លោកជំទាវបានស្រីមុំអញ្ជើញពិនិត្យការសាងសង់រូបសំណាក់ព្រះវិស្ណុដៃ៨ដើម្បីលើកម្ពស់សោភ័ណភាពនិងសក្ការៈក្រុងប៉ៃលិន ខេត្ត
ប៉ៃលិន÷នាត្រីមាសទី២ នៃឆ្នាំ២០២៦ នេះ មុខមាត់ថ្មីនៃក្រុងប៉ៃលិនកាន់តែមានភាពលេចធ្លោ។ កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពការងាររបស់ក្រុមជាងចម្លាក់ ក្នុងការរៀបចំរូបសំណាក”ព្រះវិស្ណុដៃ៨” រូបសំណាកដ៏ស្កឹមស្កៃនេះ នឹងត្រូវដាក់តម្កល់នៅរង្វង់មូលថ្មី លើកំណាត់ផ្លូវជាតិលេខ ៥៧ ត្រង់ចំណុចផ្លូវបំបែកជាបួន (វត្តអូរច្រា) ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន។ ការរៀបចំនេះ ធ្វើឡើងក្នុងគោលបំណង៖ លលើកកម្ពស់សោភ័ណភាព បង្កើនភាពទាក់ទាញ និងអត្តសញ្ញាណវប្បធម៌សម្រាប់ក្រុងប៉ៃលិន។ សុវត្ថិភាពចរាចរណ៍÷សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋតាមរយៈការរៀបចំរង្វង់មូលឱ្យមានរបៀបរៀបរយ។ យោងតាមជំនឿក្នុងសាសនាព្រហ្មញ្ញ-ហិណ្ឌូ និងសិល្បៈខ្មែរបុរាណ ព្រះវិស្ណុដៃ៨ គឺជាសញ្ញាក្បាច់នៃអំណាចសក្ការៈខ្ពស់បំផុត ដែលតំណាងឱ្យការការពារលោកទាំង ៨ ទិស និងការគ្រប់គ្រងសកលលោកឱ្យស្ថិតក្នុងធម៌។ វត្ថុសក្ការៈទាំង ៨ នៅក្នុងព្រះហត្ថនីមួយៗ រួមមានអត្ថន័យដូចជា៖ តំណាងឱ្យយុត្តិធម៌ Read more










