កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះ ពង្រឹងសន្តិសុខ និងត្រួតពិនិត្យអាវុធជាតិផ្ទុះដើម្បីសុវត្ថិភាព ជូនប្រជាពលរដ្ឋ
បន្ទាយមានជ័យ៖ ក្រោមការបញ្ជាដឹកនាំយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ និងមានការចង្អុលបង្ហាញផ្ទាល់ពី លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងសមត្ថកិច្ចបានបន្តសកម្មភាពចុះពង្រឹងសន្តិសុខយ៉ាងសកម្ម។នៅយប់ថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ កម្លាំងប្រចាំបញ្ជាវេនទី២ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពិនិត្យជាតិអាល់កុល នៅចំណុចផ្លូវបំបែកការ៉ាសសាំងផ្សារត្រី ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ប្រតិបត្តិការនេះដឹកនាំដោយផ្ទាល់ដោយ លោក វរសេនីយ៍ត្រី បុឹងដូ អធិការរង (លេខទូរស័ព្ទ៖ ០១២ ៦៤០ ៦៤១) ដោយមានការចូលរួមពី៖កម្លាំងអន្តរាគមន៍កម្លាំងចរាចរណ៍កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត ជាលទ្ធផលនៃការចុះអនុវត្តច្បាប់យ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ស្ថានភាពសន្តិសុខតាមដងផ្លូវមានភាពល្អប្រសើរ Read more









