លោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានចាត់តំណាង នាំយកសំភារៈ និងថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ទៅប្រគល់ជូនដល់តំណាងគ្រួសារសពលោកវរសេនីយ៍ត្រី សុំ សាគុណ
បន្ទាយមានជ័យ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការយកចិត្តទុកដាក់ពីលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២៥បានចាត់តាំងលោកឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស រួមដំណើរដោយលោកឧត្ដមសេនីយ៍ត្រី សុីវ សុជាតិ ស្នងការរងផែនការងារភស្ដុភា និងហិរញ្ញវត្ថុ លោកវរសេនីយ៍ឯក នរិន្ទ នាយការិយាល័យបុគ្គលិកនិងលោកវរសេនីយ៍ឯក ឈុន ច័ន្ទតារា នាយការិយាល័យភស្ដុភា និងមន្ត្រីនគរបាលជាច្រើនរូបនាំយកសម្ភារៈ និងថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជាទៅប្រគល់ជូនដល់តំណាងគ្រួសារសពលោកវរសេនីយ៍ត្រី សុំ សាគុណ នាយផ្នែកដឹកជញ្ជូននៃការិយាល័យភស្ដុភាដែលបានទទួលមរណភាពដោយជំងឺរលាកស្រោមខួរក្បាលនៅគេហដ្ឋាននៃសពស្ថិតនៅភូមិ ពពាលខែ ឃុំ អូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ សម្ភារៈនិងថវិកាដែលត្រូវបានប្រគល់ជូនដល់តំណាងគ្រួសារសពរួមមាន: ថវិកាចំនួន Read more










