លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលបានចាត់តាំងលោកវរសេនីយ៍ទោ ផុង សារិន អធិការរងដឹកនាំកម្លាំងចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក ឌុល មករា នាយរងប៉ុស្តិ៍ដែលបានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៧

បាត់ដំបង÷នៅព្រឹកថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០៨ និង៤០នាទី លោកវរសេនីយ៍ទោ ផុង សារិន អធិការរងទទួលផែនសេនាធិការតំណាងលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល ដឹកនាំលោកអធិការរងជំនួយការដឹកនាំផ្នែកសេនាធិការ លោកអធិការរងជំនួយដឹកនាំផ្នែកអត្តសញ្ញាណកម្ម និងលោកនាយផ្នែកកិច្ចការប៉ុស្តិ៍ ដោយមានការចូលរួមលោកនាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ និងមន្ត្រីនគរបាលប៉ុស្តិ៍អំពិលប្រាំដើម ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ឌុល មករា នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិលប្រាំដើម ដែលបានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឥឡូវកំពុងសម្រាកព្យាបាលនៅផ្ទះរបស់លោកនៅភូមិបួរុន ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។ ក្នុងការចុះសួរសុខទុក្ខនោះដែរ លោកអធិការរងបាននាំយកសម្ភារៈ Read more

កម្លាំងនគរបាលជំនាញ នៃអគ្គស្នងការស្នងការដ្ឋាននគរបាលជាតិ បើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបទីតាំង Scam Online ក្នុងក្រុងបាវិត

ស្វាយរៀង÷ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នេះ កម្លាំងនគរបាលជំនាញ នៃអគ្គស្នងការស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយគណៈបញ្ជាការខេត្តស្វាយរៀង បានបើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបទីតាំង Scam Online ក្នុងក្រុងបាវិត ៕

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅតុលាការ ពាក់ព័ន្ធគ្រឿងញៀន និងអាវុធខុសច្បាប់

បន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យចំនួន២នាក់ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងកាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។ ការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការនៅចំណុចភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមាន៖១- ឈ្មោះ វ៉ើន សុវិន ហៅ ពៅ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន។២- ឈ្មោះ Read more

កងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើពិធីប្រគល់លិខិតសរសើរ ដល់នាយទាហាន និងនាយទាហានរងដែលមានស្នាដៃល្អនិងប្រជុំត្រួតពិនិត្យលទ្ធផលការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០២៥ លើកទិសដៅការងារប្រចាំឆ្នាំ ២០២៦

កណ្តាល៖ រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើពិធីប្រគល់លិខិតសរសើរ ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន និងនាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកណ្តាល ដែលមានស្នាដៃល្អក្នុងការបង្ក្រាបបទល្មើសលេចធ្លោ និងប្រជុំត្រួតពិនិត្យលទ្ធផលការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០២៥ លើកទិសដៅការងារប្រចាំឆ្នាំ ២០២៦ ព្រមទាំងបានផ្សព្វផ្សាយ ពង្រឹង ណែនាំការងារជំនាញសំខាន់ៗមួយចំនួនទៀតរបស់អង្គភាពដែលត្រូវអនុវត្តនាពេលខាងមុខ។ ពិធីនេះក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងដោយមានការអញ្ជើញចូលរួមពី លោក មេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ កងអនុសេនាធំចល័ត មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុកទាំង ១៣ Read more

លោកស្រី ឧត្តមសេនីយ៍ទោ ហ៊ាង ឆវី ដឹកនាំប្រតិភូកងរាជអាវុធហត្ថអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោលឧត្តមសេនីយ៍ទោ ឡុង សារ៉ន

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ លោកស្រី ឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ទោ ឡុង សារ៉ន អតីតនាយករង មជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាយោធា និងមន្ទីរពិសោធន៍វិទ្យាស្ថានបច្ចេកទេសយោធាតេជោ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០០:១៣នាទី ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ ។ សពតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ផ្លូវលេខ១២១ ផ្លូវទូលតានន ភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងឱកាសនោះ លោកស្រីឧត្តមសេនីយ៍ បាននាំយកនូវបច្ច័យចូលបុណ្យចំនួន ១លានរៀលផងដែរ។

ឯកឧត្តម គួចចំរើន អភិបាលខេត្តកណ្ដាល ដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់គ្រប់សាលាទាំងអស់ទូទាំង មិនត្រូវប្រើប្រាស់វិធានការលុបឈ្មោះសិស្សចេញពីសាលាឡើយ

កណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់គ្រប់សាលាទាំងអស់ទូទាំងខេត្តកណ្ដាល មិនត្រូវប្រើប្រាស់វិធានការលុបឈ្មោះសិស្សចេញពីសាលាឡើយ ត្រូវចាត់ទុកថា «នេះគឺជាការខ្វះខាតរបស់យើងទាំងអស់គ្នា ក្នុងការអប់រំសិស្សានុសិស្ស»។ ការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់នេះ ក្នុងឱកាសដែល ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា បើសិនសិស្សានុសិស្សល្មើសវិន័យនៅក្នុងសាលា ឬអវត្តមានញឹកញាប់ ឬច្រើនដងពេក ត្រូវខិតខំទំនាក់ទំនងទៅឪពុកម្ដាយ ឬអាណាព្យាបាល ដើម្បីអូសទាញពួកគាត់ឲ្យមកសិក្សាបន្ត ដើម្បីជំរុញការបណ្ដុះបណ្ដាល និងការសិក្សារៀនសូត្ររបស់ពួកគាត់បន្ថែមទៀត។ ប៉ុន្តែប្រសិនបើពួកគេមកបង្កហិង្សានៅក្នុងសាលា Read more

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រជុំត្រួតពិនិត្យការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ព្រមទាំងផ្សព្វផ្សាយប្រសាសន៍ណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ កិច្ចប្រជុំនេះមានការចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន និងអនុប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យ លោកមេបញ្ជាការ និងមេបញ្ជាការរងមូលដ្ឋានក្រុង ស្រុកទាំង៩ លោកប្រធានស្នាក់ការសន្តិសុខ ព្រមទាំងកម្លាំងកងរាជអាវុធហត្ថដែលកំពុងបម្រើការងារនៅសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត សរុបចំនួន ១៥៥ នាក់។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា ជូនដល់នាយ នាយទាហានរង Read more

លោក ជ័យ សុគុន រងការចោទប្រកាន់ពីប្រជាពលរដ្ឋថាសុំច្បាប់ពីក្រសួងបរិស្ថាន ជីកស្រះក្នុងតំបន់ការពារ និងអភិរក្សធនធានធម្មជាតិដែនជម្រកសត្វព្រៃបឹងពែរ ធ្វើអាជីវកម្មយកអាចម៏ដីលក់អោយក្រុមហ៊ុន ស្វាយចន្ទីមួយកន្លែងនៅក្នុងស្រុក

សៀមរាប៖ ប្រជាពលរដ្ឋចោទប្រកាន់ លោក ជ័យ សុគុន ពាក់ព័ន្ធការជីកស្រះក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃបឹងពែរ ធ្វើអាជីវកម្មយកអាចម៍ដីលក់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះករណី លោក ជ័យ សុគុន ត្រូវបានចោទប្រកាន់ថា បានរត់ច្បាប់ពីក្រសួងបរិស្ថាន ដើម្បីជីកស្រះក្នុងតំបន់ការពារ និងអភិរក្សធនធានធម្មជាតិ ដែនជម្រកសត្វព្រៃបឹងពែរ ក្នុងគោលបំណងធ្វើអាជីវកម្មយកអាចម៍ដីទៅលក់ឲ្យក្រុមហ៊ុនឯកជនមួយ។តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា តំបន់ដែនជម្រកសត្វព្រៃបឹងពែរ គឺជាតំបន់ដែលអតីតព្រះមហាក្សត្រ សម្តេច ព្រះនរោត្តម សីហនុ បានចេញព្រះរាជក្រឹត្យ កំណត់ឲ្យរក្សាទុកជាតំបន់អភិរក្ស ដើម្បីការពារព្រៃឈើ ជាជម្រកសត្វព្រៃ និងថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ។ ប្រភពដដែលបានបន្តថា កាលពីមុន លោក ជ័យ សុគុន ធ្លាប់បានរត់ច្បាប់ឲ្យបុគ្គលម្នាក់ឈ្មោះ ជី ថាំង ជីកស្រះនៅចំណុចកំពឹស ក្នុងសហគមន៍ដំណាក់ខ្លាចត្រាច ស្ថិតក្នុងភូមិគំរូ Read more

ស្នងការនគរបាលខេត្តកំពង់ធំ នាំយកបច្ច័យទេយ្យទានប្រគេនព្រះសង្ឃ ចំនួនពីរវត្ត ក្នុងឱកាសពិធីបុណ្យមាឃបូជា!

កំពង់ធំះ   នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត  និងលោកស្រី លឹម អៀងចេង បានដឹកនាំកងកម្លាំងនាំយកបច្ច័យទេយ្យទានប្រគេនព្រះសង្ឃ ស្ថិតនៅវត្ត ឥន្ទ្រីយ៍សំវរ: ហៅវត្តកំពង់ធំ ក្នុងភូមិក្ដី សង្កាត់ព្រៃតាហ៊ូ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ និងវត្តមុន្នីរង្សី ហៅវត្ដថ្មី ក្នុងភូមិស្នោ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីចូលរួមពិធីបុណ្យមាឃបូជា ដែលប្រព្រឹត្តទៅនៅថ្ងៃ ចន្ទ-អង្គារ៍ ១៥កើត-១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២-៣ ខែ កុម្ភៈ ឆ្នាំ២០២៦ Read more

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តំណាងចុះ​សួរ​សុខ​ទុក្ខ​ លោក វរសេនីយ៍ឯក ពិ សេរី ស្នងការរង ដែលកំពុងព្យាបាល​ជំងឺ​នៅមន្ទីរពេទ្យមិត្តភាព-កម្ពុជាជប៉ុន

បន្ទាយមានជ័យ៖ ដោយមានការយកចិត្តទុកដាក់​ដ៏ខ្ពង់ខ្ពស់​ពីសំណាក់ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ ​នៅព្រឹកថ្ងៃទី ២៨ ខែ មករា  ឆ្នាំ២០២៦ ​លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នង​ការ​នគរបាល​ខេត្តបន្ទាយមានជ័យ  បានចាត់លោកឧត្តមសេនីយ៍ត្រី  ប៊ុន ផេង ស្នងការរង ផែនការងារអាវុធគ្រឿងផ្ទុះ អគ្គីភ័យ  រួមសហការី អញ្ជើញ​នាំ​យក​ថវិកា​ និង​កន្ត្រកផ្លែឈើ ​ សួរសុខទុក្ខ លោក វរសេនីយ៍ឯក ពិ សេរី ស្នងការរងជំនួយដឹកនាំការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដែលកំពុងសំរាក​ព្យាបាល​ជំងឺ​នៅមន្ទីរពេទ្យមិត្តភាព-កម្ពុជាជប៉ុន ស្រុកមង្គលបូរី ។ ជាមួយគ្នានោះ​​ លោកឧត្តមសេនីយ៍ត្រី ស្នងការរង Read more