ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំក្រុមការងារ ចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសពយុវជន សួស ធារ៉ា ដែលបានទទួលមរណៈភាពដោយលង់ទឹក នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ!
កំពង់ធំះ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរឃុំ ភូមិ នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថវិកាមួយចំនួន ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូន និងចូលរួមរំលែកទុក្ខ ក្នុងពិធីបុណ្យសពលោក សួស ធារ៉ា អាយុ ១៨ឆ្នាំ ដែលបានទទួលមរណភាពដោយឧបទ្ទវហេតុលង់ទឹក នៅតាមដងស្ទឹងសែន ក្នុងពេលបង់សំណាញ់ នេសាទត្រី ជាលក្ខណៈគ្រួសារ នៅភូមិស្រែខ្សាច់ ឃុំដងកាំបិត Read more










