បាត់បង់ចំណូលជាតិរាប់លាន! គយចល័តចុះវាយឆ្មក់ឃ្លាំងទំនិញខុសច្បាប់ សរុបជាង ៣០តោន ធ្លាយរឿងខ្វះចន្លោះ និងការទទួលខុសត្រូវរបស់ប្រធានសាខាគយខេត្តកណ្តាល និងតាកែវ
ភ្នំពេញ÷ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងរឹតបន្តឹងការប្រមូលថវិកាជាតិ ស្រាប់តែមានការធ្លាយចេញនូវភាពមិនប្រក្រតីដ៏ធំមួយ បង្ហាញពីខ្វះចន្លោះក្នុងការគ្រប់គ្រង និងការទទួលខុសត្រូវរបស់មន្ត្រីគយថ្នាក់ខេត្ត។ ជាក់ស្តែង កម្លាំងពិសេសនៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស (គយចល័ត) នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសហការជាមួយព្រះរាជអាជ្ញា និងអាជ្ញាធរមូលដ្ឋាន ចុះវាយឆ្មក់ពិនិត្យទីតាំងស្តុកទំនិញសង្ស័យចំនួនពីរ កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ ដោយបានរកឃើញ និងឃាត់ទុកទំនិញគេចពន្ធ ក៏ដូចជាទំនិញបង់ពន្ធមិនគ្រប់ទម្ងន់ សរុបជាង ៣០តោន នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ។ ការចុះបង្ក្រាបជាបន្តបន្ទាប់របស់កម្លាំងគយចល័តទូទាំងប្រទេសនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញបានស្រាវជ្រាវឃើញថា មានលំហូរទំនិញចម្រុះគេចពន្ធ និងបង់ពន្ធមិនគ្រប់ចំនួនរាប់សិបតោន បានលួចលាក់ឆ្លងដែនចូលមកប្រទេសកម្ពុជា តាមច្រកព្រំដែននានា។ អ្វីដែលជាការកត់សម្គាល់ និងបង្កើតជាមន្ទិលសង្ស័យពីមហាជននោះគឺ ហេតុអ្វីបានជាទំនិញខុសច្បាប់វាយលុកចូលមកយ៉ាងគំហុកបែបនេះ បែរជាប្រធានសាខាគយ និងរដ្ឋាករខេត្តទាំងពីរ ហាក់រក្សាភាពស្ងៀមស្ងាត់ គ្មានវិធានការទប់ស្កាត់ ឬបង្ក្រាបទាល់តែសោះ? រហូតមានការរិះគន់ថា Read more










