អាវុធហត្ថក្រុងសិរីសោភ័ណ បង្ក្រាបមកសញ្ញាជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ

​បន្ទាយមានជ័យ ៖ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណា រ៉េតព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងកងរាជអាវុធហត្ថបានបន្តបេសកកម្មយ៉ាងសកម្មក្នុងការលុបបំបាត់បទល្មើសគ្រឿងញៀន និងអាវុធខុសច្បាប់នៅក្នុងមូលដ្ឋាន។​កាលពីវេលាម៉ោង ១៣:៤៥នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយ លោកវរសេនីយ៍ត្រី សុខ ឡេងបានចុះប្រតិបត្តិការផ្ទាល់នៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់៖១.ឈ្មោះសារ៉ាយ សាំងអាយុ ៤០ឆ្នាំ (មុខរបរកម្មករ)៖ ជាប់ពាក់ព័ន្ធករណីជួញដូរ ប្រើប្រាស់ និងកាន់កាប់អាវុធ។២. ឈ្មោះសៀវិចិត្រ(ហៅហោះ)អាយុ ៣៨ឆ្នាំ (មុខរបររត់តាក់ស៊ី)៖ ជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន។គ្រឿងញៀន​៖ ប្រភេទម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន ០៣កូនថង់ (ទម្ងន់ ១,៥៤ក្រាម)។​ កាំបិតកែច្នៃប្រវែង ៥២សង់ទីម៉ែត្រ Read more

អាវុធហត្ថខេត្តសៀមរាប បង្ក្រាបទីតាំងលួចលក់ឧបករណ៍ជក់សារធាតុគីមី រឹបអូសវត្ថុតាងជាង ១ម៉ឺនគ្រឿង

សៀមរាប៖ កងរាជអាវុធហត្ថខេត្តសៀមរាប ចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបានជាង ១ម៉ឺនគ្រឿង។ អ្នកលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី និងទីតាំងស្តុក១កន្លែង ស្ថិតនៅចំណុចភូមិថ្មី សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសៀមរាប និងមានការសម្របសម្រួលនីតិវិធីពីលោក ងុិល សុវណ្ណារិទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះបង្ក្រាបជាបន្តបន្ទាប់ កាលពីវេលាម៉ោង វេលាម៉ោង ១៦ និង ៣០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ និងបានចាប់យកវត្ថុតាង រួមមាន៖ ម៉ាសុីនចម្រុះម៉ាក សរុបចំនួន ១០,១៦៨ គ្រឿង ក្នុងនោះមាន ម៉ាស៊ីនជក់ ៤,២៦៨ដើម, ក្បាលជក់ចម្រុះម៉ាក ចំនួន ៥,៩០០ក្បាល Read more

រដ្ឋបាលខេត្តបន្ទាយមានជ័យបើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យថ្មី ស្ដីពីការពង្រឹងសន្តិសុខ តាមទីតាំងស្នាក់នៅប្រមូលផ្ដុំក្នុងក្រុងប៉ោយប៉ែត

​បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់ស្តីពីការផ្សព្វផ្សាយ អនុក្រឹត្យលេខ០៣ អ នក្រ.បករបស់រាជរដ្ឋាភិបាលកម្ពុជា។​កិច្ចប្រជុំនេះរៀបចំឡើងនៅទីស្នាក់ការក្រុងប៉ោយប៉ែត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី៖​គណៈបញ្ជាការឯកភាពខេត្ត​ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​អាជ្ញាធរក្រុងប៉ោយប៉ែត និងអង្គភាពពាក់ព័ន្ធ​ម្ចាស់ក្រុមហ៊ុន សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ និងម្ចាស់អគារជួលនានា។​​គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីជំរុញការអនុវត្តអនុក្រឹត្យថ្មី (ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦) ដែលផ្តោតសំខាន់លើ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ វិធានការនេះធ្វើឡើងដើម្បី ធានាឱ្យបាននូវការគ្រប់គ្រងជនបរទេស និងពលរដ្ឋដែលស្នាក់នៅតាមអគារជួល និងសណ្ឋាគារឱ្យបានហ្មត់ចត់។​បង្ការ និងបង្ក្រាបរាល់សកម្មភាពខុសច្បាប់ផ្សេងៗដែលអាចកើតមានក្នុងទីតាំងស្នាក់នៅប្រមូលផ្តុំ។​បង្កើនការយល់ដឹងដល់ម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងទីតាំង ឱ្យចូលរួមសហការជិតស្និទ្ធជាមួយសមត្ថកិច្ចក្នុងការផ្តល់ព័ត៌មាន និងគ្រប់គ្រងទិន្នន័យអ្នកស្នាក់នៅ។​តាមរយៈការផ្សព្វផ្សាយនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ Read more

កាប់គេតាមអំពើចិត្ត! ជនសង្ស័យម្នាក់ក្នុងចំណោម ៤នាក់ ត្រូវបានសមត្ថកិច្ចដេញបង្ក្រាបដល់ខេត្តកណ្តាល ក្ក្រោយប៉ុនប៉ងមនុស្សឃាត

​ភ្នំពេញ៖ កំហឹងទប់មិនជាប់ នាំឱ្យជាប់ខ្នោះជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក ៤នាក់ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងខេត្តកណ្តាល ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយធ្វើសកម្មភាពយ៉ាងសាហាវព្រៃផ្សៃ យកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះ ២នាក់ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារតែជម្លោះពាក្យសម្តី។ ​យោងតាមរបាយការណ៍ពីសមត្ថកិច្ច កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ការបង្ក្រាបនេះបានធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួនណា រិន្ទអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ដោយមានការសម្របសម្រួលពីលោក ប៊ុនសត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងអធិការដ្ឋានស្រុកកៀនស្វាយ រហូតឈានដល់ការឃាត់ខ្លួនជនដៃដល់នៅចំណុចភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ​មូលហេតុ ផ្តើមចេញពីជម្លោះពាក្យសម្តី។ ​ក្រុមជនសង្ស័យមានគ្នា ៤នាក់ ប្រដាប់ដោយកាំបិត ២ដើម បានធ្វើសកម្មភាពដេញកាប់ជនរងគ្រោះយ៉ាងសាហាវ។ ​ឃាត់ខ្លួនបានជនដៃដល់ម្នាក់ ចំណែកបក្សពួកផ្សេងទៀត Read more

ឯកឧត្តម អ៊ី ឈាន សំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាម នៅទូទាំងខេត្តប៉ៃលិន ក្នុងខែបួសរ៉ាម៉ាឌន

ខេត្តប៉ៃលិន៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិនអមដំណើរដោយ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តនិងមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយ ស្បៀងអាហារស្រាយបួសខែរ៉ាម៉ាឌន ព្រមទាំងថវិកា ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមទូទាំងខេត្ត នៅបរិវេណព្រះវិហារ ហាយ៉ាទុលខ្មែរអ៊ីស្លាម ស្ថិតក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍លើកឡើងថា៖ ប្រទេសកម្ពុជាបានក្លាយជាប្រទេសគំរូមួយនៅ លើឆាក អន្តរ ជាតិ ចំពោះការថែរក្សាសុខដុមនីយកម្មសាសនា ក្រោមដំបូលនៃសន្តិភាព ទោះបីយើងមានជំនឿសាសនាខុសគ្នា ប៉ុន្តែយើងរស់នៅក្រោមរដ្ឋធម្មនុញ្ញតែមួយ និងមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រតិបត្តិសាសនា ក្រោមការដឹកនាំ ដ៏ Read more

ក្តៅៗជំនាញព្រហ្មទណ្ឌមាត់បង្ក្រាបមកសញ្ញា កាច់កម៉ូតូ យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញឃាត់ខ្លួនបានជនសង្ស័យ២នាក់ដល់សម្បុក

​[ភ្នំពេញ] – ក្រោមការដឹកនាំប្រកបដោយវិជ្ជាជីវៈ និងការយកចិត្តទុកដាក់ខ្ពស់លើសុខសុវត្ថិភាពប្រជាពលរដ្ឋ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនមុខសញ្ញាចោរកម្មយ៉ាងសកម្ម ២នាក់ ដែលបង្កការភ័យខ្លាចដល់ម្ចាស់យានយន្តក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។​​អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ឯក ង៉ែង ជួរ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារ័ដ្ធ រួមជាមួយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង បានតាមដានរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យនៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៩:៣៥នាទី នៅចំណុចផ្លូវ៤៨៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។​​ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ៖១. ធឿនវុ ទ្ធី(ហៅម៉ៅ)អាយុ ៣៣ឆ្នាំ។២. ឃឹមចាន់ឌី(ហៅឌី)អាយុ ២៦ឆ្នាំ។​ជនទាំង ២នាក់នេះ គឺជាមុខសញ្ញាដែលបានធ្វើសកម្មភាពកាច់កម៉ូតូយ៉ាងសកម្ម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ Read more

យុត្តិធម៌មានពិត ACUចាប់ខ្លួនមន្ត្រីគយ លោក ម៉ៅ សាន់សូនាក្រោយរងបណ្ដឹងជម្រិត ទាប្រាក់ពីអាជីវករ និងជនជាតិចិនជាច្រើនករណី​

ខេត្តកោះកុង៖ យុត្តិធម៌បានមកដល់ហើយសម្រាប់អាជីវករ និងពលរដ្ឋដែលរកស៊ីតាមដងផ្លូវជាតិលេខ ៤៨! លោក ម៉ៅ សាន់សូនាមន្ត្រីគយប្រចាំប៉ុស្តិ៍អណ្ដូងទឹក ដែលល្បីល្បាញខាង “ជម្រិតទារប្រាក់” គ្រប់ច្រកល្ហក ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនជាផ្លូវការហើយ កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធនឹងករណីពុករលួយ និងការទារប្រាក់ពីជនជាតិចិនជាច្រើនករណី។​តាមប្រភពព័ត៌មានបានឱ្យដឹងថា មន្ត្រីគយរូបនេះមិនត្រឹមតែដាក់គោលដៅលើអាជីវករធំៗប៉ុណ្ណោះទេ សូម្បីតែពលរដ្ឋដឹកអីវ៉ាន់រុះរើផ្ទះ ដឹកបន្លែត្រីសាច់ ឬឡានដឹកអេតចាយ ក៏មិនលើកលែងដែរ៖​តម្រូវឱ្យបង់លុយ “ថ្លៃបាយ” ពី ១៥ម៉ឺនទៅ ៤០ម៉ឺនរៀល។ជាថ្នូរនឹងការដោះលែង។​រណីខ្លះទារប្រាក់រហូតដល់ រាប់ពាន់ ដុល្លារអាមេរិក ទើបអនុញ្ញាតឱ្យឡានបន្តដំណើរទៅមុខបាន។​លោក ម៉ៅ សាន់សូនា ធ្លាប់ត្រូវបានថ្នាក់លើដកបញ្ឈរជើងម្ដងរួចមកហើយ ជុំវិញរឿងអាស្រូវទារលុយ ពីអ្នកដឹកគ្រឿងសមុទ្រ ប៉ុន្តែក្រោយមកបែរជាមានឱកាសត្រឡប់មកកាន់តំណែងដដែល និងបង្កើនសកម្មភាពពុករលួយខ្លាំងជាងមុនដើម្បី “ស្រង់ដើម”។​ការចាប់ខ្លួនមន្ត្រីរូបនេះ បានធ្វើឱ្យអាជីវករ និងប្រជាពលរដ្ឋក្នុងខេត្តកោះកុង សម្ដែងការត្រេកអរ និងសាទរយ៉ាងខ្លាំងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់អង្គភាពប្រឆាំងអំពើពុករលួយ។ Read more

តើឯកឧត្តមអភិបាលខេត្តបានជ្រាបទេ?ក្រុមឈ្មួញត្អូញត្អែររឿងមេប៉ុស្តិ៍ច្រក បុសមនកំណត់ តម្លៃបាយទឹក លើតុក ក្រោមតុកធ្វើឲ្យបាត់បង់ចំណូលពន្ធរដ្ឋ យ៉ាងសន្ធឹកសន្ធាប់ ប្រាក់ចំណូលត្រូវបានហូរចូលហោប៉ាវបុគ្គល

​ស្វាយរៀង៖ ប្រភពពីប្រជាពលរដ្ឋ និងក្រុមអាជីវករនៅឃុំបុសមន ស្រុករំដួល បានសម្តែងការមិនពេញចិត្ត និងរិះគន់យ៉ាងធ្ងន់ធ្ងរទៅលើចំណាត់ការរបស់មេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនបុសមន ដែលកំពុងរងការចោទប្រកាន់ថា បានប្រើប្រាស់តួនាទីកេងចំណេញបុគ្គល និងបើកដៃឱ្យទំនិញគេចពន្ធហូរចូលពីប្រទេសវៀតណាមយ៉ាងអនាធិបតេយ្យ។ តាមការបញ្ជាក់ពីប្រភពនៅទីតាំងផ្ទាល់ បានឱ្យដឹងថា មេប៉ុស្តិ៍រូបនេះបានដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលឱ្យដើរប្រមូលលុយពីក្រុមឈ្មួញដឹកទំនិញទាំងយប់ទាំងថ្ងៃ។ ទំនិញដែលនាំចូលដោយមិនបង់ពន្ធ ឬបង់មិនគ្រប់ រួមមាន៖ គ្រឿងសំណង់ គ្រឿងជ័រ ផ្លែឈើ និងទំនិញប្រើប្រាស់គ្រប់ប្រភេទ ដែលដឹកតាមរថយន្តធំៗ និងរថយន្តសាំយ៉ុងយ៉ាងគគ្រឹកគគ្រេង។​ក្រុមឈ្មួញបានទម្លាយថា ពួកគេហាក់ដូចជាកំពុងរកស៊ីដើម្បី “ចិញ្ចឹមមន្ត្រី” ច្រើនជាងចិញ្ចឹមគ្រួសារ ដោយសារការកំណត់តម្លៃបង់លុយក្រៅផ្លូវការ (លើតុក្រោមតុ) តាមអំពើចិត្តរបស់មេប៉ុស្តិ៍ ដើម្បីជាថ្នូរនឹងការមិនបង្ក្រាប។ សកម្មភាពនេះមិនត្រឹមតែធ្វើឱ្យអាជីវករពិបាកដកដង្ហើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។​ពាក់ព័ន្ធនឹងករណីដុះស្លែនេះ មហាជនក៏ដូចជាអាជីវករ បានគោរពស្នើសុំដល់ ឯកឧត្តម ម៉េង ពោធិសាអភិបាលខេត្តស្វាយរៀង និង លោកឧត្តមសេនីយ៍ទោ ពេជ្រ វិរៈស្នងការនគរបាលខេត្ត Read more

លោក សំសុវណ្ណារិទ្ធ ប្រើជនស៊ីវិលរាប់ក្បាលឡាន ចំរិតទាប្រាក់ ពីក្រុមឈ្មួញដឹកទំនិញឆ្លងដែនពីវៀតណាម ចូលកម្ពុជា យកលុយដាក់ហោប៉ៅ របៀបពុករលួយ

ស្វាយរៀង៖ ខណៈរាជរដ្ឋាភិបាលខំប្រឹងកែទម្រង់ស៊ីជម្រៅ បែរជាសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង ក្រោមការគ្រប់គ្រងរបស់លោក សំ សុវណ្ណា រិទ្ធកំពុងរងការចោទប្រកាន់ថា បានពង្រាយ “កម្លាំងស៊ីវិល” គ្រប់ច្រកល្ហកតាមព្រំដែន ដើម្បីអង្គុយរាប់ក្បាលឡានជម្រិតទារលុយពីអាជីវករយ៉ាងគគ្លើន គ្មានវិក្កយបត្រ និងមិនខ្លាចញញើតច្បាប់ទាល់តែសោះ។​​តាមប្រភពពីអាជីវករ យុទ្ធសាស្ត្រ “ដាក់កញ្ចុះចាំយកលុយ” ត្រូវបានអនុវត្តយ៉ាងសកម្មនៅតាមច្រកសំខាន់ៗ រួមមាន៖​ច្រកបុសមន (ស្រុករំដួល)៖ ឡានវ៉េអងបង់ ២១ម៉ឺនរៀល, គោយន្តកែច្នៃបង់ជិត ៦០ម៉ឺនរៀល, និងឡានដឹកដូងបង់ចាប់ពី ៥ម៉ឺន ទៅ ១០ម៉ឺនរៀលក្នុងមួយជើង។​រ៉ឺម៉កដឹកគ្រឿងជ័របង់ជាង ៣០ម៉ឺនរៀល, ឡានដឹកក្តារបន្ទះបង់ ៤០ម៉ឺនរៀល។​ច្រកសំយ៉ោង, ក្រសាំងជ្រំ និងច្រកសំរោង ក៏មានកម្លាំងស៊ីវិលឈរជើងចាំស្ទាក់យកលុយក្រោមរូបភាព “ត្រួតពិនិត្យឯកសារ” ដូចគ្នា។​​សកម្មភាពប្រមូលលុយក្រៅប្រព័ន្ធនេះ មិនត្រឹមតែធ្វើឱ្យបាត់បង់ចំណូលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបន្ទុកដ៏ធ្ងន់ធ្ងរដល់អាជីវករតូចតាច។ អាជីវករសុំស្នើយ៉ាងទទូចដល់៖​ឯកឧត្តម ឱមយុិន ទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច Read more

អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ពង្រឹងវិន័យ និងស្មារតីម្ចាស់ការ ដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង

​បន្ទាយមានជ័យ៖ ក្រោមស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ដើម្បីពិនិត្យមើលវឌ្ឍនភាព និងដាក់ចេញនូវទិសដៅការងារបន្តសម្រាប់ពង្រឹងសន្តិសុខក្នុងមូលដ្ឋាន។​​ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី អធិការរង នាយផ្នែក នាយប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ៣១ នាក់ (ស្រី ០៤ នាក់)។ វត្តមានរបស់កងកម្លាំងទាំងអស់ បានបង្ហាញពីសាមគ្គីភាពផ្ទៃក្នុងយ៉ាងរឹងមាំ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញភារកិច្ចជូនអង្គភាព និងសង្គមជាតិ។​ការលើកទឹកចិត្ត​ថ្លែងក្នុងឱកាសនោះលោកវរសេនីយ៍ឯក បេនសំ អាត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តការពារសុខសន្តិភាពជូនប្រជាពលរដ្ឋនាពេលកន្លងមក។ លោកបានសង្កត់ធ្ងន់ថា នគរបាលត្រូវតែ៖​ គោរពច្បាប់ បទបញ្ជាផ្ទៃក្នុង និងបទបញ្ជារបស់ថ្នាក់ដឹកនាំឱ្យបានម៉ឺងម៉ាត់។​ អនុវត្តតួនាទីភារកិច្ចដោយឈរលើមនសិការស្នេហាជាតិ និងមាតុភូមិជាធំ។​រក្សាឥរិយាបថសមរម្យក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។​ទិសដៅការងារយុទ្ធសាស្ត្រ​ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ឱ្យកាន់តែរឹងមាំ លោកអធិការបានដាក់ចេញនូវផែនការសកម្មភាពដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៦ Read more