លែងរួចខ្លួនហើយ នគរបាលខេត្តកំពង់ស្ពឺបំបែកសំណុំរឿង ករណីចោរលួចគាស់ផ្ទះប្រជាពលរដ្ឋយ៉ាងសកម្ម
កំពង់ស្ពឺ ៖ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ទោ ឃីមសុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងជំនាញព្រហ្មទណ្ឌបានបើកប្រតិបត្តិការបង្ក្រាបយ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនចោរគាស់ផ្ទះ ២នាក់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិអ្នកភូមិអស់ជាច្រើនលើក។ជនសង្ស័យទាំង ២នាក់ (ឈ្មោះ សៅ វ៉ាន់ឌី និង សេង រតនា) បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពគាស់ផ្ទះពលរដ្ឋក្នុងស្រុកសំរោងទងចំនួន ៣លើក កន្លងមក ដោយលួចយកបាន៖ប្រាក់សុទ្ធ៖ សរុបជាង ៧០០ដុល្លារ និងជាង ១លានរៀល។គ្រឿងអលង្ការ ៖ ខ្សែក ផ្លាកទីន កងដៃ ក្រវិល និងនាឡិកាជាច្រើនគ្រឿង។កាំបិតផ្គាក់ កាតគ្រីរថយន្ត និងឯកសារសំខាន់ៗមួយចំនួន។ក្រោយពីការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ CRF ១គ្រឿង (មធ្យោបាយជិះធ្វើសកម្មភាព), គ្រឿងអលង្ការមួយចំនួន Read more







