​ក្ដៅៗ! នគរបាលខេត្តស្ទឹងត្រែង បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនជិត ៥គីឡូក្រាម ឃាត់ខ្លួនមនុស្ស ៣នាក់ ក្នុងនោះម្នាក់មានដីកាចាប់ខ្លួនដល់ទៅ ៣ស្ទួន

​ស្ទឹងត្រែង÷ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវសុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងនគរបាលជំនាញបានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំមួយ។​កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងជំនាញដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានចុះបង្ក្រាបជាក់ស្ដែងនូវករណីដឹកជញ្ជូនសារធាតុញៀនខុសច្បាប់ឆ្លងដែនពីប្រទេសឡាវ ចូលមកកម្ពុជា នៅចំណុចចន្លោះបង្គោលព្រំដែនលេខ ០៣៤/១ ក្នុងភូមិសាស្ត្រឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។​​ជាលទ្ធផលនៃប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់៖​១.ឈ្មោះខឿនឡុំភេទប្រុស អាយុ ៣៨ឆ្នាំ (កសិករ រស់នៅខេត្តស្ទឹងត្រែង)។​ ២.ឈ្មោះនៅ វិសិទ្ធភេទប្រុស អាយុ ៣៦ឆ្នាំ (ជាងឡាន រស់នៅខេត្តក្រចេះ)។ បញ្ជាក់ជននេះមានដីកាចាប់ខ្លួនចំនួន ៣ រួចជាស្រេចពីនៅខេត្តក្រចេះ និង មួយនៅខេត្តមណ្ឌលគិរី។ Read more

ទឹកចិត្តមេត្តាធម៌ក្នុងគ្រាក្រ លោកអភិបាលស្រុកសំពៅលូនចុះជួយសាងសង់ផ្ទះនិងផ្ដល់អំណោយសង្គ្រោះដល់គ្រួសាររងគ្រោះដោយសារជម្លោះព្រំដែន

​បាត់ដំបង ៖ ក្នុងស្មារតី “រួមសុខ រួមទុក្ខ” និងមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់ចោលក្នុងគ្រាមានអាសន្ន នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦  លោក ហមសំខាន់ អភិបាលនៃគណៈអភិបាលស្រុកសំពៅលូន បានបង្ហាញនូវសកម្មភាពមនុស្សធម៌យ៉ាងគួរឱ្យគោរព ដោយបានដឹកនាំមន្ត្រីរាជការចុះដោយផ្ទាល់ ដើម្បីជួយសាងសង់ជម្រក និងនាំយកស្បៀងអាហារ ថវិកា ក៏ដូចជាសម្ភារសំណង់ ជូនដល់គ្រួសាររងគ្រោះ។ ​ស្ថិតក្នុងទឹកមុខស្រស់ស្រាយ និងភាពស្និទ្ធស្នាល លោកអភិបាលស្រុកបានចុះទៅដល់ភូមិទឹកថ្លា ឃុំអង្គរបាន ដើម្បីសួរសុខទុក្ខ និងផ្ដល់ជំនួយដល់ លោក បូរសុគុន ដែលជាម្ចាស់ផ្ទះរងគ្រោះដោយសារគ្រាប់ផ្លោង កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ អំណោយដែលត្រូវបានប្រគល់ជូនរួមមាន៖​អង្ករ ចំនួន ២០ គីឡូក្រាមថវិកា ចំនួន ២០០,០០០ រៀល​ស័ង្កសីចំនួន ២១ សន្លឹក Read more

កងរាជអាវុធហត្ថបង្ក្រាបករណីគ្រឿងញៀនក្នុងស្រុកទ្រាំងឃសត់ជនសង្ស័យ ម្នាក់រួមនិងវត្ថុតាងមួយចំនួន

​ខេត្តតាកែវ៖ ក្រោមការដឹកនាំបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេង ហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានបន្តបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនយ៉ាងសកម្ម ដើម្បីពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋ។​កាលពីវេលាម៉ោង ១៣:៥០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំដោយ លោកអនុ សេនីយ៍ឯក ជួនតូរ:ត:នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនជាក់ស្ដែង នៅចំណុចលើទួលខាងកើតភូមិ ស្ថិតក្នុងភូមិសំរោង ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។​​ជាលទ្ធផល កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់៖​ឈ្មោះ គួយ សាខនភេទប្រុស អាយុ ២៦ឆ្នាំ (មុខរបរមិនពិតប្រាកដ) មានទីលំនៅភូមិត្រពាំងទន្លេរ Read more

បទល្មើស ‘ហ៊ុំសម្រាស់’ កំពុងអុកឡុកដងស្ទឹងសែន តើមន្ត្រីជំនាញកំពុងដេកលក់ ឬអនុវត្តច្បាប់តាមការណាត់ជួប?

​ខេត្តកំពង់ធំ៖ ខណៈដែលរាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងដុតដៃដុតជើងក្នុងការការពារធនធានធម្មជាតិ ផ្ទុយទៅវិញ បទល្មើសនេសាទខុសច្បាប់តាមរយៈរូបភាព “ហ៊ុំសម្រាស់” កំពុងកើតមានយ៉ាងពេញបន្ទុកនៅក្នុងភូមិសាស្ត្រស្ទឹងសែន ក្នុងស្រុកកំពង់ស្វាយ ដោយគ្មានការរំខានពីមន្ត្រីជំនាញឡើយ។​តាមការចុះយកព័ត៌មានផ្ទាល់របស់ក្រុមអ្នកសារព័ត៌មានយើង នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានរកឃើញទីតាំងបទល្មើសជាក់ស្តែងនៅចំណុច អន្លង់តាផ្លុង់ ក្នុងឃុំកំពង់គោ និងចំណុចក្នុង ឃុំក្តីដួង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ រូបភាពដែលក្រុមការងារថតបាន បង្ហាញពីការហ៊ុំព័ទ្ធសម្រាស់យ៉ាងអនាធិបតេយ្យ ដែលជាការបំផ្លិចបំផ្លាញពូជត្រីយ៉ាងធ្ងន់ធ្ងរ។ ​ការលើកឡើងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលសុំមិនបញ្ចេញឈ្មោះបានលួចខ្សឹបប្រាប់ថា៖ ការចុះបង្ក្រាបកន្លងមកហាក់បីដូចធ្វើឡើងក្នុងរូបភាពជ្រើសរើសមុខសញ្ញា។ ប្រភពដដែលបន្តថា មន្ត្រីចុះទៅបង្ក្រាបតែទីតាំងណាដែលម្ចាស់មិនទាន់បាន “ជួប” សម្របសម្រួលជាមួយជំនាញជាមុនប៉ុណ្ណោះ ចំណែកអ្នកដែលបាន “ជួប” រួចរាល់ គឺអាចបន្តសកម្មភាពហ៊ុំសម្រាស់បានដោយរលូន និងមានសុវត្ថិភាព។ ​ប្រសិនបើការលើកឡើងនេះជាការពិត វាគឺជាការអនុវត្តច្បាប់តាមបែប “ស្តង់ដារពីរ” ឬ “ការណាត់ជួបជាមុន” ដែលផ្ទុយស្រឡះពីបទបញ្ជារបស់រាជរដ្ឋាភិបាល Read more

មតិសាធារណជនសាទរយ៉ាងខ្លាំង! លោកស្នងការខេត្តកំពង់ធំ បញ្ជាដាច់ខាតឱ្យបញ្ឈប់ការដាក់គោលដៅចរាចរណ៍លើផ្លូវលំ ដដើម្បីកាត់បន្ថយការរំខានដល់ពលរដ្ឋ

​(កំពង់ធំ)៖ ក្រោមការដឹកនាំប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងយល់ដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឯកឧត្តម ហេង សុផលស្នងការនគរបាលខេត្តកំពង់ធំ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យផ្អាក និងបញ្ឈប់រាល់ការដាក់គោលដៅត្រួតពិនិត្យចរាចរណ៍នៅតាមបណ្តាផ្លូវលំក្នុងខេត្ត ដែលទង្វើនេះបានបង្ហាញពីវិជ្ជាជីវៈខ្ពស់ក្នុងនាមជាអ្នកបម្រើរាស្ត្រ។ ​យោងតាមការបញ្ជាក់ផ្ទាល់របស់ឯកឧត្តមស្នងការ បានឱ្យដឹងថា កន្លងមកថ្នាក់ដឹកនាំពុំដែលចេញគោលការណ៍ឱ្យមានការដាក់គោលដៅត្រួតពិនិត្យចរាចរណ៍នៅលើផ្លូវលំនោះឡើយ។ សកម្មភាពនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ចំពោះជីវភាព និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋតាមជនបទ ដើម្បីចៀសវាងការបង្កការរំខានដែលមិនចាំបាច់។ ​លើសពីនេះទៅទៀត ឯកឧត្តម ហេងសុផល ស្នងការបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗចំនួន ២៖​ការចុះអនុវត្តការងាររបស់មន្ត្រីនៅតាមតំបន់ខ្លះ គឺត្រូវធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ ចែកខិត្តប័ណ្ណ និងណែនាំច្បាប់ចរាចរណ៍ ដើម្បីបង្កើនការយល់ដឹង។​លោកបានបញ្ជាក់យ៉ាងច្បាស់ថា ការចុះជួបពលរដ្ឋលើដងផ្លូវលំ គឺដើម្បី «អប់រំ» តែប៉ុណ្ណោះ មិនមែនដើម្បី «ផាកពិន័យ» យកថវិកានោះទេ។ ​ទង្វើប្រកបដោយគុណធម៌ និងភាពឆ្លាតវៃរបស់ឯកឧត្តមស្នងការ ត្រូវបានមហាជនចាត់ទុកថាជា គំរូនៃមន្ត្រីនគរបាលយុត្តិធម៌ ដែលមិនត្រឹមតែរឹតបន្តឹងច្បាប់ដើម្បីសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចេះបត់បែនតាមស្ថានភាពជាក់ស្តែង ដើម្បីការពារផលប្រយោជន៍ និងក្តីសុខសាន្តរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំទាំងមូលផងដែរ។ដោយសំនៀង

រដ្ឋបាលស្រុកស្ទោង សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ធ្វើយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺដល់សត្វពាហន!

កំពង់ធំះ   នាថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៦ លោក សាយគឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញចូលរួម និងតាមដានការអនុវត្ត យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹកនិងអុតក្តាគោ–ក្របី ដែលដឹកនាំដោយក្រុមការងារជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ នៅ ភូមិបុសតាឯកឃុំទ្រាស្រុកស្ទោងខេត្តកំពង់ធំ។ យុទ្ធនាការនេះ មានគោលដៅសំខាន់ក្នុងការកាត់បន្ថយហានិភ័យជំងឺឆ្លងលើសត្វពាហនៈ ពិសេសជំងឺសារទឹក និងអុតក្តាម ដែលអាចប៉ះពាល់ដល់សុខភាពសត្វ បង្កឱ្យខាតបង់ទ្រព្យសម្បត្តិ និងប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ហើយការចាក់វ៉ាក់សាំងជាប្រចាំ ត្រូវបានចាត់ទុកថា ជាវិធានការបង្ការដែលមានប្រសិទ្ធភាព និងចំណាយតិចជាងការព្យាបាលពេលជំងឺផ្ទុះឡើង។ តាមការរាយការណ៍ ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុជាព្យាបាលខេត្តកំពង់ធំ បានចុះចាក់វ៉ាក់សាំងសរុបលើសត្វគោចំនួន១៥០ក្បាល និងក្របីចំនួន៣ក្បាល ដោយធ្វើការចាក់ជូនម្ចាស់សត្វនៅមូលដ្ឋាន និងបានផ្តល់ការណែនាំអំពីការថែទាំបន្ទាប់ពីចាក់វ៉ាក់សាំង ការរក្សាអនាម័យកន្លែងចិញ្ចឹម និងការប្រុងប្រយ័ត្នចំពោះរោគសញ្ញាសង្ស័យលើសត្វ ដើម្បីរាយការណ៍ឱ្យជំនាញអន្តរាគមន៍ទាន់ពេលវេលា។ ក្នុងឱកាសនេះ លោក សាយគឹមឡម Read more

សម្តេចតេជោ ហ៊ុន សែន ចេញសារពាក់ព័ន្ធប្រពៃណីបុកល័ក្តក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរទាំងយប់ ព្រោះមិនចង់ឃើញទំនាស់រវាងខ្មែរ និងខ្មែរ-ឥស្លាមកាន់តែរីកធំ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញសារពាក់ព័ន្ធប្រពៃណីបុកល័ក្តក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរទាំងយប់ ព្រោះមិនចង់ឃើញទំនាស់រវាងខ្មែរ និងខ្មែរ-ឥស្លាមកាន់តែរីកធំ ដោយសម្តេចប្រដូចទៅនឹងពាក្យមួយឃ្លាថា «មិនចង់បិទក្រោលសេះ ពេលសេះចេញផុតពីក្រោល»។ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ លើបណ្តាញសង្គមកំពុងជជែក និងមានទស្សនៈច្រើនពាក់ព័ន្ធប្រពៃណីបុកល័ក្តក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរពាក់ព័ន្ធតួអង្គខ្មែរឥស្លាម។ ក្នុងនោះបងប្អូនខ្មែរឥស្លាមមួយចំនួនបានប្រតិកម្មទៅលើការសម្តែងរបស់តួអង្គខ្មែរឥស្លាមក្នុងពិធីហាក់ឆ្គាំឆ្គង ឬប្រមាថដល់បងប្អូនខ្មែរឥស្លាម។ សម្តេចតេជោ បានបញ្ជាក់តាមហ្វេសប៊ុកថា នៅម៉ោង២ទៀបភ្លឺថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅពេលសម្តេចចូលទស្សនាកម្មវិធីចម្រៀងគ្រួសារខ្មែរ សម្តេចបានឃើញការបំភ្លឺរបស់អ្នកនាង ខាត់ សុឃីម និងសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈទាក់ទងដល់វិធីបុកល័ក្ដក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរដែលទាក់ទងដល់បងប្អូនខ្មែរឥស្លាម។ សម្តេចតេជោ បានស្នើបងប្អូនខ្មែរឥស្លាមស្វែងយល់ឱ្យបានច្បាស់នូវចំណុចនេះ ព្រោះជាបញ្ហាប្រពៃណីទំនៀមទម្លាប់យូរលង់មកហើយ។ សម្តេចតេជោ បន្តថា ក្នុងឈុតឆាកទៀតសោតពុំមានចំណុចណាជាការប្រមាថ ឬមើលងាយមើលថោកនោះទេ តែផ្ទុយទៅវិញមានខ្លឹមសារសុីជម្រៅខ្លាំងណាស់លើបញ្ហាសាមគ្គីភាពជាតិសាសន៍និងសាសនា។ បងប្អូនឥស្លាម បានជួយដល់បងប្អូនខ្មែរ ដែលទៅរកល័ក្ដនៅពេលឆ្លងទឹក។ «សម្រាប់ខ្ញុំតាំងពីធំដឹងក្តីមក ខ្ញុំតែងទៅចូលរួមបុកល័ក្តសម្រាប់អ្នកស្គាល់គ្នានិងបន្តមកទៀតខ្ញុំរៀបការកូន៥នាក់ Read more

អង្គភាពប្រឆាំងអំពើពុករលួយ ផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ ឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញផ្សព្វផ្សាយច្បាប់ ស្តីពីការ ប្រឆាំង អំពើពុករលួយ, ច្បាប់ស្តីពីវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុង ខេត្តប៉ៃលិន។ ពិធីធ្វើឡើងនៅសាលប្រជប្រជុំ «ក» សាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត,ឯកឧត្តមប្រធានសាលាដំបូងខេត្ត, ឯកឧត្តមព្រះរាជអាជ្ញា, ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត លោក/លោកស្រីអភិបាលរងខេត្ត លោកនាយក-នាយករងរដ្ឋបាលខេត្ត កងកម្លាំងទាំងបីស្ថាប័ន លោក-លោកស្រីប្រធានមន្ទីរ Read more

កម្លាំងរសនាតូច ៨១៥ បង្ក្រាបបារីលួចនាំចេញទៅប្រទេសថៃបានចំនួន២៣ ការ៉ុងប៉ុន្តែជនល្មើស នៅតែជាស្រមោល

​បន្ទាយមានជ័យ÷ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកចំបក់ នៃវរសេនាតូចលេខ ៨១៥ បានបើកប្រតិបត្តិការបង្ក្រាបករណីលួចនាំចេញបារីខុសច្បាប់ទៅកាន់ប្រទេសថៃ ដោយដកហូតបានវត្ថុតាងចំនួន ២៣ការ៉ុង កាលពីវេលាម៉ោង ៣:០០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ។ ​ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដឹកនាំដោយលោកវរសេនីយ៍ឯក សួង សៅមេបញ្ជាការវរសេនាតូច ៨១៥។ បច្ចុប្បន្ន វត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ​ទោះបីជាប្រតិបត្តិការនេះត្រូវបានមើលឃើញថាជាការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចក៏ដោយ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ និងជាក្ដីបារម្ភរបស់មហាជននោះគឺ វត្តមានរបស់ជនល្មើស។ ក្នុងករណីបង្ក្រាបបទល្មើសឆ្លងដែនភាគច្រើនកន្លងមក សមត្ថកិច្ចហាក់ដូចជាសម្រេចបានត្រឹមតែការដកហូតវត្ថុតាងប៉ុណ្ណោះ ចំណែកឯជនល្មើស ឬមេខ្លោងដែលនៅពីក្រោយខ្នង តែងតែអាចគេចខ្លួនបានដោយសុវត្ថិភាពជានិច្ច។ ​ការដែលសមត្ថកិច្ចមិនដែលឃាត់ខ្លួនជនល្មើសបាន តើមកពីសមត្ថកិច្ចខ្វះបច្ចេកទេសក្នុងការឡោមព័ទ្ធ ឬមួយក៏មានការ Read more

អភិបាលខេត្តប៉ៃលិន សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលខេត្ត ដើម្បីពង្រឹងការអនុវត្តន៍តួនាទីភារកិច្ច និងប្រសិទ្ធភាពការងារ

ប៉ៃលិន៖ ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្ត ដើម្បីពង្រឹងការអនុវត្តន៍តួនាទីភារកិច្ច និងប្រសិទ្ធភាពការងារ ក្នុងការបម្រើជាតិ និងប្រជាជន ដែលពិធីនេះមានការចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងខេត្ត នាយក-នាយករង រដ្ឋបាលខេត្តនាយក-នាយករងទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត មន្ត្រី និងមន្ត្រីជាប់កិច្ចសន្យាផងដែរ ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះថ្នាក់ ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្ត ដែលបានរួមសាមគ្គី សហការគ្នាបានល្អ តាមតួនាទីភារកិច្ចរៀងៗខ្លួនដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តប៉ៃលិន ឲ្យទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការ អនុវត្តតាមអនុសាសន៍ និងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ Read more