អ្នកភូមិព្រៃចាន់ចំនួន២៧០ គ្រួសារ មិនអាចទៅកាន់លំនៅឋានវិញបាន ដោយសារកម្លាំងយោធាថៃដាក់ទូរកុងតឺន័រ និងលួសបន្លា បិទផ្លូវមិនឱ្យចូល
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា អ្នកភូមិព្រៃចាន់ចំនួន២៧០គ្រួសារមិនអាចទៅកាន់លំនៅឋានវិញបាន ដោយសារកម្លាំងយោធាថៃដាក់ទូរកុងតឺន័រ និងលួសបន្លា បិទផ្លូវមិនឱ្យចូល ក្រោយអនុវត្តបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការចូលបំពានលើអធិបតេយ្យភាពកម្ពុជានេះ បានធ្វើឱ្យអ្នកភូមិព្រៃចាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រត់ជម្លៀសទៅកាន់មណ្ឌលសុវត្ថិភាព ដែលអាជ្ញាធរបានរៀបចំនៅតាមទីវត្តអារាមនានានៅក្នុងខេត្ត។ លំនៅឋាន វត្តអារាម និងសំណង់សាធារណៈនានា ត្រូវបានបំផ្លាញគ្មានសល់ដោយកម្លាំងយោធាថៃ។ ស្ត្រីវ័យ៧៨ឆ្នាំ ឈ្មោះ អូម ឡាង ដែលមានផ្ទះនៅភូមិព្រៃចាន់ បានបន្តស្នាក់នៅមណ្ឌលសុវត្ថិភាព ស្ថិតនៅវត្តសមិទ្ធិមុនីសាភ័ណ ហៅ វត្តស្វាយថ្មី ស្ថិតក្នុងក្រុងសិរីសោភ័ណ្ឌ ខណៈផ្ទះសម្បែងរងការបំផ្លិចបំផ្លាញគ្មានសល់ និងមិនអាចវិលទៅដីលំនៅឋានវិញ ដោយសារការហ៊ុមព័ទ្ធពីសំណាក់កម្លាំងយោធាថៃ ដែលកំពុងឈរជើងនៅភូមិព្រៃចាន់។ ស្ត្រីមានវ័យចំណាស់រូបនេះ បានឱ្យដឹងថា រូបគាត់ និងក្រុមគ្រួសារមិនអាចវិលទៅភូមិឋានវិញបាននោះទេ ដោយសារផ្ទះសម្បែងរបស់ខ្លួន ត្រូវឆេះអស់ Read more










