សិទ្ធិមនុស្សកម្ពុជា ប្រាប់អ្នកសម្របសម្រួល UN ប្រចាំកម្ពុជាអំពីទង្វេីរំលោកភបំពានសិទ្ធមនុស្សពីសំណាក់យោធាថៃមកលេីពលរដ្ឋកម្ពុជា និងអធិបតេយ្យភាពកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងលោកលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN Resident Coordinator) បានជួបពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានទទួលការស្វាគមន៍លោកស្រី Vladanka Andreeva និងសហការី ហើយបានគូសបញ្ជាក់អំពីស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរយោងច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន ការរើសអើង និងការប្រើប្រាស់អំពើហិង្សាលើពលករទេសន្តប្រវេសន៍កម្ពុជា, ការប្រព្រឹត្តអំពើហិង្សាផ្លូវភេទលើស្ត្រីពលករកម្ពុជាពីសំណាក់កងទ័ពថៃ, ការប្រើប្រាស់សំឡេងមានកម្រិតដេស៊ីបែលខ្ពស់ និងសំឡេងរំខានផ្សេងៗ ដែលបង្កការ ប៉ះពាល់ផ្លូវចិត្តដល់ប្រជាជននៅតាមតំបន់ព្រំដែន, ការវាយប្រហារដោយមិនរើសគោលដៅ ដោយប្រើប្រាស់អាវុធធុនធ្ងន់ Read more










