ដោយអនុវត្តបទបញ្ជា យ៉ាងមុឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការ លោក វរសេនីយ៍ត្រី យន ប៊ុនធា អធិការ  បានដឹកនាំចុះបង្ក្រាបករណីរក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មើសជាក់ស្ដែង

ខេត្តពោធិ៍សាត់​ ÷នៅថ្ងៃទី២៩.០១.២០២៦ វេលាម៉ោង១៥និង៤0នាទី កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបាកាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក ដឹកនាំដោយលោក វរសេនីយ៍ត្រី យន ប៊ុនធា ឋានៈអធិការនគរបាលស្រុកបាកាន បានដឹកនាំចុះបង្ក្រាបករណីរក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចទួលសុវត្ថិភាព​ ស្ថិតក្នុងភូមិត្រាង ឃុំមេទឹក​ ស្រុកបាកាន ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់។
ឈ្មោះ ប៉ិច ម៉ុល ហៅខ្មុល ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិចាយ៉ូវ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ដោយឆែកឆេរលើខ្លួនជនសង្ស័យជាក់ស្តែង រកឃើញ

  1. ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន ០៦ កញ្ចប់ដោយមានទម្ងន់សាច់ថ្នាំសុទ្ធ ១.០៦ក្រាម
  2. ទុយយោសម្រាប់ចូកថ្នាំញៀនចំនួន ០១
  3. សម្ភារះសម្រាប់ប្រើប្រាស់ថ្នាំញៀនចំនួន ០១ កំផ្លេ
  4. កូនកាបូបតូចពណ៍ខ្មៅចំនួន ០១
    រហូតដល់វេលាម៉ោង ១៧:១០ នាទីថ្ងៃខែឆ្នាំដដែលដោយមានចម្លើយសារភាពពីជនសង្ស័យខាងលើ ថារូបខ្លួនបានរក្សាទុកថ្នាំញៀន នៅក្នុង ផ្ទះរបស់ខ្លួន ភ្លាមនោះកម្លាំងយើងបានទៅដល់ រកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀនចំនួន ០១កញ្ចប់ ទៀតដោយមានទម្ងន់សាច់ថ្នាំសុទ្ធ ១១.៦៨ ក្រាម។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងខាងលើ បានបញ្ជូនកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។ដោយ សឿនហៀរឡុង