អភិបាលខេត្តប៉ៃលិនចុះពិនិត្យការរៀបចំសោភ័ណភាពនិងសន្តិសុខត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មី។
ខេត្តប៉ៃលិន÷ ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលខិតជិតមកដល់នេះលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់នូវការរៀបចំសណ្តាប់ធ្នាប់ តុបតែងលម្អសោភ័ណភាព និងផែនការការពារសន្តិសុខទូទាំងខេត្ត។ក្នុងឱកាសចុះពិនិត្យនេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖១.ការពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់ ២៤ម៉ោងលោកជំទាវអភិបាលខេត្ត បានបញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហការជាមួយកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការការពារសន្តិសុខជូនប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង។ ជាពិសេស ត្រូវសម្រួលចរាចរណ៍ និងធានាសុវត្ថិភាពដល់បងប្អូនដែលធ្វើដំណើរមកលេងស្រុកកំណើត ក៏ដូចជាភ្ញៀវទេសចរដែលមកកម្សាន្តតាមរមណីយដ្ឋាននានា។២.ការលើកកម្ពស់សោភសន្តិភាពនិងតំបន់ទេសចរណ៍រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងមន្ទីរពាក់ព័ន្ធ ដើម្បីរៀបចំ៖តុបតែងភ្លើងពណ៌នៅតាមសួនច្បារ អង្គភាពរដ្ឋ និងទីសាធារណៈឱ្យមានភាពទាក់ទាញ។រៀបចំរមណីយដ្ឋានជាពិសេសនៅភ្នំយ៉ាត, ទឹកធ្លាក់ភ្នំខៀវ, អូរតាវ៉ៅ និងបរិវេណវិមានឯករាជ្យ ដោយត្រូវធានាឱ្យមានអនាម័យ និងសោភ័ណភាពស្រស់ស្អាត។៣.ស្មារតីសន្តិភាព ននិងសាមគ្គីភាពលោកជំទាវក៏បានលើកឡើងផងដែរថា ភាពសប្បាយរីករាយដែលយើងមាននាពេលនេះ គឺអាស្រ័យដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ Read more










