សមត្ថកិច្ចចំរុះស្រុកកំរៀងបង្ក្រាបបារីគេច ពន្ធឆ្លងដែនចូលទៅប្រទេសថៃ បានតែវត្ថុតាងគគោក តែជួនល្មើសគេចខ្លួនបានដោយសុវត្ថិភាព តើជាការបង្ក្រាបពិតប្រាកដឬគ្រាន់តែជាការសម្ដែងបង្គ្រប់កិច្ច?
ខេត្តបាត់ដំបង÷ សំណួរដដែលៗដែលមហាជនតែងតែសួរទៅកាន់សមត្ថកិច្ចនៅតាមបន្ទាត់ព្រំដែនគឺ «ចុះមនុស្សទៅណាអស់ហើយ?»។ ជាក់ស្តែង ក្នុងប្រតិបត្តិការបង្ក្រាបការនាំបារីគេចពន្ធឆ្លងដែនទៅប្រទេសថៃ កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចដកហូតបានសម្ភារៈជាច្រើន ប៉ុន្តែជនល្មើស និងមេខ្លោង នៅតែអាចគេចខ្លួនបានដោយសុវត្ថិភាព ដែលរឿងនេះកំពុងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ វវត្ថុតាងនៅនឹងភ្នែក តែជនល្មើសនៅក្បែរប្រជាក្បែរ មើលមិនឃើញ?យោងតាមសេចក្តីរាយការណ៍ កម្លាំងចម្រុះដឹកនាំដោយ លោកវរសេនីយ៍ឯក អ៊ិន កុល មេបញ្ជាការវរសេនីយ៍ការពារព្រំដែនគោកលេខ ៨១៩ សហការជាមួយកម្លាំងកងពលលេខ៥៣ និងយោធាវរៈ៥០៤ បានចុះប្រតិបត្តិការនៅចំណុចស្ពានឈើ (ផ្ទះតាយួន) ក្នុងភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង។ ជាលទ្ធផល សមត្ថកិច្ចដកហូតបាន៖បារីគេចពន្ធ÷ចំនួន ៦០ ប៊ិចមធ្យោបាយដឹកជញ្ជូន÷រទេះរុញ ០៥គ្រឿង, កូនត្រាក់ទ័រ ០១គ្រឿង និងម៉ូតូ ០៦គ្រឿង។ទោះបីជាវត្ថុតាងទាំងនេះត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកំរៀងក៏ដោយ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជន «ហួសចិត្ត» Read more










