កូនប្រសារចិត្តតិរច្ឆាន ហ៊ានលើកដៃកាប់ឪពុកក្មេកឲ្យរបួសធ្ងន់ត្រឹមរឿងស្ដីបន្ទោសបន្តិចបន្តួច
កំពង់ស្ពឺ៖ កំហឹងទោសៈមោហៈមួយឆាវ បានធ្វើឲ្យបុរសជាកូនប្រសារម្នាក់ បាត់បង់មនសិការ រហូតហ៊ានប្រើហិង្សាលើឪពុកក្មេកខ្លួនឯង បណ្ដាលឲ្យរងរបួសបែកក្បាលដេរជាច្រើនថ្នេរ។ ករណីហិង្សាក្នុងគ្រួសារដ៏គួរឲ្យញាក់សាច់នេះ បានកើតឡើងកាលពីវេលាម៉ោង ១០:៥០នាទី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិអាយាន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោក ឧត្តមសេនីយ៍ទោ ឃឹមសុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ែល សុភ័ក្រភេទប្រុស អាយុ ៣៦ឆ្នាំ។យោងតាមរបាយការណ៍ពីសមត្ថកិច្ច មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះឈ្មោះ ប៉េន អោម ភេទប្រុស អាយុ ៦៧ឆ្នាំ (ត្រូវជាឪពុកក្មេក) បានមានជម្លោះពាក្យសម្តីនឹងគ្នា។ ដោយសារកំហឹងខឹងនឹងឪពុកក្មេកស្ដីបន្ទោសឱ្យខ្លួន ជនសង្ស័យបានទាញកាំបិតផ្គាក់ រួចប្រើខ្នងកាំបិតកាប់ទៅលើជនរងគ្រោះចំក្បាលយ៉ាងដំណំ បណ្ដាលឲ្យបែកក្បាលដេរចំនួន ០៤ថ្នេរ។នៅចំពោះមុខសមត្ថកិច្ច Read more










