លោកស្រី ឧត្តមសេនីយ៍ទោ ហ៊ាង ឆវី ដឹកនាំប្រតិភូកងរាជអាវុធហត្ថអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោលឧត្តមសេនីយ៍ទោ ឡុង សារ៉ន

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ លោកស្រី ឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ទោ ឡុង សារ៉ន អតីតនាយករង មជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាយោធា និងមន្ទីរពិសោធន៍វិទ្យាស្ថានបច្ចេកទេសយោធាតេជោ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០០:១៣នាទី ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ ។

សពតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ផ្លូវលេខ១២១ ផ្លូវទូលតានន ភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងឱកាសនោះ លោកស្រីឧត្តមសេនីយ៍ បាននាំយកនូវបច្ច័យចូលបុណ្យចំនួន ១លានរៀលផងដែរ។