នគរបាលបង្ក្រាបសម្បុកគ្រឿងញៀន និងអាវុធកែច្នៃ ឃាត់ខ្លួនជនសង្ស័យ ៥នាក់
បាត់ដំបង៖ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានបើកប្រតិបត្តិការចុះបង្ក្រាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្ដែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ រួមជាមួយវត្ថុតាងជាច្រើន។ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទី ស្ថិតនៅចំណុចក្រុមទី១០ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ជនសង្ស័យទាំង ៥នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន៖ឈ្មោះ រ័ត្ន បូរី (ហៅតក់) ភេទប្រុស អាយុ ២៩ឆ្នាំ (ស្នាក់នៅភូមិអូរតាគាំ២)។ឈ្មោះ ស្រុឺ ភីសារ ភេទប្រុស អាយុ ៣៤ឆ្នាំ (ស្នាក់នៅភូមិអូរតាគាំ២)។ឈ្មោះ អុិន ស្រីមុី (ហៅយួន) ភេទស្រី អាយុ ៤៦ឆ្នាំ Read more








