លោកជំទាវ អភិបាលខេត្តប៉ៃលិន ណែនាំដល់សមត្ថកិច្ចចុះបង្ក្រាបបទល្មើសឆរបោកតាមអនឡាញ ជាប្រចាំមិនឱ្យកើតមានក្នុងមូលដ្ឋានឡើយ
ខេត្តប៉ៃលិន៖ សមត្ថកិច្ចចម្រុះចុះឆែរឆេរទីតាំងមួយចំនួនកាលពីថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២៦ នៅតាមសណ្ឋាគារផ្ទះសំណាក់ កាស៊ីណូ ដែលស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីមានការណែនាំពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បន្តជំរុញឱ្យកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ចុះអនុវត្តន៍អោយបានតឹងរឹងលើករណីបទល្មើសនានាមិនឱ្យកើតមានក្នុងមូលដ្ឋានជាដាច់ខាត។ លោកជំទាវអភិបាលខេត្ត បានជំរុញឱ្យកម្លាំងសមត្ថកិច្ច និងអាជ្ញាធរត្រូវអនុវត្តន៍ ការពង្រឹងការអនុវត្តច្បាប់ និងការបង្ក្រាប ឲ្យបានម៉ឺងម៉ាត់ ត្រូវតាមដាន និងស្រាវជ្រាវ ការកំណត់មុខសញ្ញា និងទីតាំង ដែលសង្ស័យថា មានការបង្កប់នូវល្បែងស៊ីសងអនឡាញ ឬការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cybercrime)។ ហើយរាល់បទល្មើសអនឡាញ ដែលរកឃើញ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ដោយមិនត្រូវមានការអន្តរាគមន៍ ឬយោគយល់ឡើយ ដើម្បីរក្សាសន្តិសុខ ក្នុងខេត្ត។ Read more










