អភិបាលខេត្តប៉ៃលិនសំណេះសំណាលលើកទឹកចិត្តមន្ត្រីរាជការជាស្ត្រីក្នុងឱកាសខួបទី ១៤៥ ទិវាអន្តរជាតិនារី ៨មីនា
ប៉ៃលិន៖ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោក ជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់វត្ថុអនុស្សាវរីយ៍ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រីនៃរដ្ឋបាលខេត្ត ដើម្បីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា កក្រោមប្រធានបទសន្តិភាព សន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារសារៈសំខាន់នៃសន្តិភាពនិងតួនាទីរបស់ស្ត្រី។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតអភិបាលខេត្ត បានលើកឡើងថា ការរៀបចំទិវានេះឡើង គឺក្នុងគោលបំណងរំលេចពីតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខ ដែលជាគ្រឹះសម្រាប់ស្ត្រី និងក្រុមគ្រួសារ។ លោកជំទាវបានសង្កត់ធ្ងន់ថា៖សន្តិភាព គឺជាបុរេលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសង្គម។ ស្រ្តី គឺជាកម្លាំងចលករយ៉ាងសកម្មក្នុងការកសាង និងថែរក្សាសន្តិភាពយូរអង្វែង។ការយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តឆ្លុះបញ្ចាំងពីស្ថានភាពបច្ចុប្បន្ន លោកជំទាវបណ្ឌិត បានលើកឡើងដោយក្តីបារម្ភចំពោះផលប៉ះពាល់ផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ដែលបង្កឡើងដោយជម្លោះព្រំដែន និងការឈ្លានពាននានា។ លោកជំទាវបានគូសបញ្ជាក់ថា៖ ការផ្ដាច់ញាចិត្តលើកកម្ពស់សមធម៌យេនឌ័រជាកិច្ចបញ្ចប់ លោកជំទាវអភិបាលខេត្ត Read more










