នុងការចែកជូននូវសម្ភារអប់រំ និងឧបករណ៍ការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋចំនួន ១៣៦នាក់ (ស្រី ៨៥នាក់) រួមមាន៖មួកសុវត្ថិភាព៖ ចំនួន ១៣៦ មួក Read more

ឯកឧត្តម កើត រិទ្ធ ចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈទទួលបានការអនុម័តយល់ព្រម ១០០% ពីព្រឹទ្ធសភា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នេះ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ការពារសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដោយមានគណៈប្រតិភូអមរួមមាន៖ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសមាសភាពពីទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌។ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។ ជាលទ្ធផល អង្គព្រឹទ្ធសភា បានអនុម័តឱ្យយោបល់យល់ព្រមទាំងស្រុងដោយឥតកែប្រែលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសំឡេង ៥៨​សំឡេង​នៃសមាជិកព្រឹទ្ធសភាទាំង ៥៨​រូប​ ដែលមានវត្តមានក្នុងកិច្ចប្រជុំព្រឹទ្ធសភានេះ៕

សេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃករណីបង្ក្រាបបទល្មើសព្រៃឈើនៅស្រុកអូគ្រាងជ័យសែន

​អគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ បានចេញសេចក្តីបំភ្លឺទាក់ទងនឹងការចោទប្រកាន់លើបណ្តាញសង្គមរបស់លោក តាន់ គឹមសួរ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដោយបញ្ជាក់ពីកាលប្បវត្តិនៃការចុះអនុវត្តច្បាប់ជាក់ស្តែងដូចតទៅ៖១.ការទំនាក់ទំនងនិងការក្លាយតបដំបូងម៉ោង៦:០៨-៦:៣០ល្ងាច​លោក ញឹម សសនស៊ីដា បានព្យាយាមទាក់ទងទៅលោក រុន តូនី(នាយសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ) តាមលេខផ្ទាល់ខ្លួនក្រៅម៉ោងធ្វើការ ប៉ុន្តែលោកមិនបានទទួលព្រោះជាប់កម្មវិធីមង្គលការនៅឆ្ងាយ។លោក ម៉ែន វុទ្ធី(នាយរងសង្កាត់) បានទទួលជួបក្រុមលោក តាន់ គឹមសួរ នៅស្នាក់ការ ប៉ុន្តែដោយសារលោកគ្មាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ លោកមិនអាចចាត់ការបង្ក្រាបភ្លាមៗដោយខ្លួនឯងបានទេ គឺត្រូវរាយការណ៍តាមឋានានុក្រម។២.កិច្ចសហការ និងការរៀបចំកម្លាំងម៉ោង៦:៣០-៩:០០០យប់​មន្ត្រីថ្នាក់កណ្តាល និងថ្នាក់ផ្នែក បានព្យាយាមភ្ជាប់ទំនាក់ទំនងគ្នាជុំវិញការស្នើសុំកម្លាំងអន្តរាគមន៍។​ទោះបីជាស្ថិតក្នុងស្ថានភាពខ្វះកម្លាំង និងនៅក្រៅម៉ោងធ្វើការ លោក ម៉ែន វុទ្ធី បានចុះទៅពិនិត្យទីតាំងសង្ស័យមុនគេតាមការណែនាំពីថ្នាក់លើ និងបានរកឃើញគំនរឈើពិតប្រាកដមែន។៣.ប្រតិបត្តិការបង្ក្រាបនិងការប្រមូលវត្ថុតាង(ម៉ោង៩:០០យប់-២:០០០រំលងអធ្រាត្រម៉ោង៩:៥៥៧យប កម្លាំងនគរបាលស្រុកអូរគ្រៀងសែនជ័យ បានមកដល់ទីតាំងកើតហេតុ។ម៉ោង១០.០០យប់លោក រុន តូនី បានមកដល់ទីតាំង និងដឹកនាំការប្រមូលវត្ថុតាង។ម៉ោង២.០០រំលងអាធ្រាត Read more

ក្តៅ! ការប៉ះទង្គិចគ្នាមួយប្រាវដោយអាវុធ នៅខេត្តតាកែវ បង្ក្រាបបាន មេខ្លោងជួញដូរគ្រឿងញៀន និងបក្សពួក ៧ នាក់ ដករហូតកាំភ្លើង បាន ៣ដើម

​ខេត្តតាកែវ÷កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបយ៉ាងក្តៅគគុក រហូតមានការផ្ទុះអាវុធតដៃពីក្រុមឧក្រិដ្ឋជន បណ្តាលឱ្យសមត្ថកិច្ច ២រូបរងរបួស និងឃាត់ខ្លួនជនសង្ស័យបាន ៧នាក់ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ។​យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧតមសេនីយ៍ ស ថេតអគ្គស្នងការនគរបាលជាតិ, កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលដោយអយ្យការអមសាលាដំបូងខេត្ត ចុះបង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀននៅចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប។​ក្នុងប្រតិបត្តិការនោះ ក្រុមជនសង្ស័យបានប្រើប្រាស់អាវុធបាញ់ស្រោចមកលើសមត្ថកិច្ចមុន ដើម្បីបើកផ្លូវរត់គេចខ្លួនទៅវាលស្រែ ដែលបង្កឱ្យមន្ត្រី ២រូបរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ ជាការឆ្លើយតប សមត្ថកិច្ចបានបាញ់ការពារខ្លួន បណ្តាលឱ្យបក្ខពួកជនសង្ស័យម្នាក់រងរបួស និងឈានដល់ការឡោមព័ទ្ធចាប់ខ្លួនបានចំនួន ៧នាក់ ក្នុងនោះមានមេក្លោងធំម្នាក់ឈ្មោះ (រាជ)។វត្ថុតាងដែលសមត្ថកិច្ចដករហូតបានរួមមាន÷​អាវុធខ្លីចំនួន ០៣ដើម និងគ្រាប់រំសេវមួយចំនួន។​គ្រឿងញៀនមួយចំនួនធំ។​ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០២គ្រឿង។​បច្ចុប្បន្ន ជនសង្ស័យ Read more

នគរបាលក្រុងប៉ោយប៉ែត បន្តយុទ្ធនាការរៀបចំសណ្ដាប់ធ្នាប់ តាមដងផ្លូវជាតិលេខ ៥ ដើម្បីបង្កលក្ខណៈ ងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

​ខេត្តបន្ទាយមានជ័យ÷ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២៦ កម្លាំងផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈយ៉ាងសកម្ម នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីរង្វង់មូលក្រុង រហូតដល់ចំណុចផ្សារកណ្ដាល និងផ្សារត្រី។​សកម្មភាពនេះត្រូវបានអនុវត្តឡើងតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការបញ្ជាផ្ទាល់ពីសំណាក់ លោកវរៈសេនីយ៍ទោព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត។​ក្នុងប្រតិបត្តិការនេះ លោកវរៈសេនីយ៍ទោ បោន ភក្រ្តា អធិការរងទទួលផែនការងារសណ្ដាប់ធ្នាប់ បានដឹកនាំកម្លាំងនាយផ្នែក នាយរងផ្នែក និងមន្ត្រីនគរបាលចរាចរណ៍ ចុះណែនាំ និងរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ដើម្បី៖​កាត់បន្ថយការកកស្ទះចរាចរណ៍នៅតំបន់ប្រជុំជន។​សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឱ្យមានភាពងាយស្រួល និងសុវត្ថិភាព។​លើកកម្ពស់សោភ័ណភាពក្រុងប៉ោយប៉ែត ឱ្យមានរបៀបរៀបរយល្អ។​ជាលទ្ធផល ការចុះរៀបចំនេះទទួលបានការសហការល្អពីសំណាក់អាជីវករ និងអ្នកធ្វើដំណើរ ដែលធ្វើឱ្យលំហូរចរាចរណ៍នៅតាមបណ្តោយផ្លូវជាតិលេខ៥ មានភាពល្អប្រសើរជាងមុន៕ អត្ថបទដោយ លោក មុត ចិត្រាប្រម៉ាញ់ជាយដែន ​