កម្លាំងសមត្ថកិច្ចនគរបាល ស្រុកសំពៅលូនធ្វើការបានចុះល្បាតក្នុងភូមិសាស្ត្រ ឃាត់ខ្លួនជន់សង្ស័យចំនួនពីរនាក់ ករណីប្រើប្រាស់នូវសាធារញៀនដោយខុសច្បាប់ក្នុងបទល្មើសជាក់ស្ដែង

បាត់ដំបង÷ដោយអនុវត្តតាមតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ទឹម វិឆ័យ ជាអធិការ បានដឹកនាំកសហការ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចុះល្បាតក្នុងភូមិសាស្ត្របង្រ្កាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មេីសជាក់ស្តែង កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៦ និង ២០ នាទី នៅចំណុចក្រុមទី០៥ ស្ថិតក្នុងភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ឃាត់ខ្លួនជនសង្ស័យ បានចំនួនម្នាក់
១.ឈ្មោះ ញ៉ុន កែវ ហៅ ខ្មៅ ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
.សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
 – ម៉ូតូចំនួន ០១ គ្រឿង (ចាស់)
 -ទូរស័ព្ទដៃចំនួន ០១ គ្រឿង (ចាស់) ។
_ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើនៅថ្ងៃ.ខែ.ឆ្នាំដដែល វេលាម៉ោង ១៧ និង ២០ នាទី នៅចំណុចក្រុមទី០២ ភូមិកោះតូច ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត
ឈ្មោះ ឆាយ ភារុន( ហៅ ណុប ) ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅ ភូមិកោះតូច ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង
 – ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចពណ៍សថ្លា ចំនួន ០២ ថង់ សង្ស័យមានសារធាតុញៀន
 – សម្ភារៈសម្រាប់ច្រករំលែកគ្រឿងញៀនលក់ និង សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿញៀនមួយចំនួន
  -ទូរស័ព្ទដៃចំនួន ០១ គ្រឿង (ចាស់ ។
បច្ចុប្បន្ន÷ជន់សង្ស័យទាំងពីរនាក់ខាងលើត្រូវបាន សមត្ថកិច្ចជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិកោដ្ឋាននគរបាលស្រុក សំពៅលូន កំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។ ដោយ ប្រម៉ាញ់ជាយដែន