ភ្នំពេញ ៖ ប្រជាពលរដ្ឋឆ្ងល់ថា តើលោកអ៊ុន ភារម្យ មេប៉ុស្តិ៍នគរបាលវាលវង់ ទទួលបានផលប្រយោជន៍អ្វីខ្លះពីម្ចាស់ទីតាំងឬលោកកំពុងជាប់រវល់ ទើបបានជា
ទីតាំងល្បែងស៊ីសងជន់មាន់នឹងឡូតូតាមអនឡាញ បិទមួយកន្លែង តែបែរជាទៅបើក២កន្លែងទៀត នៅជាប់អគារបុរីកីឡា ទី៨។
បើតាមប្រភពពត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងជន់មាន់នឹងឡូតូតាមអនឡាញនេះស្ថិតនៅអគារជាប់អគារបុរីកីឡា ទី៨ (នៅផ្លូវខាងក្រោយអគារបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
ប្រជាពលរដ្ឋបានដាក់ចម្ងល់ថាតើលោកអ៊ុន ភារម្យមេប៉ុស្តិ៍វាលវង់ និងលោកថេង សុថុល អភិបាលខណ្ឌ៧មករា និងលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា បានដឹងដែររឺទេ ទើបបើកដំណើរការបានយ៉ាងរលូន រឺមួយក៏ម្ចាស់ទីតាំងដាក់សំណែនត្រូវរាល់ខែហើយបានជាមិនចុះបង្ក្រាប៕
ជុំវិញករណីខាងលើនេះប្រជាពលរដ្ឋក្នុងខណ្ឌ០៧មករា គោរពស្នើសុំដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋានចុះស្រាវជ្រាវនិងបង្ក្រាបល្បែងស៊ីសងជល់មាន់តាមអនឡាញនិងឆ្នោតឡូតូ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ សូមអរគុណ។



