បញ្ជូនជនសង្ស័យចំនួន១នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ÷លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់នៅវេលាម៉ោង០១និង០០នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចក្រោយផ្ទះសំណាក់ដើមស្រល់ មណ្ឌល៥ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជនសង្ស័យមាន ឈ្មោះ សុខ ដេវៀត ហៅ ទា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ព្រមទាំងដកវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ០៦កូនថង់កិបទម្ងន់ ១,៦០ក្រាម, សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដេីម្បីសួរនាំតាមនីតិវិធី។  លោកវរសេនីយ៍ត្រី នួន Read more

បទល្មើសនេសាទកំពុងតែរីកដូចផ្សិតនៅក្នុងភូមិសាស្ត្រ ឃុំក្តីដូង រហូតមកដល់ទំនប់បង្ហារទឹក ភូមិកំពង់គោ ឃុំកំពង់គោ  ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សូមសមត្ថកិច្ចជំនាញប្រចាំតំបន់ចុះបង្ក្រាបផងទាន

កំពង់ធំ÷នៅវេលាម៉ោង ៧ម៉ោង ៨ម៉ោង ៩យប់ ថ្ងៃទី២ខែធ្នូឆ្នាំ ២០២៥ ក្រោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៏មក ក្រុមអ្នកសារព័ត៌មានយើង  បានចុះទៅថតយករូបភាពជាក់ស្ដែង នៅបទល្មើសនេសាទប្រើឧបករណ៍ដាក់អួនកាត់ស្ទឹង  ពីត្រើយម្ខាងទៅដល់ត្រើយម្ខាង  ចំណុចចាប់ពីមុខសាលារៀនអូរសំបួរ  ឃុំក្តីដូង រហូតដល់ទំនប់បង្ហារទឹកភូមិកំពង់គោ ឃុំកំពង់គោ  ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដាក់គ្មានញញើតនិងច្បាប់បន្តិចសោះឡើយ ទោះជា មន្ត្រីជំនាញនិងសមត្ថកិច្ចកំពុងតែធ្វើការបង្ក្រាប ដូចភ្លៀងរលឹមក៏ដោយ  រីឯបទល្មើសបានកើតឡើងជាបន្តបន្ទាប់ គឺបទល្មើសនេសាទប្រើប្រាស់ឧបករណ៍អួនកាំង កាត់ស្ទឹងយ៉ាងអានាធិបតេយ្យនៅដងស្ទឹងសែនដដែល  មន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន កន្លងមកតែងតែធ្វើការបង្ក្រាបយ៉ាងសស្រាក់ សស្រាំ  ជាបន្តបន្ទាប់ តែហាក់ដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ កន្លងមក ឃើញតែ មន្ត្រីជំនាញនិងសមត្ថកិច្ចបង្ក្រាប បានតែឧបករណ៍ខុសច្បាប់ ហើយនិងដករហូតបានតែវត្ថុតាងសម្ភារៈប៉ុណ្ណោះ  ចំណែកម្ចាស់ ដែលប្រព្រឹត្តមិនដែលត្រូវបានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ឃាត់ខ្លួនយកមកពិន័យជាអន្តរកាលតាមច្បាប់ស្ដីពីជល់ផល  ឬធ្វើកិច្ចសន្យាអ្វីនោះទេ។។ ហេតុនេះហើយទើបធ្វើឲ្យអ្នកប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ទាំងនោះ  នៅតែ Read more

កម្លាំងយោធភូមិភាគ ៥ បង្ក្រាបរថយន្ត១គ្រឿងដឹកលៀសខុសច្បាប់នាំចេញពីខេត្តសៀមរាបទិសដៅទៅក្រៅប្រទេស

ខេត្តសៀមរាប៖ ក្រោមបញ្ជាផ្ទាល់របស់លោកឧត្តម សេនីយ៍ទោសេង ធារិន មេបញ្ជាការរង និងជានាយ សេនាធិការយោធភូមិភាគទី៥ កម្លាំងយោធាបានបង្ក្រាបរថយន្តដឹកលៀស១គ្រឿងដែលមានទិសដៅឆ្ពោះ ទៅរាជធានីភ្នំពេញនិងបន្តចេញទៅក្រៅប្រទេស។លោកឧត្តមសេនីយ៍ទោមេបញ្ជាការរងបានឲ្យដឹងថាកម្លាំងយោធភូមិភាគទី៥ នៅយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២៥នេះ បានចុះបង្ក្រាបរថយន្ត១គ្រឿងដែលកំពុងដឹកជញ្ជូនលៀសខុសច្បាប់ ដោយឈ្មួញនាំ ចេញពីខេត្តសៀមរាប ឆ្ពោះទៅភ្នំពេញ ហើយបន្តនាំទៅក្រៅ ប្រទេសបន្តទៀត។ យោងតាមមន្រ្តីយោធាដែលបានចុះបង្ក្រាបរថយន្ត១ គ្រឿងនេះ បានបញ្ជាក់ថា តាមលិខិតអនុញ្ញាតរបស់មន្រ្តីជលផល គឺឲ្យដឹកលៀសទម្ងន់តែ៣តោនទេ តែឈ្មួញបានលួចដឹករហូតដល់២០តោន។ ក្រោយទទួលបានព័ត៌មាន និងសេចក្តីរាយការណ៍ភ្លាម, កម្លាំងយោធាយោធភូមិភាគទី៥ ដែលឈរជើងនៅខេត្តសៀមរាប បានចេញប្រតិបត្តិការដេញឃាត់រថយន្តបាន តែអ្នកបើកបានបើកទ្វាររត់គេចខ្លួន។ យោងតាមលិខិតដឹកជញ្ជូនដែលចេញដោយលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងលោក ធិននី សុទ្ធី Read more

ត្រីគល់រាំងទម្ងន់ 7 គីឡូក្រាមត្រូវបានមន្ត្រីជំនាញជលផលឃុំផាត់សណ្ដាយព្រលែងទៅក្នុងទឹកទន្លេវិញ!

កំពង់ធំះ នាព្រឹកថ្ងៃទី 3 ខែធ្នូឆ្នាំ 2025 នេះនាយសង្កាត់រដ្ឋបាលជលផល ឃុំផាត់សណ្ដាយ.ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ដែលដឹកនាំដោយលោកលឹម សុថាត បានរួមកិច្ចសហប្រតិបត្តិការជាមួយ សហគមន៍នេសាទនិងកងកម្លាំងយុទ្ធភូមិភាគទី 5 ដែលឈរជើងនៅឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយខេត្តកំពង់ធំ បានទទួលត្រីគល់រាំងមួយក្បាលទម្ងន់ 7 គីឡូក្រាមពីប្រជានេសាទដែលមានឈ្មោះ ញ៉ែម ជា ភេទប្រុសអាយុ 59 ឆ្នាំជនជាតិខ្មែររស់នៅភូមិកំពុងចម្លង ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ដែលជាប្រជាពិសាទបានយកមកប្រគល់ជូនមន្ត្រីជំនាញជលផលប្រចាំភូមិឃុំខាងលើដើម្បីឲ្យមន្ត្រីជំនាញទទួលយកត្រីគល់រាំងទៅព្រលែងក្នុងផ្ទៃបឹងទន្លេសាពេញ។ ក្រោយពីទទួលបានការប្រលែងត្រីគល់រាំងរួចមកមន្ត្រីជំនាញជលផលឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ក៏បានថ្លែងអំណអរគុណចំពោះទឹកចិត្តដ៏ល្អរបស់លោក ញ៉ែម.ជាដែលជាប្រជានេសាទក្នុងកាតព្វកិច្ចជួយថែរក្សាត្រីគល់រាំងដែលជាត្រីកម្រយកមកប្រគល់ឱ្យមន្ត្រីជំនាញដើម្បីព្រលែងឲ្យចូលទៅរស់នៅក្នុងទឹកទន្លេសាបវិញ។ ព្រមទាំងបានអំពាវនាវឲ្យប្រជានេសាទូរទៅប្រសិនបើនេសាទបានត្រីគល់រាំងសូមមេត្តាកុំបរិភោគវាហើយសូមប្រលែងឲ្យត្រីប្រភេទនេះរស់នៅឱ្យបានសុខសាន្តដើម្បីឲ្យត្រីប្រភេទនេះបន្តពោងកូនជាបន្តទៀតក្នុងន័យអភិរក្សធនធានមច្ឆាជាតិឱ្យមានកំណើនកើនឡើងវិញ៕ដោយលោក÷សំនៀង

កម្លាំងជំនាញកងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ ចំនួន១៤នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន.កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត, រួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ

បន្ទាយមានជ័យ÷នៅវេលាម៉ោង១៧និង០៣នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចក្នុងចំការ ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ សហការជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត, រួមភេទ ជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន១៤នាក់១-ឈ្មោះ ជិន វ៉ាន់ ភេទប្រុស អាយុ ៤៥ឆ្នាំ(ជួញដូរ សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់ កាន់កាប់អាវុធ រួមភេទជាមួយអនីតិជន)២-ឈ្មោះ នី សុខគី ភេទប្រុស អាយុ ២៨ឆ្នាំ(រក្សាទុក និងប្រើប្រាស់)៣-ឈ្មោះ ភឹម សុវៀន Read more

មើមឈូក បន្លែសុវត្ថិភាព ពីកសិករ អ៊ុច ឆាត នៅស្រុកតាំងគោក ផលិតផលសម្រាប់អាហារសុខភាព !

កំពង់ធំះ  កន្លងទៅថ្មីៗនេះកសិករ អ៊ុច ឆាត នៅភូមិត្រដក់ពង ឃុំពង្រស្រុកតាំងគោក ខេត្តកំពង់ធំ ជាអ្នកផលិតបន្លែ មើមឈូក ដាំដោយវិធី មិនប្រើគីមី ដែលកំពុងទទួលផលបានជាង៥តោន និងរង់ចាំការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ។ កសិកររូបនេះបានបញ្ជាក់អំពីអត្ថប្រយោជន៍បន្លែមើមឈូក ជាបន្លែសុវត្ថិភាព  មានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ និង សំបូរទៅដោយវីតាមីន និងជាតិរ៉ែ ជាពិសេសមើមឈូកអាចច្នៃជាម្សៅមើមឈូក ល្អសម្រាប់សុខភាព និងជួយបន្ថែមចំណីអាហារ បែបធម្មជាតិ អាចចម្អិនជាមួយម្ហូបចំណីច្រើនប្រភេទដូចជា ស្ងោរជាមួយសាច់ជ្រូក ឬសាច់គោ ឆាបំពងជាមួយសាច់ បំពងម្សៅ ឬបំពងសាច់ត្រី/បន្លែផ្សេងៗ។  កសិកររូបនេះបានបើនិយាយអំពីតម្លៃថាសមរម្យ តម្លៃលក់៦០០០រៀលក្នុងមួយគីឡូក្រាម ។ កសិករ អ៊ុច ឆាត បានអំពាវនាវ សូមឱ្យបងប្អូនប្រជាពលរដ្ឋ ជួយគាំទ្រផលិតផលស្រុកខ្មែរ ដើម្បីជួយលើកទឹកចិត្តកសិករខ្មែរ។ ជាមួយគ្នានេះដែរគាត់ក៏ស្នើសុំស្ថាប័នពាក់ព័ន្ធជួយស្វែងរកទីផ្សារបន្ថែម ដើម្បីអាចពង្រីកការដាំដុះតាមតម្រូវការអតិថិជនក្នុងពេលខាងមុខ៕ដោយលោក÷សំនៀង

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញចុះជួបសំណេះសំណាល និងផ្តល់អាវរងា ជូនប្រជាពលរដ្ឋ នៅស្រុកសាលាក្រៅ

ប៉ៃលិន៖ ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត​​ប៉ៃលិន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ជាអាវរងា ព្រមទាំងថវិកា ជូនប្រជាពលរដ្ឋ នៅឃុំសាលាក្រៅ និង​ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ស្របពេលអាកាសធាតុកំពុងចុះត្រជាក់ ដែលទាំងនេះ​បាន​ឆ្លុះ​បញ្ចាំងយ៉ាង​ច្បាស់​ពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាល ចំពោះសុខទុក្ខរបស់​ប្រជាពលរដ្ឋគ្រប់រូប​ក្នុង​មូលដ្ឋាន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍នាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹក​រលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្ដេចទាំងបី តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋ Read more

ទីតាំងល្បែងស៊ីសងទូបាញ់ត្រីកំពុងលាក់ខ្លួនពួនអាត្មាជ្រកក្រោមដំបូល ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ម៉ាស្សា ស្ប៉ា និងអាហារដ្ឋានកំពង់ផែបើកដំណើរការយ៉ាងរលូនមិនដឹងថាសម្ថតកិច្ចជំនាញពាក់ពន្ធ័ក្រុងព្រះសីហនុហ៊ានធ្វើការបង្រ្កាបដែរទេ

ក្រុងព្រះសីហនុ ៖ ទីតាំងល្បែងស៊ីសងទូបាញ់ត្រីកំពុងលាក់ខ្លួនពួនអាត្មាជ្រកក្រោមដំបូលភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ម៉ាស្សា ស្ប៉ា និងអាហារដ្ឋានកំពង់ផែបើកដំណើរការយ៉ាងរលូន ជិតសាលា បឋម កាំពេញ ប្លុក ខាងក្រោយ ណានហៃ ក្នុងសង្កាត់ លេខ៣ ក្រុងព្រះសីហនុ មិនដឹងថា លោកវរសេនីយ៍ឯក តី វិសាល អធិការក្រុងព្រះសីហនុ លោក ស អក្ខរា អភិបាលក្រុងសីហនុ និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការខេត្តព្រះសីហនុ បានជ្រាប់ដែរទេ.!ចំពោះទីតាំងទូរបាញ់ត្រីខាងលើដែលកំពុងទាក់ទាញក្រុមញៀនល្បែងដែលជាពលរដ្ឋខ្មែរ និងជនបរទេស ចូលទៅលេខម៉ាសេរី ។ កន្លងមកសម្ដេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាបីតា Read more

រោងចក្រផលិតបារី គ្មានផ្លាកយីហោរបស់ជនជាតិចិនមួយកន្លែងនៅ ក្រុងដូនកែវ តើមានច្បាប់អនុញ្ញាតដែរឬទេ សូម មន្ត្រីជំនាញ( ក.ប.ប)មេត្តាត្រួតពិនិត្យផងទាន

ខេត្តតាកែវ÷អង្គភាពអ្នកសារព័ត៌មានជាច្រើន បានផ្សព្វផ្សាយ រយៈកន្លងនៅចំណុចទីតាំងរោងចក្រផលិតបារីរបស់ជនជាតិចិន ចំនួន១កន្លែងរបស់ក្រុមហ៊ុន ហ្វាត ស្ទឹង ថឹប៊ែកខូ.ឯក ដែលគ្មានស្លាកយីហោ ស្ថិតនៅក្នុងភូមិ ប្រហ៊ូត.សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលជាទីកន្លែងផលិតបារី ដែលគេអះអាងថាស្របច្បាប់ មានការអនុញ្ញាតិពីក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានបង់ប៉ាតុងក្តី តែអ្វីដែលអង្គភាពអ្នកសារព័ត៌មានយើង និងយកមកបើកបង្ហាញនោះគឺ នៅមិនគ្រប់គ្រាន់ នៅខ្វះឯកសារពាក់ព័ន្ធជាច្រើនទៀត ដែលរោងចក្រផលិតនិងចែកចាយ នៅមិនទាន់បើកបង្ហាញដើម្បីអោយអង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយជាសាធារណះ ក្នុងគោលបំណងបញ្ជាក់ទៅមហាជន ។ ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញ(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង នៅក្នុងព្រះរាជណាចក្រកម្ពុជា។ ការនាំចេញផលិតផល(បារី)ទៅបរទេស ដែលមានព្រំប្រទល់ជាប់និងខេត្តតាកែវ ឆ្លងទៅប្រទេសវៀតណាម គឺជាសិទ្ធិរបស់ម្ចាស់សហគ្រាស ក្រុមហ៊ុន តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀន មួយចំនួន Read more

សមត្ថកិច្ចនគរបាលស្រាវជ្រាវឃាត់ខ្លួនបានហេីយជុំវិញករណី នារីម្នាក់ដែលចោរគាស់បន្ទប់យកលុយ30000$នៅខណ្ឌឬស្សីកែវ

ភ្នំពេញ÷ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាវេលាម៉ោង១៨ និង៣០នាទីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៥ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៣នាក់ ជាបន្តបន្ទាប់ករណីលួចមានស្ថានទម្ងន់ទោសដោយការកាប់គាស់ទម្លុះទម្លាយនិងសមគំនិតអំពើលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម (ឆ្កិះសោបន្ទប់ជួលលួចប្រាក់ចំនួន៣០០០០ដុល្លារ -បីម៉ឺនដុល្លារ អាមេរិច)នៅចំណុចបន្ទប់ជួល ផ្លូវ១០៣ ក្រុម៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៥ និង៣០នាទីទាបភ្លឺ។ ការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់នោះ ដោយសមត្ថកិច្ចឃាត់ជនសង្ស័យបានចំនួន០១នាក់នៅចំណុចផ្លូវK5 ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សកែវ រាជធានីភ្នំពេញនិងជនសង្ស័យចំនួន០២នាក់ ក្នុងនោះស្រី០១នាក់ ឃាត់ខ្លួននៅចំណុចផ្លូវជាតិលេខ៦ ស្រុកបារាយណ៍ Read more