លោកជំទាវ  អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខអាជីវករក្នុងផ្សារប៉ាហ៊ី

ខេត្តប៉ៃលិន៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ប៉ៃលិន និង ក្រុមការងារ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងស្តាប់នូវរាល់សំណូមពរនានា របស់អាជីវករ ដែល លក់ដូរ នៅក្នុង ផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ស្ថិតនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ អាជ្ញាធរ និងមន្ត្រីជំនាញ គ្រប់ ជាន់ថ្នាក់ គឺមានតួនាទីដោះស្រាយរាល់សុខទុក្ខ និងសំណូមពររបស់ប្រជាពលរដ្ឋ ទាំងនៅតំបន់ទីផ្សារ និងនៅទីជន បទ ក្នុង គោល Read more

គណៈបញ្ជាការឯកភាពខេត្តប៉ៃលិនបិទទីតាំង ដែលសង្ស័យមានScam online ចំនួន ០៣ទីតាំង

ប៉ៃលិន៖ រសៀលថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ២០២៦កម្លាំងសម្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ដោយមានការចូលរួមសហការពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការណ៍ធ្វើការឆែកឆេរ បង្ក្រាបបទល្មើស និងបានបិទទីតាំងដែលសង្ស័យមាន Scam online ចំនួន០៣ ទីតាំង នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញ បានកំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះជនទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយគ្មានការលើកលែងឡើយ។ គួរកត់សម្គាល់ថា៖ ក្រោមគោលនយោបាយ និង ឆន្ទៈ ដឹកនាំ ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ របស់ រាជរដ្ឋាភិបាល ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានកំពុងអនុវត្តច្បាប់ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ចប់ទស្សនកិច្ចជោគជ័យនៅប្រទេសតួកគីយ៉េ ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យមហាផ្ទៃ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូត្រឡប់មកមាតុភូមិវិញដោយសុវត្ថិភាព នាព្រលប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ នៅសាធារណរដ្ឋតួកគីយ៉េ ចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចនេះ ឆ្លុះបញ្ចាំងពីឆន្ទៈដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តពង្រឹង និងថែរក្សាមរតកកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យមហាផ្ទៃ ជាមួយសាធារណរដ្ឋតួកគីយ៉េ។ ក្នុងអំឡុងទស្សនកិច្ច ឯកឧត្តម ស សុខា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Mehmet Saglam អនុរដ្ឋមន្ត្រី តំណាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគីយ៉េ និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលលើការអនុវត្តច្បាប់ រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ បានឯកភាពជំរុញការផ្លាស់ប្តូរបទពិសោធក្នុងការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការស្រាវជ្រាវ ការចាប់ និងបញ្ជូនជនល្មើស Read more

​នគរបាលស្រុកសង្កែ បង្ក្រាបមុខសញ្ញាចោរប្លន់យ៉ាងសាហាវ ដែលប្រើល្បិចរាយខ្សែលួសកាត់ផ្លូវ និងធាក់ម៉ូតូជនរងគ្រោះ

​ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុកសង្កែ បានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្ម ដោយប្រើវិធីសាស្ត្រគ្រោះថ្នាក់បំផុត គឺការធាក់ម៉ូតូឱ្យដួល និងការរាយខ្សែលួសកាត់ផ្លូវ។​កិច្ចប្រតិបត្តិការ និងការឃាត់ខ្លួន​អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ ធាវិសា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិពោធិ៍បាត់ដំបង ឃុំរកា ស្រុកសង្កែ។​វត្ថុតាងដែលដកហូតបានរួមមាន៖​ម៉ូតូចាស់ចំនួន ០១គ្រឿង (មធ្យោបាយធ្វើសកម្មភាព)​ទូរស័ព្ទដៃចំនួន ០២គ្រឿង (ជារបស់ជនរងគ្រោះ)​សកម្មភាពបង្កហេតុ​តាមចម្លើយសារភាព ជនសង្ស័យបានធ្វើសកម្មភាពចំនួន ២ ករណីធំៗ៖​ករណីប្លន់ (៩ កុម្ភៈ ២០២៦)៖ នៅចំណុចភូមិនរា Read more

គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូនៅមុខសាលាឃុំវត្តគរ បណ្ដាលឱ្យមនុស្ស ២នាក់រងរបួសធ្ងន់

​ក្រុងបាត់ដំបង៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងម៉ូតូ និងម៉ូតូ ក្នុងទិសដៅស្របគ្នា បណ្ដាលឱ្យបុរសម្នាក់ និងស្ត្រីម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង ១០:០០ ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចមុខសាលាឃុំវត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។​សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ​តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូចំនួន ២គ្រឿង បានធ្វើដំណើរក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចមុខសាលាឃុំវត្តគរ ក៏បានបុកគ្នាយ៉ាងពេញទំហឹង។ កម្លាំងនៃការប៉ះទង្គិចនេះ បានធ្វើឱ្យភាគីទាំងសងខាងដួលបោកទៅលើផ្លូវថ្នល់ បណ្ដាលឱ្យ៖ ​ជនរងគ្រោះទី១៖ ភេទប្រុស (រងរបួសធ្ងន់)​ជនរងគ្រោះទី២៖ ភេទស្រី (រងរបួសធ្ងន់)​​ភ្លាមៗបន្ទាប់ពីកើតហេតុ បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះរួមជាមួយអាជ្ញាធរមូលដ្ឋាន បានជួយទាក់ទងទៅកាន់រថយន្តសង្គ្រោះបន្ទាន់ ដើម្បីដឹកជនរងគ្រោះទាំង ២នាក់ យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងយ៉ាងប្រញាប់ប្រញាល់។​​បច្ចុប្បន្ន មធ្យោបាយធ្វើដំណើរដែលពាក់ព័ន្ធក្នុងគ្រោះថ្នាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការវាស់វែង និងយកទៅរក្សាទុកជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធីដោះស្រាយតាមច្បាប់។ ចំពោះមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ សមត្ថកិច្ចកំពុងបន្តការស៊ើបអង្កេតបន្ថែមទៀត។

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អន្តរាគមន៍ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ចេញពីកន្លែងធ្វើការនៅក្រុងប៉ោយប៉ែត

កម្លាំងនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើអន្តរាគមន៍ជួយជនជាតិឥណ្ឌូនេស៊ី ចំនួន ៣នាក់ ចេញពីកន្លែងធ្វើការមួយនៅ ក្រុងប៉ោយប៉ែត ដោយសុវត្ថិភាព កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីពួកគេបានស្នើសុំជំនួយ ដោយអះអាងថា ម្ចាស់ទីតាំងមិនអនុញ្ញាតឱ្យពួកគេចាកចេញត្រឡប់ទៅប្រទេសកំណើតវិញ។ បើតាមសេចក្តីរាយការណ៍ ក្រោយទទួលបានព័ត៌មានស្នើសុំអន្តរាគមន៍ពីជនជាតិឥណ្ឌូនេស៊ីទាំង៣រូប ក្រុមអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានផ្តល់ព័ត៌មានភ្លាមៗជូនលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ កម្លាំងជំនាញចម្រុះ នៃក្រុមប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ បានចុះអនុវត្តវិធានការស៊ើបអង្កេតតាមរយៈប្រព័ន្ធ GPS ដែលមានក្នុងបណ្តឹង ក្រោមការសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ ជាលទ្ធផល សមត្ថកិច្ចបានរកឃើញទីតាំងស្នាក់នៅរបស់ជនទាំងនោះ ក្នុងអគារមួយស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ហើយបានសម្រួលនាំជនជាតិឥណ្ឌូនេស៊ីទាំង៣នាក់ (ក្នុងនោះមានស្ត្រី ១នាក់) Read more

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ នាំយកអំណោយរបស់ឯកឧត្តម ជួន ណារិន ប្រគល់ជូនវរសេនាតូចការពារព្រំដែន និងអធិការដ្ឋានស្រុក​បាត់ដំបង៖

នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបែងចែក និងប្រគល់អំណោយដោយផ្ទាល់ ជូនដល់កងកម្លាំងនគរបាលជួរមុខ។​អំណោយទាំងនេះ គឺជាការឧបត្ថម្ភដ៏ថ្លៃថ្លាពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានប្រគល់ជូនកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។ អង្គភាពដែលទទួលបានរួមមាន៖​វរសេនាតូចនគរបាលការពារព្រំដែនគោកទាំង ០៤ (ដែលកំពុងឈរជើងប្រចាំការនៅតាមប៉ុស្តិ៍ប៉មជួរមុខ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ)។​អធិការដ្ឋាននគរបាលស្រុកចំនួន ០៤ ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។​លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា ការចែករំលែកនេះ គឺជាការឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់មន្ត្រីនគរបាល ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី និងរក្សាសន្តិសុខជូនប្រជាពលរដ្ឋ។​ក្រោយទទួលបានអំណោយទាំងនេះ មេបញ្ជាការអង្គភាពនីមួយៗ Read more

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់នាយទាហានដែលកំពុងមានជំងឺ

​ខេត្តកំពង់ឆ្នាំង៖ កាលពីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក និល ប៊ុនធឿន មេបញ្ជាការរង តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ លោកវរសេនីយ៍ត្រី សោម វណ្ណារិទ្ធិ ប្រធានមន្ទីរផែនការ ប្រតិបត្តិការ និងហ្វឹកហ្វឺន ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។​សកម្មភាពមនុស្សធម៌នេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពរបស់មន្ត្រីក្រោមឱវាទ ដែលជាស្មារតីសាមគ្គីភាព និងការរួមសុខរួមទុក្ខក្នុងអង្គភាព។ ក្នុងឱកាសនោះ លោកមេបញ្ជាការរង បានពាំនាំនូវសម្ភារឧបត្ថម្ភ និងថវិកាដែលជាការចូលរួមចំណែកពីសំណាក់លោកឧត្តមសេនីយ៍មេបញ្ជាការ ថ្នាក់ដឹកនាំ និងនាយទាហានទាំងអស់ រួមមាន៖​ថវិកា៖ ១,២០០,០០០ រៀល​អង្ករ៖ ៥០ គីឡូក្រាម​ទឹកសុទ្ធ៖ ១០ កេស​ទឹកស៊ីអ៊ីវ៖ ០៣ យួរ Read more

សកម្មភាពមនុស្សធម៌ និងការយកចិត្តទុកដាក់ចំពោះសុខទុក្ខមន្ត្រីក្រោមឱវាទ

​បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទី ក្រោមស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពរបស់មន្ត្រីក្រោមឱវាទ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការ វរៈសេនាតូចការពារព្រំដែន លេខ៨១៧ បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ពេជ្យ កុសល់ នាយរងផ្នែកស៊ើបការណ៍ វរៈសេនាតូចការពារព្រំដែន លេខ៨១៧ដែលកំពុងសម្រាកព្យាបាលរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅមន្ទីរពេទ្យយោធភូមិភាគទី៥ សំពៅលូន។​សកម្មភាពនេះមិនត្រឹមតែជាការចុះសួរសុខទុក្ខធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពី “មនោសញ្ចេតនាបងប្អូន និងស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុង” យ៉ាងរឹងមាំក្នុងជួរកងកម្លាំង។ ក្នុងឱកាសនោះ លោកមេបញ្ជាការ និងក្រុមការងារ បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាលើកទឹកចិត្តមួយចំនួន ដែលជាការចូលរួមចំណែកពីសប្បុរសធម៌របស់លោកមេបញ្ជាការផ្ទាល់ និងកងកម្លាំង រួមមាន៖​ថវិកាចំនួន៖ ២០០,០០០ រៀល​ទឹកសុទ្ធ៖ ០១ កេស​មី៖ Read more

ការតែងតាំងមុខតំណែងថ្មី គឺផ្អែកលើសមត្ថភាព និងស្នាដៃ ការសង្កត់ធ្ងន់របស់ ឯកឧត្តម តាន់ សំណាង កក្នុងពិធីបំពាក់ឋានន្តរសក្ដិមន្ត្រីនគរបាលខេត្តតាកែ

តាកែវ៖ នារសៀលថ្ងៃពុធ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំការងារបុគ្គលិក និងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្ដិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។ ​ពិធីនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំធំនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ រួមជាមួយថ្នាក់ដឹកនាំនាយកដ្ឋានបុគ្គលិក ស្នងការរង នាយការិយាល័យ អធិការនគរបាលក្រុង-ស្រុកទាំង១០ និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ៣២៣នាក់ (ស្រី ៣៦នាក់)។​ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ Read more