គ្រោះអគ្គីភ័យឆេះផ្ទះមួយខ្នងនៅក្រុងបាត់ដំបងបង្ករឡើងដោយ កូន ប្រុសបែកថ្នាំ ដុតផ្ទះខ្លួនឯង
ខេត្តបាត់ដំបង÷ មានការភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង ២:៣០ នាទីរសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅចំណុចក្រុមទី១២ ភូមិបាល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង បន្ទាប់ពីបុរសម្នាក់ដែលគេស្គាល់ថាជាអ្នកប្រើប្រាស់គ្រឿងញៀន បានដុតផ្ទះខ្លួនឯងបណ្តាលឱ្យខូចខាតទាំងស្រុង។ យោងតាមរបាយការណ៍ពីសមត្ថកិច្ច ជនបង្កមានឈ្មោះ ផល( ហៅទត)ភេទប្រុស បានធ្វើសកម្មភាពដុតផ្ទះដែលជាជម្រកស្នាក់នៅជាមួយម្តាយបង្កើតឈ្មោះ ចាន់ ចេង។ មូលហេតុនៃទង្វើអមនុស្សធម៌នេះ ត្រូវបានសន្និដ្ឋានថា បណ្តាលមកពីជនបង្កមានសភាព បែកថ្នាំ (ប្រើប្រាស់សារធាតុញៀនហួសកម្រិត) រហូតបាត់បង់ម្ចាស់ការលើខ្លួនឯង។ ផ្ទះសង់ផ្ទាល់ដី ទំហំ ៤ម៉ែត្រ x ១២ម៉ែត្រ គ្រោងដែក ដំបូលស័ង្កសី។ ឆេះបំផ្លាញផ្ទះទាំងស្រុង រួមទាំងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ។ ទំហំទឹកប្រាក់៖ តាមការប៉ាន់ស្មានបឋម ការខូចខាតមានតម្លៃប្រមាណ៥០០ដុល្លារ។ Read more










