ឯកឧត្តម ទេសរដ្ឋមន្ត្រី លោកស្រីអភិបាលខេត្តប៉ៃលិន និងមន្រ្តីរាជការចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកពលទោ សែម សៀវហុង ដែលបានពលីជីវិតនៅក្នុងសមរភូមិមុខទិសប្រាសាទតាក្របី

ខេត្តប៉ៃលិន៖ រហូតមកដល់ពេលនេះ គេសង្កេតឃើញលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិនបានបន្តដឹកនាំគណៈប្រតិភូ និងក្រុមការងារចូលរួមរំលែកទុក្ខដោយក្ដីគោរព និងក្ដុកក្ដួលបំផុតក្នុងពិធីគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ពលោកពលទោ សែម សៀវហុង ដែលជាយុទ្ធជនក្រុម២ នៃកងអនុសេនាតូចទី៣ កងអនុសេនាធំទី១ វរសេនាតូច៤៤៤ តំបន់ប្រតិបត្តិការសឹងរងឧត្តរមានជ័យ មានទីលំនៅក្នុងភូមិបតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលបានពលីជីវិតកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងសមរភូមិមុខទិសប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ។ ពិធីដ៏សោកសៅគួរឱ្យសង្វេគនេះត្រូវបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នៅផ្ទះគ្រួសារសពវរកងទ័ព ស្ថិតក្នុងភូមិ ឃុំខាងលើ។ ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំសោកសង្រែងនេះ លោកប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាលខេត្តកំពតព្រមទាំងគណៈប្រតិភូពាក់ព័ន្ធអមដំណើរបានពាំនាំការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារនៃសពវីរកងទ័ពដែលបានពលីដើម្បីការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋខ្មែរពីសំណាក់ សម្តេចតេជោ Read more

ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី១៩ អណត្តិទី៤

ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជាចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកក្រុម ប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ។ ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា ៖ ១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី ១៨ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤, ២.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារ Read more

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយកង្វល់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន

ប៉ៃលិន៖ ប៉ៃលិន៖ ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ីឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ដើម្បីដោះស្រាយកង្វល់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងស្រុកសាលាក្រៅ និងក្រុងប៉ៃលិន ខេត្តប៉ៃលិន។ កិច្ចប្រជុំនេះក៍មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ  អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងប្រធានក្រុមការងារចុះមូលដ្ឋានក្រុង/ស្រុកទាំង២ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក ក្រុមការងារចុះមូលដ្ឋានខេត្ត និងប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត, លោកមេបញ្ជាការកងកម្លាំងទាំង៣, គណៈអភិបាល Read more

មន្ទីរព័ត៌មានខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦

ខេត្តប៉ៃលិន៖ នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរព័ត៌មានខេត្តប៉ៃលិន បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឃួន វិចិត្រ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មាន, ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការ និងលោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។ កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន, លោក ញ៉ឹប បូរី ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តប៉ៃលិន, អ្នកនាំពាក្យរដ្ឋបាលខេត្ត, ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត, យុវជនស្ម័គ្រចិត្តវិស័យព័ត៌មាន និងភ្នាក់ងារសារព័ត៌មានប្រចាំខេត្តជាច្រើនរូបទៀត។ លោក Read more

ពិតជាសំបូរល្បែងស៊ីសងនៅអគារបុរីកីឡាបិទមួយបើក២ភ្លាម តើលោកអ៊ុន ភារម្យ មេប៉ុស្តិ៍វាល់វង់ឬលោកកំពុងជាប់រវល់បានជាមិនបង្ក្រាប

ភ្នំពេញ ៖ ប្រជាពលរដ្ឋឆ្ងល់ថា តើលោកអ៊ុន ភារម្យ មេប៉ុស្តិ៍នគរបាលវាលវង់ ទទួលបានផលប្រយោជន៍អ្វីខ្លះពីម្ចាស់ទីតាំងឬលោកកំពុងជាប់រវល់ ទើបបានជាទីតាំងល្បែងស៊ីសងជន់មាន់នឹងឡូតូតាមអនឡាញ បិទមួយកន្លែង តែបែរជាទៅបើក២កន្លែងទៀត នៅជាប់អគារបុរីកីឡា ទី៨។ បើតាមប្រភពពត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងជន់មាន់នឹងឡូតូតាមអនឡាញនេះស្ថិតនៅអគារជាប់អគារបុរីកីឡា ទី៨ (នៅផ្លូវខាងក្រោយអគារបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។ ប្រជាពលរដ្ឋបានដាក់ចម្ងល់ថាតើលោកអ៊ុន ភារម្យមេប៉ុស្តិ៍វាលវង់ និងលោកថេង សុថុល អភិបាលខណ្ឌ៧មករា និងលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា បានដឹងដែររឺទេ ទើបបើកដំណើរការបានយ៉ាងរលូន រឺមួយក៏ម្ចាស់ទីតាំងដាក់សំណែនត្រូវរាល់ខែហើយបានជាមិនចុះបង្ក្រាប៕ជុំវិញករណីខាងលើនេះប្រជាពលរដ្ឋក្នុងខណ្ឌ០៧មករា គោរពស្នើសុំដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋានចុះស្រាវជ្រាវនិងបង្ក្រាបល្បែងស៊ីសងជល់មាន់តាមអនឡាញនិងឆ្នោតឡូតូ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ សូមអរគុណ។

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋផ្សេងទៀតក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង

នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋ ផ្សេងទៀតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋមួយចំនួននៅឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ សម្តេច ថ្លែងអំណរគុណ ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ ធ្វើប្រតិបត្តិការអន្តរាគមន៍ក្នុងការការពារ និងរក្សានូវបូរណៈភាពទឹកដី ព្រមទាំង សេចក្តីសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដោះស្រាយបញ្ហាផ្សេងៗ ជាពិសេស បងប្អូនប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ បានយ៉ាងល្អ ប្រកបដោយការលះបង់ខ្ពស់។ ជាមួយគ្នានេះ Read more

កម្លាំងសមត្ថកិច្ចនគរបាល ស្រុកសំពៅលូនធ្វើការបានចុះល្បាតក្នុងភូមិសាស្ត្រ ឃាត់ខ្លួនជន់សង្ស័យចំនួនពីរនាក់ ករណីប្រើប្រាស់នូវសាធារញៀនដោយខុសច្បាប់ក្នុងបទល្មើសជាក់ស្ដែង

បាត់ដំបង÷ដោយអនុវត្តតាមតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ទឹម វិឆ័យ ជាអធិការ បានដឹកនាំកសហការ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចុះល្បាតក្នុងភូមិសាស្ត្របង្រ្កាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មេីសជាក់ស្តែង កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៦ និង ២០ នាទី នៅចំណុចក្រុមទី០៥ ស្ថិតក្នុងភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ឃាត់ខ្លួនជនសង្ស័យ បានចំនួនម្នាក់១.ឈ្មោះ ញ៉ុន កែវ ហៅ ខ្មៅ ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។.សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន – ម៉ូតូចំនួន ០១ គ្រឿង Read more

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សធ្វើទារុណកម្មខុសច្បាប់ នៅក្រុងបាវិត, ឃាត់ខ្លួនជនសង្ស័យ៨នាក់ និងរំដោះជនរងគ្រោះ៦នាក់

ស្វាយរៀង ៖ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០០៖៥៥នាទី មានជនសង្ស័យ១ក្រុម ជាជនជាតិចិន បានធ្វើសកម្មភាពចាប់បុរសជនជាតិចិនម្នាក់ដាក់ចូលក្នុងរថយន្ត១គ្រឿងម៉ាក RANGE ROVER ពណ៌ស ផ្លាកលេខ ភ្នំពេញ2CD-8488 ចេញពីចំណុចផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី Read more

ស្នងការនគរបាលខេត្តបាត់ដំបង ចាត់តាំង​តំណាងនាំយកសារលិខិតចូលរួមរំលែ​កទុក្ខនិងថវិកាប្រគល់ជូនក្រុមគ្រួសារសពសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជា (ស. ម.ន)ទទួលមរណភាពដល់លំនៅដ្ឋាន

បាត់ដំបង៖ នារសៀលថ្ងៃទី​ ៥ ខែ ធ្នូ ឆ្នាំ២០២៥លោក​ឧត្ត​ម​សេនីយ៍ទោ ដាញ់ អេងប៊ុន​ចាន់ ស្នងការ នៃ​ស្នងការដ្ឋាន​នគរ បាលខេត្តបាត់ដំបង ប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរ​បាលជាតិកម្ពុជាខេត្តបាត់ដំបង (ស.ម. ន) បានចាត់តាំងតំណាងគឺលោកវរសេនីយ៍ឯក ដួង ស៊ីណែត ស្នងការរងផែនការ​ងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជាខេត្តបា​ត់​ដំបង ចូលរួមជាមួយលោកវរសេនីយ៍ឯក ភួង ច័ន្ទតារា ស្នងការរងផែនការងារនគរបាល​ប្រឆាំងបទល្មើសសេដ្ឋកិច្ច​ លោកវរសេនីយ៍ ឯក ឡុង យោធាវីរៈ នាយការិយាល័យបុគ្គ លិក លោក លោកស្រីនាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នាយរងការិយាល័យបុគ្គលិកនិងមន្ត្រីក្រោមឱវាទទៅ ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកអនុសេ នីយ៍ឯក ពុត ឆេង នាយរងផ្នែកនៃការិយា​ល័យ​នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខ​ណៈលោកទទួលមរណភាពកាល ពីថ្ងៃទី៤ខែ ធ្នូ ឆ្នាំ២០​២៥ដោយ Read more

បទល្មើសនេសាទកំពុងតែរីកដូចផ្សិតនៅក្នុងភូមិសាស្ត្រ ឃុំក្តីដូង រហូតមកដល់ទំនប់បង្ហារទឹក ភូមិកំពង់គោ ឃុំកំពង់គោ  ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សូមសមត្ថកិច្ចជំនាញប្រចាំតំបន់ចុះបង្ក្រាបផងទាន

កំពង់ធំ÷សកម្មភាពបទល្មើសនេសាទកើតឡើងយ៉ាងពេញបន្ទប់ ទាំងយប់ទាំងថ្ងៃនៅ ឃុំក្តីដូង ស្រុកកំពង់ស្វាយ បទល្មើសនេសាទនេះចាប់ផ្ដើម នៅវេលាម៉ោង ៧ម៉ោង ៨ម៉ោង ៩យប់ ថ្ងៃទី២ខែធ្នូឆ្នាំ ២០២៥ ក្រោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៏មក ក្រុមអ្នកសារព័ត៌មានយើង  បានចុះទៅថតយករូបភាពជាក់ស្ដែង នៅបទល្មើសនេសាទប្រើឧបករណ៍ដាក់អួនកាត់ស្ទឹង  ពីត្រើយម្ខាងទៅដល់ត្រើយម្ខាង  ចំណុចចាប់ពីមុខសាលារៀនអូរសំបួរ  ឃុំក្តីដូង រហូតដល់ទំនប់បង្ហារទឹកភូមិកំពង់គោ ឃុំកំពង់គោ  ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដាក់គ្មានញញើតនិងច្បាប់បន្តិចសោះឡើយ ទោះជា មន្ត្រីជំនាញនិងសមត្ថកិច្ចកំពុងតែធ្វើការបង្ក្រាប ដូចភ្លៀងរលឹមក៏ដោយ  រីឯបទល្មើសបានកើតឡើងជាបន្តបន្ទាប់ គឺបទល្មើសនេសាទប្រើប្រាស់ឧបករណ៍អួនកាំង កាត់ស្ទឹងយ៉ាងអានាធិបតេយ្យនៅដងស្ទឹងសែនដដែល  មន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន កន្លងមកតែងតែធ្វើការបង្ក្រាបយ៉ាងសស្រាក់ សស្រាំ  ជាបន្តបន្ទាប់ តែហាក់ដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ កន្លងមក ឃើញតែ មន្ត្រីជំនាញនិងសមត្ថកិច្ចបង្ក្រាប បានតែឧបករណ៍ខុសច្បាប់ ហើយនិងដករហូតបានតែវត្ថុតាងសម្ភារៈប៉ុណ្ណោះ  ចំណែកម្ចាស់ Read more