ក្រុមចោរ ដែល ធាក់កាប់ និងវាយប្លន់ យកម៉ូតូរបស់ប្រជាពលរដ្ឋ យ៉ាងសកម្ម ត្រូវបានសមត្ថកិច្ច ស្រាវជ្រាវ ឃាត់ខ្លួនបានហើយ
ភ្នំពេញ÷ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ខែ តុលា ឆ្នាំ២០២៥.ក្រោមការបញ្ជារពីរ លោកស្នងការរង ប៊ុន សត្យា ទទួលផែនការងារព្រហ្មទណ្ឌ រាជធានីភ្នំពេញ.លោកប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ.លោកវរៈសេនីយ៍ឯក ម៉ម សាវន បានដឹកនាំកំលាំងចុះបង្ក្រាបដោយផ្ទាល់ នឹងបានឃាត់ខ្លួន ជនសង្ស័យចំនួន ៦នាក់ និងម៉ូតូ៤គ្រឿង ដាវ(ធ្វេីសកម្មភាពកាប់ជនរងគ្រោះ) ២ដេីម។ -ការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្រ្កាប : -ករណីទី១: លួចមានស្ងានទម្ងន់ទោស បណ្តាលអោយជនរងគ្រោះម្នាក់រងរបួសធ្ងន់ (ធ្លាយពោះ) កាប់ប្លន់ (យកម៉ូតូ) នៅចំណុច ផ្លូវមហាវិថីឈ្នះឈ្នះ ក្រុមទី១៤ ភូមិបាក់ខែងលេីសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ Read more










