ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង អប់រំម្ចាស់ផេក «ក្មេងស្រុកស្រែ» និងក្មេងទំនើង ៨នាក់ ក្រោយបង្ហោះខ្លឹមសារប៉ះពាល់សង្គម
ស្ទឹងត្រែង៖ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង និងដោយមានការណែនាំពីអភិបាលខេត្ត កម្លាំងជំនាញព័ត៌មានវិទ្យាបានបើកការស្រាវជ្រាវ រហូតកំណត់អត្តសញ្ញាណ និងនាំខ្លួនម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ «ក្មេងស្រុកស្រែ» ព្រមទាំងបក្ខពួកជាក្មេងទំនើងសរុបចំនួន ០៨ នាក់។ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីក្រុមខាងលើបានបង្ហោះរូបភាព និងខ្លឹមសារដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងកិត្តិយសរបស់ខេត្តស្ទឹងត្រែង។វិធានការដែលបានអនុវត្ត៖ការអប់រំ៖ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំណែនាំជាលើកទី១ ដល់យុវជនទាំង ០៨ នាក់។ការធានា៖ អនុញ្ញាតឱ្យអាណាព្យាបាលមកធ្វើការធានា ដើម្បីយកទៅអប់រំបន្តនៅតាមផ្ទះ។ប្រតិបត្តិការនេះស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរខេត្ត ក្នុងការទប់ស្កាត់រាល់សកម្មភាពមិនប្រក្រតីតាមបណ្តាញសង្គម ដែលអាចបង្កភាពវឹកវរក្នុងសង្គម។ដោយ លោកអ៊ុង វ៉ាន់

