សង្ស័យមានការបើកដៃ សកម្មភាពដឹកទំនិញកិច្ចពន្ធទ្រង់ទ្រាយធំ តាមច្រករបៀងសំយ៉ោងកំពុងបំផ្លាញផ្លូវជាតិ និងធ្វើឲ្យបាត់បង់ចំណូលរដ្ឋ

​ខេត្តស្វាយរៀង× សកម្មភាពដឹកជញ្ជូនទំនិញឆ្លងដែនដែលសង្ស័យថាជា “ទំនិញគេចពណ៌ និងទំនិញលោតឆ័ត្រ”កំពុងតែកើតមានឡើងយ៉ាងគគ្រឹកគគ្រេង និងស្ទើរតែគ្មានការកោតក្រែងច្បាប់ នៅចំណុចច្រករបៀងសំយ៉ោង ស្ថិតក្នុងឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ មហាជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបណ្តែតបណ្តោយ និងសង្ស័យថាមាន «ការត្រូវរ៉ូវគ្នា» រវាងក្រុមឈ្មួញ និងសមត្ថកិច្ចជំនាញនៅតំបន់ព្រំដែននោះ។ ល្បិចក៏តេទំនិញនិងយន្តការជាន់ស៊ីវិល ចចាំប្រមូលលុយ ​តាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន (សុំមិនបញ្ចេញឈ្មោះ) បានឱ្យដឹងថា  ថ្ងៃមានរថយន្តធុនធ្ងន់ប្រភេទយីឌុប និងវ៉េអងចំណុះពី ៤៥ទៅ ៥០តោន ប្រមាណពី ៥ ទៅ ៦ គ្រឿងក្នុងមួយថ្ងៃ (ស្មើនឹងប្រមាណជាង ១៥០ គ្រឿងក្នុងមួយខែ) បានដឹកទំនិញប្រកបដោយមន្ទិលសង្ស័យ ដូចជា៖​ស្ករស ក្រណាត់ និងខោអាវគីប​ទំនិញលោតឆ័ត្រ និងទំនិញបង្កប់ផ្សេងៗទៀត​ទំនិញទាំងនេះត្រូវបានដឹកជញ្ជូនយកទៅបិទទ្វារឃ្លាំងស្តុកនៅជិត ប៉ុស្តិ៍នគរបាលវីរៈការពារព្រំដែនលេខ៦០៩ Read more

លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែសីហា ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ នៅថ្ងៃពុធ ៨ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៤:០០នាទី ដោយអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែសីហា ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យ លោកអធិការ-អធិការរងក្រុង-ស្រុក លោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២១ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៨ ឃុំ/សង្កាត់។ ក្នុងឱកាសនោះដែរ លោកស្នងការ Read more

ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃចាំព្រះវស្សាទូទាំង ៣៤វត្ត ដើម្បីទ្រទ្រង់វិស័យព្រះពុទ្ធសាសនា

​ខេត្តប៉ៃលិន÷ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន អមដំណើរដោយ លោកជំទាវបណ្ឌិតបាន ស្រី មុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមការងារពាក់ព័ន្ធ បានអញ្ជើញជាអធិបតីក្នុងពិធីនាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យ វេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស មកពីគ្រប់ ៣៤វត្តទូទាំងខេត្តប៉ៃលិន ដែលពិធីនេះបានប្រព្រឹត្តទៅនៅវត្តរតនសោភ័ណ (ហៅវត្តកោងកាង) ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។​មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ក្រើនរម្លឹក និងបំផុសស្មារតីដល់យុវជន មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាថែរក្សាសមាជិកគ្រួសាររបស់ខ្លួន កុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន។ សារនេះ មានគោលដៅរួមចំណែកទប់ស្កាត់បទល្មើស ជួយសង្គ្រោះពិសេសយុវជន និងជំរុញឱ្យយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទទួលបានជោគជ័យ ចាប់ពីកម្រិតគ្រួសារ និងមូលដ្ឋានតទៅ។ ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការដុតបំផ្លាញគ្រឿងញៀន ក្រោមប្រធានបទ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត” នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តកណ្តាល ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ពិធីផ្សព្វផ្សាយនូវស្មារតីនៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៦ និងការដុតបំផ្លាញគ្រឿងញៀនមនាឱកាសនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីរួមចំណែកសម្រេចទស្សនវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងកម្ពុជា ទៅជាប្រទេសមួយ ដែលគ្រឿងញៀន លែងជាឧបសគ្គ និងជាបញ្ហារបស់សង្គមជាតិ។ Read more

ខេត្តប៉ៃលិនបង្កើនកម្ដៅយុទ្ធនាការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scans ដើម្បីពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ធ

​ខេត្តប៉ៃលិន÷ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ លើការអនុវត្តយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅតាមមូលដ្ឋានក្រុង-ស្រុក និងឃុំ-សង្កាត់ រដ្ឋបាលខេត្តប៉ៃលិន។​គណៈអធិបតី និងជាប្រធានអង្គប្រជុំ លោកស្រីបណ្ឌិត បានស្រីមុំ បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជា កិច្ចការអាទិភាព និងជាបេសកកម្មដ៏ចម្បងបំផុត របស់អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។ ការងារនេះ ទាមទារឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយប្រសិទ្ធភាព និងច្បាស់លាស់ ស្របតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី។​ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមទាំងមូល លោកស្រីបណ្ឌិតអភិបាលខេត្ត Read more

ក្តៅៗ កម្លាំងជលផលសហការជាមួយយោធាចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុង ឃុំ ពាមបាង ដកហូត និងបំផ្លាញចោលឧបករណ៍បទល្មើសជាច្រើន

​ខេត្តកំពង់ធំ÷ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិជលផលឱ្យបានគង់វង្ស នៅថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក ហួល ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំមន្ត្រីជំនាញ និងមន្ត្រីជាប់កិច្ចសន្យា ដោយមានការចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយ លោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) ព្រមទាំងកម្លាំងទីបញ្ជាការស្រាលប្រចាំការឃុំពាមបាង បានចុះបេសកកម្មល្បាត ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុច “ដំរីកូន” ស្ថិតក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។​ជាលទ្ធផលនៃការចុះប្រតិបត្តិការយ៉ាងក្តៅគគុកនេះ កងកម្លាំងចម្រុះសម្រេចបាន ដោយបានធ្វើការរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង រួមមាន៖​របាំងស្បៃ ចំនួន ៩ របាំង Read more

ប្រតិបត្តិការក្តៅគគុក  សមត្ថកិច្ចស្រុកបាទីបង្ក្រាបមុខសញ្ញាគ្រឿងញៀន និងក្រុមលួចយ៉ាងសកម្មបាន១១នាក់ ព្រមទាំងដកហូតអាវុធ និងវត្ថុតាងមួយចំនួន

ខេត្តតាកែវ÷ ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់លើសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កម្លាំងនគរបាលស្រុកបាទី បានបើកប្រតិបត្តិការស្រាវជ្រាវ និងល្បាតយ៉ាងសកម្ម រហូតឈានទៅបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន និងអំពើចោរកម្មបានជាបន្តបន្ទាប់ចំនួន ១១នាក់ ព្រមទាំងដកហូតបានអាវុធមុខស្រួច និងសម្ភារបទល្មើសមួយចំនួនធំ។​ប្រតិបត្តិការដ៏ជោគជ័យនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០៩:១៥ នាទី ដោយមានការចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរងនគរបាលខេត្តតាកែវ (ស្តីទី) និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ។ ប្រតិបត្តិការដឹកនាំផ្ទាល់នៅទីវាលដោយ លោកវរសេនីយ៍ទោ មូល សារ៉ាត់  អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី ដោយបានសហការយ៉ាងជិតស្និទ្ធរវាងកម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោត។ដំណើរបង្ក្រាបនិងលទ្ធផលនៃប្រតិបត្តិការ​តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្នុងពេលចុះល្បាតពង្រឹងសន្តិសុខក្នុងភូមិសាស្ត្រឃុំត្នោត លុះមកដល់ចំណុចភូមិរំចេក កម្លាំងសមត្ថកិច្ចបានប្រទះឃើញមុខសញ្ញាសង្ស័យចំនួន ០៧នាក់ និងបានឃាត់សួរនាំ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រសិក្សា ជូនដល់សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារជ័យលាភី នៃបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃការខិតខំបង្កើនចំនួនក្របខណ្ឌមន្រ្តីនគរបាលជាតិ ឱ្យថ្នាក់មូលដ្ឋាន ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់។ បើតាមប្រមុខក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានបង្កើនក្របខណ្ឌមន្រ្តីនគរបាលជាតិប្រចាំឆ្នាំ ឱ្យអង្គភាពនគរបាលនៅថ្នាក់មូលដ្ឋាន ជាង ៧០% ដោយកាត់បន្ថយក្របខណ្ឌថ្មី សម្រាប់ថ្នាក់ក្រសួង មកនៅតែ ២០% ប៉ុណ្ណោះ ខណៈនៅឆ្នាំ២០២៦នេះទៀត ក្រសួងមហាផ្ទៃ បានបន្តបង្កើនក្របខណ្ឌថ្មីឱ្យអង្គភាពនគរបាលថ្នាក់មូលដ្ឋាន រហូតដល់ជាង ៨០% ហើយថាចំនួននេះ នឹងបន្តកើនឡើងទៀតនៅឆ្នាំបន្ទាប់។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលស្គាល់លទ្ធផលកំណែទម្រង់ដើម្បីពង្រាយធនធានកងកម្លាំងនគរបាល Read more

ស្នាដៃល្អឯក កម្លាំងនគរបាលខេត្តបន្ទាយមានជ័យបង្ក្រាប និងឃាត់ខ្លួនជនជាតិថៃ៣នាក់ ករណីគ្រឿងញៀន និងបារីអេឡិចត្រូនិច នៅក្រុងប៉ោយប៉ែត

​ខេត្តបន្ទាយមានជ័យ÷ដោយទទួលបានការតម្រង់ទិស និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង លោកឧត្តមសេនីយ៍ត្រីសឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនបានបង្ហាញពីផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែង និងប្រតិបត្តិការយ៉ាងរហ័សទាន់ចិត្តក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ ​ជាក់ស្តែង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ធុន ស៊ិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅបង្ក្រាបជាក់ស្តែងភ្លាមៗ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍រហ័សពីប្រជាពលរដ្ឋល្អក្នុងមូលដ្ឋាន។ ​ជាលទ្ធផលនៃប្រតិបត្តិការដ៏ជោគជ័យនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃចំនួន ០៣នាក់ព្រមទាំងដកហូតវត្ថុតាងមួយចំនួន ៖​ដំណាក់កាលទី ១​ចុះឃ្លាំមើល និងឃាត់ខ្លួនជនសង្ស័យ ០២នាក់ នៅចំណុចផ្លូវសាធារណៈ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ៖ឈ្មោះបរិវ៉េត ថងមុឺន Read more

បង្ក្រាបទាន់ចិត្ត កម្លាំងនគរបាលយុត្តិធម៌ក្រុងប៉ោយប៉ែតសហការល្អឥតខ្ចោះ វាយខ្នោះក្រុងក្មេងទំនើងកាប់ប្លន់ម៉ូតូ៤នាក់ យកមកផ្ដន្ទាទោសតាមច្បាប់

​ខេត្តបន្ទាយមានជ័យ÷ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការតាមដានយ៉ាងដិតដល់ពី លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីដេញកាប់ និងធាក់ប្លន់យកម៉ូតូយ៉ាងសាហាវឃោរឃៅ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ ​ប្រតិបត្តិការដ៏ជោគជ័យនេះ បានធ្វើឡើងដោយមានកិច្ចសហការយ៉ាងស្អិតរមួតរវាង កម្លាំងជំនាញនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្ត ដែលដឹកនាំដោយផ្ទាល់ដោយ លោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌។ ក្រុមជនសង្ស័យត្រូវបានឃាត់ខ្លួនបានជាបន្តបន្ទាប់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពយ៉ាងព្រហើន ស្ថិតនៅចំណុចស្ថានីយថ្លឹងរថយន្ត ក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ​យោងតាមរបាយការណ៍ពី លោកវរសេនីយ៍ទោ រ៉ែន Read more