រដ្ឋបាលស្រុកស្ទោង សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ធ្វើយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺដល់សត្វពាហន!
កំពង់ធំះ នាថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៦ លោក សាយគឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញចូលរួម និងតាមដានការអនុវត្ត យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹកនិងអុតក្តាគោ–ក្របី ដែលដឹកនាំដោយក្រុមការងារជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ នៅ ភូមិបុសតាឯកឃុំទ្រាស្រុកស្ទោងខេត្តកំពង់ធំ។ យុទ្ធនាការនេះ មានគោលដៅសំខាន់ក្នុងការកាត់បន្ថយហានិភ័យជំងឺឆ្លងលើសត្វពាហនៈ ពិសេសជំងឺសារទឹក និងអុតក្តាម ដែលអាចប៉ះពាល់ដល់សុខភាពសត្វ បង្កឱ្យខាតបង់ទ្រព្យសម្បត្តិ និងប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ហើយការចាក់វ៉ាក់សាំងជាប្រចាំ ត្រូវបានចាត់ទុកថា ជាវិធានការបង្ការដែលមានប្រសិទ្ធភាព និងចំណាយតិចជាងការព្យាបាលពេលជំងឺផ្ទុះឡើង។ តាមការរាយការណ៍ ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុជាព្យាបាលខេត្តកំពង់ធំ បានចុះចាក់វ៉ាក់សាំងសរុបលើសត្វគោចំនួន១៥០ក្បាល និងក្របីចំនួន៣ក្បាល ដោយធ្វើការចាក់ជូនម្ចាស់សត្វនៅមូលដ្ឋាន និងបានផ្តល់ការណែនាំអំពីការថែទាំបន្ទាប់ពីចាក់វ៉ាក់សាំង ការរក្សាអនាម័យកន្លែងចិញ្ចឹម និងការប្រុងប្រយ័ត្នចំពោះរោគសញ្ញាសង្ស័យលើសត្វ ដើម្បីរាយការណ៍ឱ្យជំនាញអន្តរាគមន៍ទាន់ពេលវេលា។ ក្នុងឱកាសនេះ លោក សាយគឹមឡម Read more






