ពន្ធរដ្ឋកំពុងហូរចូលហោប៉ៅ បុគ្គលបែកធ្លាយរឿងអាស្រូវគយចល័តតំបន់ ៣ឈរចាំរាប់ ក្បាលឡានយកលុយក្រោមតុនៅស្រែអំបិល
ភ្នំពេញ÷នៅថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំ២០២៦ខណៈដែលរាជរដ្ឋាភិបាលកំពុងខិតខំប្រមូលចំណូលពន្ធដើម្បីអភិវឌ្ឍជាតិ បែរជាមានការទម្លាយចេញនូវភាពមិនប្រក្រតីដ៏ធំមួយ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់របស់មន្ត្រីគយចល័តតំបន់ ៣ ក្រោមការគ្រប់គ្រងរបស់លោក ហង្សវណ្ណ ប្រភពពីបណ្តាញសង្គម និងអាជីវករបានរាយការណ៍ព្រមៗគ្នាថា តំបន់ស្រែអំបិល និងវាលរេញ បានក្លាយជា “ប៉ុស្តិ៍ត្រួតពិនិត្យសេដ្ឋកិច្ចបុគ្គល” ច្រើនជាងការបម្រើផលប្រយោជន៍រដ្ឋ។ការកំណត់តម្លៃលើក្បាលឡាន ឡានកុងតឺន័រមួយគ្រឿងត្រូវបានគេរាយការណ៍ថាត្រូវបង់ចន្លោះពី ២៥០ទៅ៣០០ ដុល្លារ ជាថ្នូរនឹងការឆ្លងកាត់ ខណៈរថយន្តដឹកទំនិញតូចតាច (សាំយ៉ុង) ត្រូវបង់ពី ១៥ម៉ឺន ទៅ៣០ម៉ឺនរៀល ដោយគ្មានវិក្កយបត្រត្រឹមត្រូវ។ប្រភពបានអះអាងថា ក្នុងចំណោមទំនិញដែលត្រូវបង់ពន្ធ មានតែប្រមាណ ២០% ប៉ុណ្ណោះដែលចូលថវិការដ្ឋ ចំណែកឯ ៨០%ទៀតទំនងជាត្រូវរលាយចូលក្នុងប្រព័ន្ធ “យោគយល់” ក្រៅផ្លូវការ។ច្រករបៀងទំនិញគេចពន្ធតំបន់ ទំនប់រលកនិងស្ទឹងហាវ ទំនប់រលកឃុំនិងស្ទឹងហាវត្រូវបានគេដៅឈ្មោះថាជាច្រកដ៏សំខាន់សម្រាប់ទំនិញគេចពន្ធ ក្នុងខេត្តព្រះសីហនុ ប៉ុន្តែមន្ត្រីគយចល័តតំបន់ ៣ បែរជាមើលរំលង រហូតមានការសង្ស័យថាជាការ “សម្ងំប្រមូលលុយស្រង់ដើម”។ការផាកពិន័យតាមអំពើចិត្តដែលគ្មានតម្លាភាព (ចន្លោះពី Read more










