អគ្គិភ័យកំពុងឆាបឆេះឃ្លាំងអេតចាយមួយកន្លែងនៅស្រុកហោរាល់ សមត្ថកិច្ចចម្រុះជាច្រើនស្ថាប័ន បានកំពុងអន្តរាគមន៍យ៉ាងស្រសាក់ ស្រស្រាំ
កំពង់ស្ពឺ៖ ហេតុការណ៍គ្រោះអគ្គិភ័យដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង ៤:០០ រសៀល ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ នេះ ដោយបានឆាបឆេះឃ្លាំងស្តុកកូនចាយ (អេតចាយ) របស់ជនជាតិចិនមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។នៅក្នុងប្រតិបត្តិការសង្គ្រោះនេះ គេសង្កេតឃើញមានវត្តមានផ្ទាល់ពីសំណាក់៖ លោក ងួន វាសនាអភិបាលនៃគណៈអភិបាលស្រុកឱរ៉ាល់លោក ប៊ុតប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ថ្នាក់ដឹកនាំទាំងពីររូបបានចុះបញ្ជាការផ្ទាល់នៅកន្លែងកើតហេតុ ដើម្បីដឹកនាំកម្លាំងសមត្ថកិច្ច និងសម្របសម្រួលបច្ចេកទេសពន្លត់ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។រហូតមកដល់ពេលនេះ រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ១៥គ្រឿង មកពីស្ថាប័នចម្រុះ រួមមាន៖កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺកម្លាំងកងរាជអាវុធហត្ថខេត្ត/ស្រុកកម្លាំងជំនាញកំពុងប្រើប្រាស់ទឹកបាញ់ពន្លត់យ៉ាងមមាញឹក ប៉ុន្តែដោយសារស្ថានភាពក្នុងឃ្លាំងមានសម្ភារងាយឆេះច្រើន ទើបមកទល់ពេលនេះ ភ្លើងនៅមិនទាន់រលត់ទៅវិញជាស្ថាពរនៅឡើយទេ។តាមការសន្និដ្ឋានបឋម និងការដាក់ការសង្ស័យពីអ្នកនៅកន្លែងកើតហេតុ គ្រោះអគ្គិភ័យនេះអាចបណ្តាលមកពីការ ការដុតយកកន្ទុយខ្សែភ្លើង ដើម្បីយកស្ព័ន្ធលក់អេតចាយ រួចក៏បង្កជាអណ្តាតភ្លើងឆាបឆេះរាលដាលខ្លាំងគ្រប់គ្រងមិនបាន។ប្រជាពលរដ្ឋ សូមសរសើរ និងលើកទឹកចិត្តយ៉ាងខ្លាំងចំពោះ ស្មារតីទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរស្រុកឱរ៉ាល់ Read more










