អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនក្រុមចោរកាច់សោរកម៉ូតូ និងបក្ខពួក ៩នាក់ ទៅតុលាការ

​ខេត្តបន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យចំនួន ៩នាក់ ទៅកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (កាច់សោរកម៉ូតូ), ទទួលផលចោរកម្ម និងប្រើប្រាស់គ្រឿងញៀន។​ដំណើររឿង និងការបង្ក្រាប៖​ដើមចម៖ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីបាត់ម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០២៦ មួយគ្រឿង នៅក្រុងប៉ោយប៉ែត ដែលជារបស់ជនរងគ្រោះឈ្មោះ យ៉ាន សុផាន់នី។​ការឃាត់ខ្លួន៖ ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានបើកការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដំបូង ២នាក់។ តាមរយៈចម្លើយសារភាព កម្លាំងជំនាញបានបន្តរហូតដល់ក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី និងខេត្តប៉ៃលិន ដោយឃាត់ខ្លួនបក្ខពួកសរុបបានចំនួន ៩នាក់។​វត្ថុតាងដកហូត៖ ម៉ូតូហុងដាឌ្រីមរបស់ជនរងគ្រោះ (បានប្រគល់ជូនវិញ) រួមទាំងម៉ូតូផ្សេងទៀតចំនួន ៤គ្រឿង និងផ្លាកលេខមួយចំនួន។​ចំណាត់ការច្បាប់៖​ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី បោន Read more

នគរបាលខណ្ឌចំការមន ឃាត់ខ្លួនក្មេងទំនើង ០៨នាក់ ករណីបង្ហោះ និងជ្រេម៉ូតូបង្កអសន្តិសុខតាមដងផ្លូវ

​(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនក្រុមដ្មេងទំនើងចំនួន ០៨នាក់ ពាក់ព័ន្ធនឹងសកម្មភាពជិះម៉ូតូបោះបោល បង្ហោះ និងជ្រេគ្នាយ៉ាងអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ដែលបង្កឱ្យមានការរំខាន និងគ្រោះថ្នាក់ដល់អ្នកដំណើរ។​សេចក្តីរាយការណ៍ពីហេតុការណ៍​កិច្ចប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១:១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងនោះ សមត្ថកិច្ចបានដកហូតម៉ូតូចំនួន ០៤គ្រឿង ដែលជាមធ្យោបាយសម្រាប់ធ្វើសកម្មភាព។​អត្តសញ្ញាណក្មេងទំនើងទាំង ០៨នាក់​យោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមាន៖១. ឈ្មោះ ដែន រដ្ឋា ភេទប្រុស អាយុ ១៦ឆ្នាំ (សិស្ស)២. ឈ្មោះ ជួន បញ្ញា ភេទប្រុស អាយុ ១៧ឆ្នាំ (បុគ្គលិកដឹកជញ្ជូន)៣. Read more

នគរបាលខេត្តស្ទឹងត្រែង បង្ក្រាបក្រុមក្មេងទំនើងលួចកាត់ខ្សែភ្លើង និងទទួលផលចោរកម្ម ឃាត់ខ្លួនជនសង្ស័យ ៥ នាក់

​ខេត្តស្ទឹងត្រែង៖ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត និងដឹកនាំបញ្ជាដោយ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង កម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាបករណីលួច (កាត់ខ្សែភ្លើង), ទទួលផលចោរកម្ម និងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៥ នាក់។​អត្តសញ្ញាណជនសង្ស័យ៖​១. ឈ្មោះ កែវ លីកូ ភេទប្រុស អាយុ ២១ ឆ្នាំ (មុខរបរមិនពិតប្រាកដ)។២. ឈ្មោះ អុី សុវី (ហៅជីប) ភេទប្រុស អាយុ ២៧ ឆ្នាំ (មុខរបរមិនពិតប្រាកដ)។៣. ឈ្មោះ ឡំ សម្បត្តិ (ហៅចិ) ភេទប្រុស Read more

លោកជំទាវបណ្ឌិត បាន ស្រីមុំ ត្រូវបានប្រកាសតែងតាំងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាស តែងតាំងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ជាប្រធានគណៈកម្មាធិការ សមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន។ បន្ទាប់ពីទទួលបានការប្រកាសតែងតាំងថ្មី លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសមាគមអតីត យុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍សម្ដែងនូវការអរគុណចំពោះសម្ដេចអគ្គមហាសេនា បតី តេជោ ហ៊ុន សែន ព្រមទាំងប្តេជ្ញាចិត្តគោរពតាមការសម្រេចចិត្តរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្ត ជនកម្ពុជា ដោយពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីបន្តដឹកនាំសមាគមឱ្យរីកចម្រើនបន្ថែមទៀត Read more

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អមដំណើររដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរនគរបាល យី សុថាត់ ដែលបានពលីក្នុងបុព្វហេតុជាតិ

​ខេត្តបន្ទាយមានជ័យ៖ នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ យី សុថាត់ នាយរងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក។​ការលះបង់ដ៏ខ្ពង់ខ្ពស់ដើម្បីមាតុភូមិ​លោកវរសេនីយ៍ទោ យី សុថាត់ គឺជាវីរនគរបាលមួយរូបដែលបានរងរបួសធ្ងន់ត្រង់ផ្នែកក្បាល ដោយសារអំបែងគ្រាប់ផ្លោងក្នុងហេតុការណ៍ប៉ះទង្គិចគ្នានៅសមរភូមិបឹងត្រកូន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ បន្ទាប់ពីបានខិតខំសង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យអស់រយៈពេលជាច្រើនខែ លោកបានទទួលមរណភាពកាលពីវេលាម៉ោង ១២:៤៥ នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែកុម្ភៈ Read more

អគ្គិភ័យឆាបឆេះរោងសិប្បកម្មកែច្នៃឈើយ៉ាងសន្ធោសន្ធៅនៅក្រុងប៉ោយប៉ែត ត្រូវកម្លាំងនគរបាលអន្តរាគមន៍រំលត់ទាន់ពេល

​ខេត្តបន្ទាយមានជ័យ៖ កាលពីវេលាម៉ោង ១:៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីអគ្គិភ័យដ៏ធំមួយបានកើតឡើងនៅទីតាំងសិប្បកម្មកែច្នៃចម្លាក់ឈើ (គល់ឈើ) មួយកន្លែង ដែលមានទំហំ ៤០ម៉ែត្រ គុណ ៤០ម៉ែត្រ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។​សកម្មភាពអន្តរាគមន៍៖​ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ដឹកនាំកម្លាំងជំនាញសរុបចំនួន ៥០នាក់ ចុះអន្តរាគមន៍ជាបន្ទាន់។ ប្រតិបត្តិការនេះមានការចូលរួមសហការពីកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ។​មធ្យោបាយប្រើប្រាស់៖​កម្លាំងចម្រុះបានប្រើប្រាស់គ្រឿងចក្រ និងរថយន្តទឹកសរុបចំនួន ១៧គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ៧៣ធុង រួមមាន៖​រថយន្តទឹករបស់ស្នងការដ្ឋាននគរបាលខេត្ត​រថយន្តទឹកបណ្តាក្រុមហ៊ុនកាស៊ីណូក្នុងតំបន់​រថយន្តទឹករបស់ក្រុមសង្គ្រោះស្ម័គ្រចិត្ត​លទ្ធផល៖​ដោយមានការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ កម្លាំងសមត្ថកិច្ចអាចគ្រប់គ្រងស្ថានការណ៍ និងពន្លត់ភ្លើងឱ្យរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង ៤:០០ Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងសម្តែងការសោកស្តាយចំពោះមរណភាព លោកវរសេនីយ៍ទោ យី សុថាត់ ដែលបានពលីក្នុងបុព្វហេតុការពារទឹកដី

​បន្ទាយមានជ័យ៖ អនុវត្តតាមការចង្អុលណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំប្រតិភូអមដំណើរ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ យី សុថាត់ នាយរងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ។​សេចក្តីសង្ខេបនៃវីរភាព និងការលះបង់៖​មូលហេតុនៃការលះបង់៖ លោកវរសេនីយ៍ទោ យី សុថាត់ បានរងរបួសធ្ងន់ដោយអំបែងគ្រាប់ចំក្បាល ក្នុងសមរភូមិប្រយុទ្ធការពារបូរណភាពទឹកដី កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។​ការទទួលមរណភាព៖ ក្រោយការខិតខំសង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ លោកបានទទួលមរណភាព (ពលី) នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង Read more

មន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៥-២០២៦

ខេត្តប៉ៃលិន៖ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៥-២០២៦ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ដោយការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញរដ្ឋបាលខេត្ត បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ឤជ្ញាធរដែនដី តំណាងសហគមន៍ ដៃគូអភិវឌ្ឍ និងអង្គភាពស្ថាប័នពាក់ព័ន្ធផងដែរ។ ថ្លែងក្នុងពិធីបិទសន្និបាត លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត បុគ្គលិកអប់រំគ្រប់ជាន់ថ្នាក់ មាតាបិតា សហគមន៍ ឤជ្ញាធរដែនដី ដៃគូអភិវឌ្ឍ Read more

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ ពង្រឹង​ភារកិច្ច​កងកម្លំាង​ចម្រុះ​ត្រូវ​ចាត់​វិធានការ​យ៉ាង​មុឺងម៉ាត់តាមផ្លូវច្បាប់​ ក្នង​ការ​ ការពារ​ទប់ស្កាត់​ និង​បង្ក្រាប​ការ​កាប់​ទន្ទ្រាន​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ បឹង​ពែរ​ ខេត្តកំពង់ធំ​

កំពង់ធំ÷នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ អនុប្រធាន​អចិន្ដ្រៃយ៍​ នៃគណៈកម្មការ ការពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ខេត្តកំពង់ធំ បាន​ជួប​សំណេះសំណាល​សាក​សួរ​សុខទុក្ខ​ ប្រគល់​ភារកិច្ច​ចាំ​បាច់​មួយ​ចំនួន​ ក្នុង​ការ​ចាត់វិធានការ​យ៉ាង​មុឺងម៉ាត់តាមផ្លូវច្បាប់ ​ក្នង​ការ​បង្ក្រាប​បទ​ល្មើស​កាប់​ទន្ទ្រាន​ព្រៃឈើ​ ក្នុង​ដែន​ជម្រក​សត្វព្រៃ​បឹង​ពែរ​ និងប្រគល់​ស្បៀង​អាហារ​ គ្រឿង​ឧបភោគ​បរិភោគ​ ប្រេងឥន្ធនៈ​ ជូន​កងកម្លាំង​ចម្រុះ​ប្រចាំ​ការ​នៅ​ទី​បញ្ជាការ​ស្រាល​តំបន់​ភ្នំ​ប្រង់​ និង​ជាំ​ក្របី​ ស្ថិត​នៅ​ក្នុង​ឃុំ​សាគ្រាម​ ស្រុក​ប្រសាទ​បល្ល័ង្ក​ ខេត្ត​ខេត្តកំពង់ធំ​។ ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បាន​ថ្លែង​អំណរគុណ​ដ៍​ជ្រាលជ្រៅ​ចំពោះ​កងកម្លាំង​ចម្រុះ​ទាំង​អស់​ និង​អាជ្ញា​ដែនដី​នៅ​គ្រប់​លំដាប់​ថ្នាក់​ ដែល​បាន​ខិត​ខំប្រឹង​ប្រែង​បំពេញ​ភារកិច្ច​ក្នុង​ការ​ការពារ ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​កាប់​ទន្ទ្រាន​ព្រៃឈើ​យក​ដី​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​នាពេលជិតពីរឆ្នាំកន្លងទៅ​ទទួលបាន​លទ្ធផល​ល្អ​ប្រសើរ​ ជា​មួយ​នេះ​ដែរ​បា​នគ្រប់​គ្រង​ដី​ដែល​បាន​ដក​ហូត​ពី​ជន​ល្មើស​ដែល​បាន​លួច​កាប់​ទន្ទ្រាន​កន្លង​ទៅ​រក្សា​ទុក​ជា​សម្បត្តិ​ធម្មជាតិ​របស់​រដ្ឋ ​ធ្វើ​ឲ្យ​ព្រៃឈើ​ធម្មជាតិ​ដុះ​លូតលាស់​ឡើង​វិញ​ផង​ដែរ​ ។ ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បាន​ប្រគល់​ភារកិច្ច​ជូន​កងកម្លាំង​ចម្រុះ​ទាំងអស់​ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបូកសរុបលទ្ធផលសន្និបាតក្រសួងមហាផ្ទៃ ត្រៀមគោរពរាយការណ៍ជូនសម្ដេចធិបតី នាយករដ្ឋមន្រ្តី ក្នុងពិធីបិទនៅរសៀលនេះ!……………

បន្ទាប់ពីបានដំណើរការរយៈពេលមួយថ្ងៃកន្លះ គិតចាប់ពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ម្សិលមិញ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញបូកសរុបលទ្ធផលសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ។ ខ្លឹមសារសំខាន់ៗ នៃលទ្ធផលសន្និបាតនេះ នឹងត្រូវបានប្រមុខក្រសួងមហាផ្ទៃកម្ពុជា គោរពរាយការណ៍ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្ដេច នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និបាត នារសៀលថ្ងៃដដែលនេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរវាគ្មិន ទាំង១១រូប ដែលបានធ្វើបទអន្តរាគមន៍ និងចែករំលែកមេរៀនបទពិសោធល្អៗលើកិច្ចការសំខាន់ៗជូនអង្គសន្និបាត។ ឯកឧត្តមអភិសន្តិបណ្ឌិត បានគាំទ្រនិងឯកភាពចំពោះខ្លឹមសារ នៃបទអន្ដរាគមន៍ និងការចែករំលែកបទពិសោធ ពិសេសការលើកឡើងអំពីបញ្ហាប្រឈម សំណើ Read more